ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោកអើយលោក មានប្តីទៅហើយ ហេតុអីទៅកែប្រដាប់ភេទធ្វើអីទៀត…!!!…..ករណីជម្លោះលើតម្លៃ កែប្រដាប់ភេទ រវាង ប្រពន្ធមេសមត្ថកិច្ចខេត្តមួយ និង ម្ចាស់ហាងកែសម្ផស្ស ( ឌែម៉ូគ្លីនិក )កំពុងស្ថិតក្នុងដំណាក់សម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ

ចែករំលែក៖

ភ្នំពេញ៖ បើរឿងនេះក្លាយជាការពិតថា៖ ករណីជម្លោះលើតម្លៃ កែប្រដាប់ភេទ រវាង ប្រពន្ធមេសមត្ថកិច្ចខេត្តមួយ និង ម្ចាស់ហាងកែសម្ផស្ស ( ឌែម៉ូគ្លីនិក ) រហូតដល់ប្តឹងចាប់ដាក់គុកនេះ។ ជារឿងដ៏អាម៉ាស់មួយក្នុងសង្គមផងដែរ នូវចំងល់ពីមហាជន ហេតុអីស្ត្រីមានប្តីទៅហើយ ពិសេសប្តីមានមុខមាត់ក្នុងសង្គមបែជាទៅប្រថុយកែប្រដាប់ភេទ…?..ដើម្បីប្តីឬ អោយវាវិសេសវិសាលជាងនេះ..? ។
រឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងកន្លងមកពីសង្គម និងមានការផ្សព្វផ្សាយតាមហ្វេសប៊ុកលើ ករណីកែប្រដាប់ភេទ ជារឿងជម្រិតប្រាក់ យកតម្លៃខ្ពស់ ពីអតិថិជន រហូតដល់មានការ ប្តឹងទៅតុលាការ ហើយឃាត់ខ្លួនម្ចាស់ ហាង កែសម្ផស្ស « ឌែម៉ូគ្លីនិក » គឺលោកស្រី ហូវ ដាណេ ត្រូវតុលាការឃុំខ្លួនមួយដង្ហើមចង្រិតក៏ដោះលែងវិញ។
ឥឡូវនេះករណីជម្លោះលើតម្លៃ កែប្រដាប់ភេទនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសម្រុះសម្រួលបញ្ចប់រឿងទៅវិញ អាចជាការសាចទឹកដាក់គ្នា មានចំណុចខ្សោយរៀងៗខ្លួនពាក់ព័ន្ធតំលៃ និងកិត្តិយស។
គេហទំព័រក្នុងស្រុកមួយបានផ្សព្វផ្សាយរឿងនេះ លក្ខណះនៅលាក់លៀមបន្តិច ដោយសារបញ្ហាកិត្តិយស និងក្រមសីលធម៍ ក៏ដូចជាអាចប៉ះពាល់ដល់ដំណើរនីតិវិធីរបស់ សាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះ គេហទំព័របានបញ្ជាក់យ៉ាងដូច្នេះថា៖ តាមប្រភពច្បាស់ការណ៍ឲ្យដឹងថា៖ ម្ចាស់ ហាងកែសម្ផស្សនោះបាននៅក្រៅឃុំ ហើយកំពុងរកនីតិវិធីចរចារសម្រុះសម្រួល បញ្ចប់រឿង រវាងភាគីម្ចាស់ហាង និងភាគី ដើមបណ្តឹង ដែលជាភរិយារបស់ មេសមត្ថកិច្ចខេត្តមួយ ដែលបានឲ្យហាងនោះ កែសម្រួលប្រដាប់ភេទឲ្យល្អនោះ ។
សូមរម្លឹកថា៖កាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០១៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន សួរនាំម្ចាស់ហាងកែសម្ផស្ស «ឌែម៉ូគ្លីនិក » លោកស្រី ហូវ ដាណេ អស់ជាច្រើន ម៉ោង ក្រោយមកក៏មានការចាប់ឃាត់ខ្លួន ហើយ បញ្ជូនស្ត្រី ម្ចាស់ហាង កែសម្ផស្សនោះ ទៅ តុលាការតាមបណ្តឹង ចោទប្រកាន់ថាស្ត្រី ម្ចាស់ហាងនោះ បានថតរូបរបស់អតិថិជន ចូលកែសម្ផស្សជាថ្នូរជម្រិតទារប្រាក់ ។ តុលាការក៏បានចោទប្រកាន់ និងសម្រេចឃុំខ្លួនស្ត្រី ម្ចាស់ហាងនោះរង់ចាំ ការស៊ើបអង្កេត ។
ប្រភពឲ្យដឹងថាស្ត្រី កែប្រដាប់ភេទ ដែលជា ភរិយាមេសមត្ថកិច្ចខេត្តនោះ មិនមានគ្រោះថ្នាក់ទេ ប៉ុន្តែនៅបារម្ភ ពីសុខភាពខ្លាចថា មានប្រតិកម្មថ្នាំ ។ អ្នកឯកទេសបាននិយាយថាបើបារម្ភពីប្រតិកម្មថ្នាំ គេអាចឲ្យពេទ្យ ជំនាញឯកទេសពិនិត្យលើប្រតិកម្មថ្នាំ ដើម្បី បំភ្លឺនិងបំបាត់ការភិតភ័យ ព្រួយបារម្ភ ។
តាមប្រភពឲ្យដឹងថា៖ ថៅកែហាង គឺ មិនមែនជាអ្នកកែប្រដាប់ភេទដោយផ្ទាល់ ដៃទេ ។ អ្នកឯកទេសកែសម្ផស្សទេ ដែល បានកែសម្រួលប្រដាប់ភេទ ទៅតាមការ សំណូមពររបស់អតិថិជន។ ក៏ប៉ុន្តែទំនាស់ នេះបានរីកធំ ដោយសារខុសតម្លៃគ្នា ដែល ដំបូងឡើយប្រាប់ថាតម្លៃកែ គឺ៧០០$ ។ លុះដល់ចាក់ថ្នាំពង្រីក លម្អរអស់ច្រើន ក៏បាន តម្លើងតម្លៃ សេវាទៅតាមបរិមាណ ថ្នាំស្ទី ម សែល ដែលបានប្រើ ។ ស្ត្រីកែភេទមិនសុខចិត្តបង់ តាមតម្លៃដែលដំឡើងនោះទេ តែយល់ព្រមសុំបង់ត្រឹម២០០០$ ។
ភាគីទាំងពីរមិនព្រមលើតម្លៃនោះទេ ក៏កើតជាបញ្ហាជម្លោះ ពាក្យសម្តីថា ៖ « បើមិនព្រម នឹងនិយាយថា ហាងកោរថ្លៃ ។ ហើយម្ខាង ទៀតថា បើហ៊ានតែបរិហា ហាងនឹង បង្ហោះ វីដេអូ ពេលកែភេទ » ។ បន្តមកទៀតក៏ ក្លាយទៅជាការ ប្តឹងផ្តល់ទៅតុលាការ ៕

ដោយ៖ សហការី


ចែករំលែក៖