ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ស្នើឲ្យក្រុមប្រឹក្សាជាន់ខ្ពស់ម៉ាឡេស៊ី ផ្នែកអចលនៈទ្រព្យ មកបណ្ដាក់ទុនវិនិយោគឲ្យបានច្រើននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានស្នើឲ្យក្រុមប្រឹក្សាជាន់ខ្ពស់ម៉ាឡេស៊ីផ្នែកអចលនៈទ្រព្យ មកបណ្ដាក់ទុនវិនិយោគ ឲ្យបានច្រើននៅកម្ពុជា ដើម្បីបង្កើនជីវភាព ប្រជាពលរដ្ឋបានល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅសហគមន៍ ខណៈកម្ពុជាកំពុងមានការរីកចម្រើន លើវិស័យអចលនៈទ្រព្យ ,ខនដូរ, សណ្ឋាគារ ,ផ្ទះ ,វិឡា, អគារពាណិជ្ជកម្ម ,ផ្សារទំនើបៗ និងភោជនីយដ្ឋាន ដែលជាតម្រូវការយ៉ាងច្រើន របស់អតិថិជន ទំាងក្នុងប្រទេស និងក្រៅប្រទេស។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការងារ បានស្នើសុំបែបនេះ ខណៈ លោកទទួលជូបពិភាក្សាការងារជាមួយ លោក Dato’ Roszali Othman នាយកប្រតិបត្តិស្ថាប័នហាជ្ជីម៉ាឡេស៊ី(Tabung Haji Properties Malaysia) រួម នឹងគណៈប្រតិភូក្រុមប្រឹក្សាជាន់ខ្ពស់ផ្នែកអចលនៈទ្រព្យម៉ាឡេស៊ី ក្នុងគោលបំណង រកឱកាស ក្នុងការវិនិយោគ និង សិក្សាស្វែងយល់ ពីសក្តានុពលនៅកម្ពុជា មុននិងឈានទៅធ្វើការបោះទុនវិនិយោគិននៅកម្ពុជា ។ បច្ចុប្បន្ននេះ ក្រុមប្រឹក្សាផ្នែកអចលនៈទ្រព្យម៉ាឡេសី(THP)កំពុងវិនិយោគផ្នែកអគារពាណិជ្ជកម្ម,ខនដូរ,សណ្ឋាគារ នៅអូស្រ្តាលី ,ឥណ្ឌូនេស៊ី, អាហ្រិចកណ្ដាល និងអារ៉ាប់ ដោយចំណាយដើមទុនប្រមាណជាង១ពាន់លានដុល្លារ ។ ពិធីជូបពិភាក្សានេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃទី០៩ សីហា ឆ្នំា២០១៦ នៅស្នាក់ការកណ្ដាលអង្គការមូលនិធិអផិវឌ្ឍន៍មុស្លិមកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកសូម ស្នើឲ្យក្រុមប្រឹក្សា ជាន់ខ្ពស់ម៉ាឡេស៊ីផ្នែកអចលនៈទ្រព្យ បន្ដការចាប់អារម្មណ៍ មកធ្វើការវិនិយោគផ្នែកអចលនៈទ្រព្យនៅកម្ពុជា បច្ចុប្បន្ននេះ កំពុងតម្រូវការ ខ្ពស់ពីអតិថិជនលើផ្នែកនេះយ៉ាងខ្លំាង ប្រសិនបើវិស័យនេះមានការរីកចម្រើន នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជាហើយ នោះជីវភាពប្រជាពលរដ្ឋ ប្រាកដ ទទួល បានការងារធ្វើនិងបានប្រាក់កំរ៉ៃខ្ពស់ជីវភាពក៍បានធូរធារឡើងមួយកំរិតផងដែរ។

លោកបន្ដថា៖ ក្នុងនាមតំណាងឲ្យសហគមន៍ខ្មែរឥស្លាម លោកសូមអគុណ ចំពោះប្រទេសម៉ាឡេស៊ី ដែលជាមិត្ត ដ៏ជិតស្និទ្ឋជាមួយកម្ពុជា តាំងពីយូរលង់ណាស់មកហើយ ។ លោកក៏សូមគាំទ្រ និង ជំរុញដល់ភាគីម៉ាឡេស៊ី ឲ្យចូលមកវិនិយោគនៅកម្ពុជា ខណៈដែលកម្ពុជា ជាប្រទេសមានអំណោយផលលើវិស័យ វិនិយោគគ្រប់ប្រភេទ ព្រោះកម្ពុជា ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ច ល្អប្រសើរ ជាមធ្យមកម្ពុជាតែងតែមានកំណើន សេដ្ឋកិច្ច ប្រមាណ៧ភាគរយ ខណៈ ប្រទេសក្នុងតំបន់មួយចំនួនផ្សេងទៀត បានជួបនឹងវិបត្តិសេដ្ឋកិច្ច ។ លោកក៏សូម កោតសើរដល់គណៈប្រតិភូម៉ាឡេស៊ី គ្រប់ស្ថាប័ន ដែលបានយកចិត្តទុកដាក់ និង តែងតែផ្តល់ជំនួយមកសហគមន៍ខ្មែរឥស្លាមគ្រប់កាលៈទេសៈចាំបាច់នានា តាមរយៈគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និង អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

លោក លោក Dato’ Roszali Othman នាយកប្រតិបត្តិស្ថាប័នហាជ្ជីម៉ាឡេស៊ី(Tabung Haji Properties Mala នៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា៖ លោកសូមសន្យាថា និងខិតខំជំរុញការងារផ្សព្វផ្សាយដល់អ្នក វិនិយោគទុនម៉ាឡេស៊ីផ្សេងទៀត ឲ្យមានការចាប់អារម្មណ៏ មកវិនិយោគនៅកម្ពុជា ក្នុងពេលដ៍ឆាប់ៗនេះ។

បច្ចុប្បន្ន ក្រុមការងារ ក្រុមប្រឹក្សាជាន់ខ្ពស់ផ្នែកអចលនៈទ្រព្យម៉ាឡេស៊ី គេកំពុងសិក្សា ស្វែងយល់ ពីសក្តានុពល និងឳកាសវិនិយោគនៅកម្ពុជា ជាពិសេសការសហការក្នុងការបង្កើត គ្រឹះស្ថានមេក្រូហិរញ្ញ វត្ថុដើម្បី ទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋក្រីក្រី ដែលដែលខ្វះការងារ និងគ្មានវិជ្ជាជីវៈក្នុងការប្រកបរបរអាជីវកម្មផ្សេងៗនៅកម្ពុជាផងដែរ ៕ សំរិត

rithsam (6)

rithsam (5)

rithsam (4)

rithsam (3)

rithsam (2)

rithsam (1)

rithsam


ចែករំលែក៖