ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមន រួមជាមួយកម្លាំងចម្រុះខណ្ឌចំការមនវាយកម្ទេចទូហ្គេម

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ លោកព្រំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការ រួមជាមួយកម្លាំងចម្រុះខណ្ឌចំការមន វាយកម្ទេចទូហ្គេមនៅក្នុងសាលាភូមិ៦ ផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ទូហ្គេមដែលត្រូវបានកម្ទេចទាំងអស់សរុប១៤ទូហ្គេមនោះលោក អភិបាលខណ្ឌ បានថ្លែងប្រាប់ឲ្យដឹងថា ក្នុងពិធីកំទេចទូហ្គេមខាងលើនេះ គឺធ្វើឡើងនៅក្នុងសាលាបឋមសិក្សា ភូមិ៦ ក្នុងសង្កាត់ទួលទំពូងទី២ ។ ក្នុងការបង្ក្រាបនេះអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីភូមិ-សង្កាត់ មានសុវត្ថិភាព ដែលនៅក្នុងនោះហាមមិនឲ្យមានការប្រព្រឹត្ត ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ដែលវាជាអំពើអសកម្ម។

បើតាមប្រភពព័ត៌មានពីលោក ប៊ុន សុភ័ក្រ អភិបាលរងខណ្ឌចំការមន ដែលបានដឹកនាំកម្លាំងការចុះបង្ក្រាប និងរឹបអូសទូរហ្គេមខាងលើនេះបានឲ្យដឹងថា កន្លងមកនេះកម្លាំងអាជ្ញាធរខណ្ឌចំការមន បានចុះបង្ក្រាប និងរឹបអូសទូហ្គេមទំាងនេះ តាំងពីអំឡុងខែមីនាមកម្ល៉េះក្នុងសង្កាត់ទំនុបទឹក និងសង្កាត់ទួលស្វាយព្រៃ២។

លោកបានបន្តថា ការបង្រ្កាកន្លែងបើកហ្គេម ជាពិសេសហ្គេមបាញ់ត្រីនេះ ព្រោះវាជាប្រភពនៃល្បែងស៊ីសង ដែលបានបង្កផលប៉ះពាល់ដល់ការសិក្សារបស់សិស្ស ធ្វើឲ្យពួគគេគេចវេសការរៀនសូត្រពីសាលារៀន ហើយល្បែងទំាងនេះក៏ជាប្រភពនៃបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ផងដែរ។

ចំពោះម្ចាស់ទីតាំងវិញ ត្រូវបានអភិបាលរងរូបនេះបញ្ជាក់ថា ខាងសាលាខណ្ឌបានអប់រំ និងណែនាំដល់ពួកគាត់មិនឲ្យបើកអាវីកម្មរបៀបនេះតទៅទៀតទេ ព្រោះវាផ្ទុយទៅ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដែលមិនឲ្យកើតមានល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ហើយម្ចាស់ទីតំាងទំាងអស់នោះ បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឈប់ប្រកបរបរនេះទៀតហើយ៕ ស រស្មី

image1

image2

image3

image4

image5

image6

image7

image8