ព័ត៌មានទាន់ហេតុការណ៍៖

លោកឧកញ៉ា វេង តិចឡា លេងល្បិចចង់សីុដាច់លុយកក់ជាង១លានដុល្លារពីឈ្មោះម៉ុង លីម៉ាប់ លើដីជាង២ហិកតា នៅភូមិឫស្សី សង្កាត់ស្ទីងមានជ័យ

ភ្នំពេញ ៖ វាជារឿងគួរអាម៉ាស់ណាស់ពីល្បិចទុច្ចរិតរបស់ឧកញ៉ា វេង តិចឡា ដែលមានគំនិតស៊ីដាច់លុយកក់ ជាង១លានដុល្លារ ពីកិច្ចសន្យាព្រមព្រៀងទិញលក់ដីមួយកន្លែង ដែលមានទំហំ២៣, ៥៦៤ ម៉ែត្រការ៉េ ស្ថិតនៅភូមិរស្សី សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សរុបទីកប្រាក់ ៣លាន៦សែនដុល្លារ តាមរយៈវិញាបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០១០១ . ១៩៩១ .ចុះ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៩ រវាងភាគីឧកញ៉ា វេង តិចឡា (អ្នកលក់) នឹងលោកម៉ុង លីម៉ាប់ (អ្នកទិញ) ។

ដោយភាគីទាំង២បានយល់ព្រមបង់ប្រាក់តាមដំណាក់កាលៗ តាមកិច្ចសន្យាទូទាត់ប្រាក់ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៨ ជាតំណាក់កាលៗភាគីរងគ្រោះបានបញ្ជាក់ថា តំណាក់កាលទី១ ភាគីអ្នកទិញ លោកម៉ុង លីម៉ាប់ បានបង់ទៅឲ្យភាគីអ្នកលក់ ឧកញ៉ាវេង តិចឡា ចំនួន៦០មុឹនដុល្លារសហរដ្ឋអាមេរិករួចហើយ។

តំណាក់កាលទី២ ភាគីអ្នកទិញ ក៏បានបង់ប្រាក់ ចំនួន២៥ម៉ឺនដុល្លារទៅឲ្យឧកញ៉ាវេង តិចឡា រួចហើយ នៅថ្ងៃទី២៣ សីហាឆ្នាំ២០០៨ ហើយក៏បានកាត់ទូទាត់ជារថយន្ត២គ្រឿង និងផ្ទះចំនួន៧ល្វែង នៅផ្លូវវេង ស្រេងសង្កាត់ចោមចៅ ខណ្ឌពោធិ សែនជ័យ សរុបប្រាក់៣៨៥ ០០០ ដុល្លារ និងបូកថ្លៃឈ្នួលចាក់បេតុងចំនួន១៦០៥៦៨ដុល្លាUSទៀត ។ ដូច្នេះការទូទាត់ទាំងពីរលើកនេះ គឺភាគីលោក ម៉ុង លីម៉ាប់ បានបង់ប្រាក់ឲ្យភាគី ឧកញ៉ា វេង តិចឡាសរុបចំនួនប្រាក់ ១ , ១៥១ . ៤៣២ ដុល្លារហើយ ក្នុងទីកប្រាក់សរុបជាង៣លានដុល្លានោះ ។

សូមបញ្ជាក់ថា ក្រោយពីឧកញ៉ា វេង តិចឡា បានទទួលប្រាក់ជាង១លានដុល្លារពីលោកម៉ុង លីម៉ាប់មក គឺឧកញ៉ានេះបានគេសវេសរហូត មិនព្រមជួប និងមិនទូទាត់លុយដែលនៅសល់ និងមិនព្រមធ្វើការចះុបញ្ជីផ្ទេរកម្មសិទ្ធិជូនដល់លោកម៉ុង លីម៉ាប់ តាមកិច្ចសន្យាឡើយ ។

