ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដគាំទ្រវិស័យឯកជន ក្នុងការវិនិយោគ ផ្នែកសុខាភិបាលដើម្បីលើកកម្ពស់សុខភាពប្រជាជនកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ៖ រាជ រដ្ឋាភិបាលកម្ពុជា បន្ដគាំទ្រ និងលើកទឹកចិត្ដ ដល់វិស័យ ឯកជន ក្នុងការវិនិ យោគ ផ្នែកសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពប្រជាជន ឲ្យមានគុណភាព និងសុខុមាលភាព ឲ្យកាន់តែល្អប្រសើរ ចូលរួម កាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្ដ្រ ចតុ កោណ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រី បានចួលរួម ជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ មន្ទីរពេទ្យសូរិយា កាលពីរសៀលថ្ងៃទី ០៨ សីហា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរ ពេទ្យសូរិយានេះ គឺការ​ឆ្លុះបញ្ចាំង នូវការ​លូតលាស់​ទៅ​មុខ​​​ឥតឈប់​ឈរ​ ​នៃវិស័យ​សុខាភិបាល​ ជា ពិសេស​ ការចូលរួម នៃវិស័យឯកជន ដែលបានសាងសង់ មន្ទីរ ពេទ្យ រួម​ចំណែកផ្តល់សេវាកម្ម​ជូនប្រជាជន និងរួមចំណែក​​ជំរុញ​កំណើន​​​សេដ្ឋកិច្ច​ជា​តិ​។ ការអភិវឌ្ឍន៍របស់​វិស័យឯកជន បាន​នឹង​​ កំពុង​ទទួល​បានការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​​​​​ហឹ​​ងពីសំណាក់ រាជ រដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដ​ចតុ​កោណ​​ដំ​ណា​ក់​​​កាល​ទី៣ ដើម្បី​កំណើន​​ការងារសមធម៌ និង​ប្រសិទ្ធភាព ដែលបាន​កំណត់យក​ការអភិវឌ្ឍន៍វិ​ស័យ​ឯកជនក្នុង​បេសកកម្ម អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ លើស​ពីនេះ​ទៀត ការដាក់សម្ពោធ​អគារមន្ទីរ​ពេទ្យ​សូរិយា​ នាឱកាសនេះ ពិតជា​គូសបញ្ជាក់​យ៉ាងច្បាស់ពីការ ទុកចិត្តពីសំណាក់​អ្នក​វិនិយោគទុនទាំង​ក្នុង​ប្រទេស និង​ក្រៅប្រ​ទេ​​ស លើសភាពការណ៍អ​ភិវឌ្ឍន៍​​សេដ្ឋ​កិច្ច និង​ស្ថិរភាព​នយោបាយ ដែល​​​បង្ករ​ការងាយ​ស្រួល ដល់ការ​បណ្តា​ក់​ទុន និង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​។​

