ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ អង្គកឋិនទានសាមគ្គី កើតឡើងពីចិត្ដជ្រះផ្លារបស់ពុទ្ធបរិស័ទ បានអានិសង្សខ្ពង់ខ្ពស់ក្នុងវិស័យព្រះពុសាសនា

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រួមជាមួយ មន្ដ្រីរាជការក្រោមឱវាទ និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយផងបានផ្ដើមអង្គកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យ ដង្ហែទៅ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះ វស្សា អស់ត្រីមាសក្នុងព័ទ្ធសីមា វត្ដទួលសុវណ្ណារាម ហៅវត្ដទួលសង្កែ ដើម្បីប្រមូល បច្ច័យយកមកកសាង កុដ្ដិ១ខ្នង ទុក សម្រាប់ជាប្រយោជន៍ព្រះពុទ្ធសាសនា ។ ព្រោះថាអង្គកឋិនទានសាមគ្គីនេះនិងបានអានិសង្សខ្ពង់ខ្ពស់ណាស់ ក្នុងវិស័យព្រះពុទ្ធសាសនា ។

អង្គកឋិនទានសាមគ្គីនេះផ្ដើមឡើង លោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ,ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ,មហាឧបាសិកា តាន់ វូចហុង និងពុទ្ធបរិស័ទចំណុះជើងវត្ដជិតឆ្ងាយ បានប្រព្រឹត្ដឡើង កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ ១កើតខែកត្ដិត ឆ្នាំរកា នព្វស័កព.ស ២៥៦១ លោកជំទាវ ក៏បានប្រគេនបច្ច័យ ដល់វត្ដទួលសុវណ្ណរាម ,ហៅវត្ដទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដើម្បីយកមកកសាងសមិទ្ធផលនានា សម្រាប់បម្រើក្នុងវិស័យព្រះពុទ្ធសាសនា ។

លោកស្រី ម៉ែន សំអន បានគូសបញ្ជាក់ថា ៖ អាស្រ័យដោយប្រទេសជាតិត្រូវបានរំដោះ ចេញពីកណ្តាប់ដៃ ប៉ុល ពត ដែលជាអ្នកដឹកនាំរបបឥតសាសនា និងអាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព ទើបយើងទាំងអស់គ្នាបានមកជួបជុំគ្នាធ្វើបុណ្យដូចថ្ងៃនេះ។ ដូច្នេះប្រជាជាតិខ្មែរ ទាំងមូលត្រូវរួមគ្នាការពារសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីនាំប្រទេសជាតិឆ្ពោះ ទៅកាន់ការរីក ចម្រើនបន្ថែមទៀត ដោយត្រូវចៀស វាង ការធ្វើនូវអំពើណាមួយ ដែលនាំឱ្យប្រទេសជាតិ អន្តរាយសារជាថ្មីម្តងទៀត។

លោកស្រី បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការ រីកចម្រើននៅលើគ្រប់វិស័យ ក្នុងនោះវិស័យសេដ្ឋកិច្ចមាន ការលូតលាស់ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាអាច រក្សាបាននូវ អត្រានៃកំណើនសេដ្ឋកិច្ចប្រចាំក្នុងរង្វង់ប្រមាណ ៧ភាគរយ ដែលជាកំណើន ដ៏ល្អប្រសើរមួយ។ រីឯអត្រានៃភាពក្រីក្ររបស់ប្រជាជនក៏មានការ ធ្លាក់ចុះគួរកោតសរសើរផងដែរ។

NKD-36x6_outline

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ មន្ដ្រីរាជការ រួមជាមួយពុទ្ធបរិស័ទ ជិតឆ្ងាយ ផ្ដើមអង្គកឋិនទាននេះឡើង ដើម្បីប្រមូលបច្ច័យយក មកចូលរួមកសាងនូវ សមិទ្ធផល នានា ក្នុងវត្ដទួលសង្កែ ឲ្យសាកមសជាទីកន្លែង សក្ការៈបូជា ជាទីកន្លែងស្រែបុណ្យ សម្រាប់ពុទ្ធបរិស័ទ ប្រតិ្ដបតិតាមធម៌វិន័យ នៃព្រះពុទ្ធសាសនា ។ វត្ដអារាមជាកន្លែង ជួបជុំនៃការធ្វើបុណ្យយ៉ាងរីករាយ របស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ពិសេ សទីអារាមវត្តទាំងមូលបានក្លាយទៅជាកន្លែងទេស ចរណ៍ បែបវប្បធម៌ ដ៏គួរឱ្យទាក់ទាញនៅតំបន់នេះថែមទៀតផង៕ សំរិត