ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​ ម៉ែ​ន​ សំ​អន​ ៖​ បក្ស​ប្រជាជន​កម្ពុជា​ និង​បក្ស​កុ​ម្មុនី​ស្ដ​វៀតណាម​ ប្ដេជ្ញា​បន្ដ​ទំនាក់ទំនង​ សាមគ្គីភាព​ មិត្ដភាព​ រវាង​ប្រជាជន​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​

​ភ្នំពេញ​ ៖​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ ដើម្បី​ពង្រឹង​ និង​ពង្រីក​ចំណងមិត្តភាព​ សាមគ្គីភាព​ជា​ប្រពៃណី​ និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់់តែ​ល្អ​ប្រើ​សើរ​ឡើង​ថែម​ទៀត​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​គណបក្ស​កុ​ម្មុនី​ស្ដ​វៀតណាម​ នៃ​ប្រទេស​ទាំង​ពីរ​ (​កម្ពុជា​-​វៀតណាម​)​ រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២៩​ ដល់​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ ដែល​ដឹកនាំ​ដោយ​លោកស្រី​ ម៉ែ​ន​ សំ​អន​ ឩ​ប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋ​ សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ បាន​និវត្ដន៍​មក​ ដល់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ ។​

​ក្នុង​ដំណើ​ទស្ស​កិច្ច​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​កុ​ម្មុនី​ស្ដ​វៀត​ ណា​ម​ ក៍បាន​ប្ដេជ្ញា​ចិត្ដ​ បន្ដ​ទំនាក់ទំនង​ សាមគ្គីភាព​ មិត្ដភាព​ រវាង​ប្រជាជន​ទាំង​ពី​ឲ្យ​កាន់តែ​ល្អ​ឡើង​ថែម​ទៀត​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ក៏​នៅ​តែ​រក្សា​បងប្អូន​តែ​មួយ​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ដ្រីជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​រួម​ដំណើរ​ទស្ស​កិច្ច​នេះ​ ។​

​មន្ត្រីជាន់ខ្ពស់​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ថា​ លោកស្រី​ ម៉ែ​ន​ សំ​អន​ សមាជិក​គណៈ​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​កណ្តាល​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធ​សភាព​ រដ្ឋសភា​ និង​អធិការកិច្ច​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មាន​សមាសភាព​ ៨​ រូប​អមដំណើរ​ ទៅ​បំពេញ​ទស្សនកិច្ច​ជា​មិត្តភាព​ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ក្នុង​ គោលបំណង​ ដើម្បី​បន្ដ​រឹតចំណង​សាមគ្គីភាព​ មិត្ដភាព​ឲ្យ​កាន់តែ​រឹង​មាំ​ រវាង​បងប្អូន​ប្រជាជន​កម្ពុជា​ និង​បងប្អូន​ប្រជាជន​វៀតណាម​ លើ​វិស័យ​ទំនាក់ទំនង​ការងារ​សង្គមកិច្ច​ សេដ្ឋកិច្ច​ វប្បធម៌​ និង​ការទូត​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ។​

តាម​ប្រភព​ពី​ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ បាន​បញ្ជាក់​ថា​ នៅ​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ង៉ូ​ វ៉ា​ន់​យុ​ សមាជិក​ការិយាល័យ​ នយោបាយ​ម​ជ្ឈឹ​ម​បក្ស​កុ​ម្មុនី​ស្ដ​វៀតណាម​ ដោយ​ភាគី​ទាំង​ពី​ បាន​ឯកភាព​ បន្ដ​ការ​ទំនាក់ទំនង​មិត្ដភាព​ សាមគ្គីភាព​ រក្សា​ប្រពៃណី​ទំនាមទម្លាប់​ឲ្យ​រឹង​មាំ​ឡើង​ថែម​ទៀត​ ដើម្បី​រួមចំណែក​ដល់​ការ​កសាង​និង​អភិវឌ្ឍន៍​ ដល់​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ​ ។​

លើស​ពី​នេះ​ថែម​ទៀត​ភាគី​ទាំង​ពី​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ សហប្រតិបត្ដិការ​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​រវាង​ស្ថាប័ន​គ្រប់​ជាន់ថ្នាក់​ ជា​ពិសេស​កិច្ច​ ការ​ប្រតិបត្ដិការ​ខេត្ដ​ នៅ​ជាប់​ព្រុំដែន​គ្នា​ ដើម្បី​កសាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ សង្គម​ សន្ដិសុខ​ រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។​
​តាម​ប្រភព​ពី​មន្ដ្រីជាន់ខ្ពស់​ របស់​គណបក្ស​ប្រជាជន​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោកស្រី​ម៉ែ​ន​ សំ​អន​ បាន​ចូល​ជូ​ប​ពិ​ ភា​ក្សា​ការងារ​ជាមួយ​ លោក​ ទ្វៀ​ង​ ភូ​ត្រុ​ង​ អគ្គលេខាធិការ​ នៃ​គណកម្មាធិកា​រម​ជ្ឈឹ​ម​បក្ស​ កុ​ម្មុនី​ស្ដ​វៀតណាម​ ដោយ​ភាគី​ទាំង​ពីរ​ក៏​បាន​ប្ដេជ្ញា​ចិត្ដ​ បន្ដ​ទំនាក់ទំនង​ សាមគ្គីភាព​ មិត្ដភាព​ រវាង​ប្រជាជន​ទាំង​ពី​ឲ្យ​កាន់តែ​ល្អ​ឡើង​ថែម​ទៀត​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ ដោយ​ក៏​នៅ​តែ​រក្សា​បងប្អូន​តែ​មួយ​ ៕​ សំរិត​

somreth4

somreth5

somreth6