ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ខ្មែរឥស្លាមក្រុងពោធិសាត់ថា ខ្លួនគ្មានជម្រើសអ្វីសងគុណដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ក្រៅពីការបោះឆ្នោតជូនគណបក្សប្រជាជននោះទេ

ខេត្តពោធិ៍សាត់៖ សកម្មជន គណបក្សប្រជាជនកម្ពុជា និងតំណាងសហគមន៍ខ្មែរឥស្លាម នៅសង្កាត់រលាប ក្នុងក្រុងពោធិសាត់ ជាង៥ពាន់នាក់ បានធ្វើការប្តេជ្ញាចិត្ដថា នៅតែរក្សាគោល ជំហរដោយឥតងាករេ ក្នុងការបោះឆ្នោតជូនគណបក្សប្រ ជាជនកម្ពុជា ដើម្បីជាការតបស្នងសងគុណនូវគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន របស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណ បក្សប្រជាជនកម្ពុជា ។

បងប្អូនសាសនិកឥស្លាមបានប្តេជ្ញាចិត្ដយ៉ាងដាច់អហង្កាការ បែបនេះ ខណៈលោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម បានដឹកនាំក្រុមយុវជន សមាជិកគណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ អ្នកក្រុងពោធិ៏សាត់ ជាង៥ពាន់នាក់ កាលពីថ្ងៃសៅរ៏ ២កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដល់ពេល ដែល បងប្អូន ត្រូវតបស្នងសងគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន វិញហើយ តាមរយៈ ផ្ដល់សន្លឹកឆ្នោត នៅថ្ងៃ២៩ កកដ្ដា ឆ្នាំ២០១៨ គឺសូមបន្តរួមរស់ផ្ញើវាសនារបស់ខ្លួនទាំងស្រុងជាមួយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានសាងគុណ ស្នាដៃជូនជាតិមាតុភូមិពិតប្រាកដ ហើយក៏ជាគណបក្សដែលរំដោះប្រទេសជាតិចេញពីថ្លុកសង្គ្រាមរ៉ាំរ៉ៃ ជាគណបក្សដែលនាំអាយុជីវិតប្រជានុរាស្ត្រកម្ពុជា អោយរស់រានឡើងវិញតាំងពី ថ្ងៃ៧ មករា ១៩៧៩ ក្រោមការប្រោសប្រទានពរជ័យពីព្រះជាម្ចាស់ បើគ្មានគណបក្សប្រជាជនកម្ពុជា ក៏គ្មានថ្ងៃ ៧មករា ដែរ ។

ក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជា ជនកម្ពុជា និង លោកស្រី ក៏បានអញ្ជើញជួបសំណេះសំណាល និង ធ្វើការផ្សព្វផ្សាយ នូវគោលការណ៍ ទាំង១១ចំនុចរបស់គណបក្សប្រជាជនកម្ពុជា ទៅបងប្អូនប្រជាពលរដ្ឋ អ្នកក្រុង ពោធិ៏សាត់នោះផងដែរ ។ លោក អូស្មាន ហាស្សាន់ ក៏បានផ្តល់កម្លាំងចិត្ត និង ជំរុញដល់សហគមន៍ខ្មែរឥស្លាមរបស់លោក អោយបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនឡើងថែមទៀត បើទោះបីកន្លងមក សម្លេងគាំទ្ររបស់ខ្មែរឥស្លាម គឺសម្លេងគាំទ្រ នៅមានកម្រិត ក៏ដោយ ។

លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើង ពីសមិទ្ធផលជាច្រើនត្រូវបានបង្កើតឡើងនិងមានការរីកចម្រើនជាបន្ត បន្ទាប់ រួមជាមួយនឹងគោលនយោបាយល្អៗនានា ដែលបានផ្តល់ជូន និងលះបង់តស៊ូ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ។

លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។

លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។

គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ សំរិត