លោក ស្រី ម៉ែន សំអន បានបន្ដថា៖ បច្ចុប្បន្ននេះប្រទេសយើង ពិតជា មានការរីកលូតលាស់ក្នុងការប្រកួត​ប្រជែង​ផ្ដល់សេវាពិនិត្យ ពិគ្រោះព្យាបាលជម្ងឺជូនប្រជាជន ដែលធ្វើឲ្យ​មាន​ការកើនឡើង នៃគ្លីនិក និងមន្ទីរពេទ្យឯកជន ដោយមាន បំពាក់នូវសម្ភារ​បរិក្ខា​ទំនើប​ជឿនលឿន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជម្ងឺ ដែលចង់ទទួល​បាន​សេវា​ប្រកបដោយជំនឿទុកចិត្ដ។ លើសពីនេះទៀត ដោយមាន ការកើនឡើង​នៃ​​អ្នក​មាន​​ចំណូលខ្ពស់ និងមធ្យម បានធ្វើឲ្យប្រជាជនកម្ពុជាស្វែង​រក​សេវា​ព្យាបាល​ជម្ងឺ ប្រកបដោយគុណភាពខ្ពស់ ពីមន្ទីរពេទ្យ ដែល​មាន​លក្ខណៈ​ទំនើប​ជឿនលឿនអាចទុកចិត្ដបាន។ ជាក់ស្ដែងយើងឃើញ​មាន​មន្ទីរពេទ្យ​ឯក​ជ​​ន​​លំដាប់អន្ដរជាតិ បានរីកដុះដាលព្រោងព្រាត ដើម្បីប្រកួតប្រជែងទីផ្សារ ផ្ដល់​សេវាសុខាភិបាល។ កន្លងមកប្រជាជនកម្ពុជាយើងមាន​លទ្ធភាព​មួយ​ចំនួន បា​ន​ចេញទៅពិនិត្យព្យាបាលជម្ងឺនៅក្រៅប្រទេស ជាពិសេស​ប្រទេស​សឹង្ហបុរី ថៃ និងវៀតណាម។ ប៉ុន្ដែ​អាស្រ័យមានការពង្រឹង​​គុណភាព​សេវា​សុខាភិបាល រួម​ទាំង​ការលើក​កម្ពស់​គុណភាព វេជ្ចសាស្រ្ដ នៃវិស័យឯកជន បាន​ធ្វើ​ឲ្យ​​ប្រជាជន​យើង​ងាក​មក​ទទួលសេវាពិគ្រោះ ពិនិត្យ និងព្យាបាលជម្ងឺ នៅ​​ក្នុងប្រទេស​វិញ​កាន់​តែ​ច្រើន។ នេះដោយសារការដឹកនាំយ៉ាង​ត្រឹមត្រូវ​ របស់​​រាជរដ្ឋាភិបាល​កម្ពុ​ជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ជានាយករដ្ឋមន្រ្ដី ។

លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា នាយកមន្ទីរពេទ្យសូរិយា បានបញ្ជាក់ថា៖ មន្ទីរពេទ្យសូរិយាបានរៀបចំឲ្យមានបន្ទប់សង្រ្គោះបន្ទាន់ បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាល បន្ទប់ត្រៀមសម្រាល(សម្រាលធម្មតា និងសម្រាលក្នុងអាងទឹក) បន្ទប់វះកាត់ បន្ទប់តាមដានក្រោយវះកាត់ បន្ទប់សម្រាកព្យាបាល( ដែលមាន២ប្រភេទជាប្រភេទធម្មតា និងប្រភេទសម្រាប់ឥស្សរជន VIP) បន្ទប់ពិសោធន៍ ឃ្លាំងស្តុកឱសថ និងសម្ភាបន្ទប់សម្រាប់កិច្ចការរដ្ឋបាល បន្ទប់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាពក្នុងមន្ទីរពេទ្យ សាលប្រជុំ អាហាដ្ឋាន និងចំណតរថយន្តជាដើម។ លោកស្រីបានបន្តថា សេវាកម្មចម្បងដែលមន្ទីរពេទ្យផ្ដល់ជូនអតិថិជនរួមមាន ពិនិត្យព្យាបាលរោគស្រ្តី និងសម្ភព, ពិនិត្យព្យាលជំងឺទូទៅ,ពិនិត្យព្យាបាលជំងឺកុមារ, ពិនិត្យព្យាបាលជំងឺថ្លើម ក្រពះ និងពោះវៀន ,វះកាត់ទូទៅ និងវះកាត់ដោយម៉ាស៊ីនអង់ដូស្កុប ,ពិនិត្យអេកូ (អេកូជំងឺទូទៅ អេកូទារកក្នុងផ្ទៃ អេកូទារកទើបកើត អេកូបេះដូង ),ពិនិត្យអមវិជ្ជសាស្រ្ត ដែលមានថតដោយកាំរស្មីX ថតសុដន់ ថ្លឹងកំហាប់ឆ្អឹង ពិនិត្យឈាម។ នាយកមន្ទីរពេទ្យបានថ្លែងបន្តថា គោលដៅអនាគតមន្ទីរពេទ្យសូរិយា នឹងស្វែងរកដៃគូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា វេជ្ជសាស្រ្តសុខាភិបាល វិទ្យាសាស្រ្តទំនើបដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមនិងប្រជាពលរដ្ឋ ៕ សំរិត

ssmrith (1)

ssmrith (5)

ssmrith (4)

ssmrith (3)

ssmrith (2)

ssmrith