នេះជារឿងមួយដែលបានអូស បន្លាយរឿងការទូទាត់នេះ ដល់ដៃតុលាការរាជធានីភ្នំពេញហើយ ដោយភាគីឧកញ៉ាវេង តិចឡា ចេះតែដើរនិយាយថាលោកម៉ុង លីម៉ាប់ ទិញដី មិនព្រមទូទាត់បង្ក្រប់ឲ្យគាត់ ទៅវិញ តែធាតុពិតលោកឧកញ៉ាវេង តិចឡា ទៅវិញទេ ដែលចេះគេសវេសមិនព្រមផ្ទេរកម្មសិទ្ធដីជាង២ហិកតានោះមកឲ្យលោកម៉ុង លីម៉ាប់ ដើម្បីបានទូទាត់លុយបង្ក្រប់នោះ ។ នេះជារឿង ទុច្ចរិត ដែលអ្នកណាក៏ដឹងពីល្បិចខូចរបស់ឧកញ៉ាវេង តិចឡា ដែលចង់យកដីជាង២ហិកតានេះ យកទៅលក់ឲ្យអ្នកផ្សេងបានតម្លៃថ្លៃជាងលក់លោកម៉ុង លីម៉ាប់ ។ អ៊ីចឹងហើយភាគីឧកញ៉ា វេង តិចឡា ចេះតែរកល្បិចពន្យាការទូទាត់ និងមិនព្រមផ្ទេរកម្មសិទ្ធដីជាង២ហិកតានេះរហូតដល់សព្វថ្ងៃនេះ ។

ឥលូវរឿងនេះ យោងតាមសាលក្រមលេខ៦២៦គ ចះុថ្ងៃទី២១ខែមេសាឆ្នាំ២០១៦ សាលាដំបូងរាជាធានីភ្នំពេញបានសម្រេច 1-ទទួលស្គាល់ កិច្ចសន្យាចះុថ្ងៃទី២៣ ខែសីហាឆ្នាំ២០០៨ រវាងភាគីអ្នកទិញឈ្មោះម៉ុង លីម៉ាប់និងភាគីអ្នកលក់ឈ្មោះវេង តិចឡា និងប្រពន្ធឈ្មោះ លី ពៅមានអនុភាពអនុវត្តន៍បន្ត ។ 2- ឲ្យឈ្មោះម៉ុង លីម៉ាប់ ជាអ្នកទិញ បង់ប្រាក់បង្ក្រប់ថ្លៃទិញដី ឲ្យភាគីអ្នលក់វេង តិចឡា និងប្រពន្ធ លី ពៅ លើទំហំប្រាក់ដែលពំុទាន់បានទូទាត់ឲ្យភាគីអ្នកលក់តាមកិច្ចសន្យាទូទាត់ចះុថ្ងៃទី២៣ខែសីហាឆ្នាំ២០០៨ ។ 3-ឲ្យឈ្មោះវេង តិចឡា និងប្រពន្ធលី ពៅ ប្រគល់ដីទំហំ ២៣ ៥៦៤ មែត្រការ៉េ តាមកិច្ចសន្យាចះុថ្ងៃទី២៤ខែសីហាឆ្នាំ២០០៨ ដែលមានវិញ្ញប័ណ្ណបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ ១២០៦០១០១ . ១៩៩១ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទីងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅឲ្យឈ្មោះ ម៉ុង លីម៉ាប់ នៅពេលឈ្មោះ ម៉ុង លីម៉ាប់ បានប្រគល់ប្រាក់បង្ក្រប់ថ្លៃដី ឲ្យទៅភាគីអ្នកលក់គ្រប់ចំនួន ។ 4 -ច្រានចោលការទាមទារសំណងខូចខាត និងជម្ងឺចិត្តរបស់ដើមចោទ ។ 5- ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ ។ សាលក្រមនេះប្រកាសជាសារធារណៈនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ។

ពាក់ព័ន្ធនឹងករណីខាងលើនគរវត្តមិនអាចទាក់ទងបានទេពីលោកឧកញ៉ា វេង តិចឡា ដោយគ្មានលេខទូរស័ព្ទ ៕ សុខ ខេមរា
1

2