ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ៖ មិត្ដភាពចំណងទំនាក់ទំនង កម្ពុជា, ចិន នៅតែបន្ដកិច្ចសហ​ប្រតិបត្ដិការ ឲ្យកាន់តែ ​ខ្លំាងផ្នែកនយោ បាយ,សេដ្ឋកិច្ច, ឧស្សាហកម្ម,ពាណិជ្ជកម្ម, កសិកម្ម,ទេសចរណ៏ និង វប្បធម៌

ភ្នំពេញ៖ មិត្ដភាពចំណងទំនាក់ទំនងកម្ពុជា ,ចិន នៅតែបន្ដកិច្ចសហ​ប្រតិបត្ដិការ ឲ្យកាន់តែខ្លំាង ផ្នែកនយោបាយ , សេដ្ឋកិច្ច, ឧស្សា ហកម្ម, ពាណិជ្ជកម្ម, កសិកម្ម,ទេសចរណ៏ និង វប្បធម៌ នេះបើតាមការ បញ្ជាក់ឲ្យដឹងពីលោក sha hailin សមាជិកអចិន្ដ្រៃយ៍ នៃគណបក្សកុម្មុយនិស្ដចិន ក្នុងឱកាសចូលជួប ពិភាក្សាការងារ និង​សម្ដែងការគួរសមជាមួយ លោកស្រី ​ ម៉ែន សំអន ​ឧបនា​យក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ ជាមួយ​រដ្ឋសភា ​ព្រឹទ្ធសភា​ និង​អធិការកិច្ច​​ ក្នុងគោលបំណង បន្ដ ​កិច្ច​សហ ប្រតិបត្តិការឲ្យ កាន់តែ​ល្អ​ប្រសើរ​ឡើង រវាង​កម្ពុជានិង​ចិន កាលពីរសៀលថ្ងៃទី ០៨ ខែមិថុនា ឆ្នំា២០១៦ នៅទីស្ដីការក្រសួង ។ ​

ក្នុងជំនួបនេះ លោកស្រី ​ម៉ែន​ សំអន ​បាន​បញ្ជាក់ថា៖ ​ប្រទេស​ចិន នូវតែជាមិត្ដដ៍ល្អ ជាមួយប្រទេសកម្ពុជា ​និងបន្ដកិច្ច​សហប្រតិបត្តិ​ការ​ល្អ លើ​គ្រប់​វិស័យ​ជាមួយ​កម្ពុជា។ នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​ក្នុងការ​អភិវឌ្ឍ ​សេដ្ឋកិច្ច​សង្គម ​ដែល​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទទួល​បាន​ដ៏​ត្រចះត្រចង់។ លោកស្រីម៉ែន សំអន ក៍បានអគុណ ​ចំពោះ​ប្រជាជនចិន និងរដ្ឋាភិបាលសាធារណរដ្ឋ​ប្រជា​មានិតចិន ដែល​បានយកចិត្ដទុក ចំពោះប្រទេស​កម្ពុ​ជា​ ។ តាមរយៈ ដំណើរទស្សនៈកិច្ច របស់សមាជិកអចិន្ដ្រៃយ៍ នៃគណបក្សកុម្មុយនិស្ដចិននេះ ​គឺបានពង្រឹងនិង ពង្រីក​ចំណង​សាមគ្គីភាព ​​កិច្ច​សហ ប្រតិបត្តិការ ​រវាង​ប្រជាជន ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ​ ទំនាក់ទំនង​គ្រប់​វិស័យ​ ​ដូចជា​ការវិនិយោគ ​ក្នុងប្រទេស​កម្ពុជា ​ដែល​ផ្តោត​សំ ខាន់​លើ​ការងារ​កសិកម្ម ​ ឧស្សាហកម្ម ពាណិជ្ជកម្ម​ សេដ្ឋកិច្ច ទេសចរណ៏ និងវប្បធម៌ ពិសេសដំណាំស្រូវ ពោធិ៍, សណ្ដែក, ដំណំា​កៅស៊ូ​ និង​ការបណ្តុះ​បណ្តាល​ធនធានមនុស្ស ផ្តល់​ នូវ​​ជំនួយឥតសំណង​ជាច្រើន​ដល់​កម្ពុជា។ ក្នុង.

ឱកាសនោះដែរលោក sha hailin ក៍ ​បាន​សន្យា ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិឱ្យកាន់តែ​ល្អ​ជាមួយគ្នា ​ ។ លោក​sha hailinក៏បាន​ថ្លែង​នូវ​ការ​កោតសរ សើរ​ចំពោះ​ភាព​រីកចម្រើន​របស់​កម្ពុជា​ដែល​ បាន​នឹង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ឆាប់ រហ័ស​ធ្វើ​ឲ្យ​ប្រជាជន ​មាន​ជីវភាព​ធូរធារ ​ពិសេស​មាន​សុខ​សន្តិភាព​សណ្ដាប់ធ្នាប់​ល្អ ។ នេះ​ជា​លើក ដំបូង​ហើយ ​ដែល​លោក sha hailin មាន​កិត្តិយស ​មក​បំពេញទស្សនៈកិច្ច ការងារនៅ​កម្ពុជា ។ លើស​ពីនេះ​កម្ពុជា​មាន​ប្រមុខ​ ដឹកនាំ​ឈ្លាសវៃ ​របស់​សម្តេច​អគ្គមហាសេនាបតី​ តេ​ជោ​ ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី​តែម្តង ទើប​កម្ពុ​ជា​មាន​ការ​រីកចម្រើន​បែបនេះ។ លោកបន្ត​ថា ​៖ចិន​និង​កម្ពុជា​តែងតែមាន​ទំនាក់ទំនងដ៏​ល្អ​ជាមួយគ្នា​លើ​គ្រប់​វិស័យ ​ហើយ​លោកនិងព្យាយាម ជំរុញ​ឲ្យ​អ្នកវិនិយោគឲ្យ ​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុ​ជាឱ្យកាន់តែច្រើន​ថែមទៀតលើ​គ្រប់​វិស័យ​ ក្នុង​នោះ​មាន​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​ត្រូវ​ អនុវត្ត​មុនគេ​ និង​ជួយ​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា។

ជាមួយ​គ្នានេះ​លោកស្រី ​ម៉ែន ​សំអន​ ក៏​បានបង្ហាញ​ពី​ គោលនយោបាយ របស់​រាជរដ្ឋាភិ បាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​ចំពោះ​អ្នក​វិនិយោគិន​ចិន​ ក៏​ដូច​គ្រប់​អ្នក​វិយោគ​ទាំង អស់​ក្នុង​ប្រទេស​កម្ពុជាត្រូវបាន​​ប្រព័ន្ធ​ ច្បាប់​របស់កម្ពុជា ការពារយ៉ាងរឹងមាំ ផងដែរ ៕ សំរិត

image

image_1

image_2

image_3