ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោកអូស្មាន ហាស្សាន់ ៖ អ្នកជំនួញប្រទេសថៃ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌ ជាមួយកម្ពុជា កាន់តែល្អ

ចែករំលែក៖

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ខ្មែរឥស្លាម បានដឹកនាំគណៈប្រតិភូកម្ពុជាជំនាញហាឡាល់ វប្បធម៌ និងសេដ្ឋកិច្ចសង្គម ទៅទស្សនកិច្ចសិក្សាទទួលយកបទពិសោធន៍ នៅខេត្ដភាគខាងត្បូងប្រទេសថៃ ខេត្តប៉ាតានី និងខេត្តយ៉ាឡា។ ដឹកនាំដោយលោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ប្រតិភូអមនាយក រដ្ឋមន្ដ្រី រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានអង្គការ មូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ក្នុងគោលបំណង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌ នៅប្រទេសថៃ ភាគខាងត្បូង ។ កំឡុងពេលស្នាក់នៅខេត្តទាំងពីរខាងលើ ប្រតិភូកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហាស្សាន់ ដារាវេស្ស ស្សាបា អគ្គលេខាធិការអង្គការជំនួយឥស្លាមអន្តរជាតិ ស្តីពីទំនាក់ទំនងកិច្ចសហការកិច្ចការមនុស្សធម៌ និងសេដ្ឋកិច្ចសង្គម ព្រមទាំងបានជម្រាបជូនលោកអគ្គលេខា ធិការអំពីស្ថេរភាពនយោបាយ និងវឌ្ឈនភាពសង្គមជាតិកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពេលវិលត្រឡប់មកកម្ពុជាវិញ នៅរសៀលថ្ងៃ ៣កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី ១៨ កុម្ភៈឆ្នាំ២០១៨ នៅអាកាសយាដ្ឋានអន្ដរជាតិភ្នំពេញ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់នោះ គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញ ជួបនិងអញ្ជើញ អគ្គលេខាធិការអង្គការជំនួយឥស្លាមអន្ដរជាតិ មកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា វិញ ក្នុងពេល វេលាមួយដែលសមស្របផងដែរ ។ ក្រោយពីជំនួប ពិភាក្សារួច គណៈប្រតិភូកម្ពុជា ក៏បានទៅទស្សនាទី តាំងគម្រោងសប្បុ រសធម៌មួយរបស់ លោកសឡេះ តាលិប ដែលជាស្ថាបនិក នៃគម្រោងនេះ និងបានស្វែងយល់នូវកិច្ចការមួយចំនួន ពាក់ព័ន្ឋនឹងកិច្ចសហប្រតិការរវាង សហករណ៍ឥស្លាមថៃ ដែលមានចំនួន៤១សហករណ៍ សមាជិកសរុប៣០ មុឺននាក់ ទ្រព្យទុនសរុបរបស់សហករណ៍មានចំនួន ២០ពាន់ពាន់លានបាត ប្រហាក់ប្រហែលជាង៦ រយលានដុល្លារ ។ គណៈប្រតិភូក៏បានបន្ដ ទៅទស្សនកិច្ចសាកលវិទ្យាល័យប៉ាតានី និងបានជួបនិងផ្តល់អនុសាសន៍ល្អៗ ដល់និស្សិតខ្មែរឥស្លាមមួយចំនួនដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យនេះផងដែរ។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច គណៈប្រតិភូនកម្ពុជា ក៏បានពិសារអាហារសាមគ្គីជាមួយ លោក វ៉ាន់មហាំម៉ាត់ណូ ម៉ាត់ថា អតីតប្រធានរដ្ឋសភាថៃ និងជាអតីតឧបនាយករដ្ឋមន្រ្តី និងជា អតីតរដ្ឋមន្រ្តីក្រសួងកសិកម្ម, អតីតរដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងដឹកជញ្ជូន មួយពេល ដោយបាន ពិភាក្សាការងារ ក្នុងបំណង បន្ដទំនាក់ទំនងជាមួយ គ្នាឲ្យកាន់តែល្អថែមទៀតទៅថ្ងៃខាងមុខ ដោយឈរលើគោលការផ្លាស់ប្ដូរបទពិសោធន៏ពីគ្នាទៅវិញទៅមក រកភាពរីកចម្រើន សម្រាប់សង្គមជាតិ ៕ សំរិត


ចែករំលែក៖