ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងលើកទិសដៅខែឧសភា ឆ្នាំ២០១៨

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងលើកទិសដៅខែឧសភា ឆ្នាំ២០១៨ និងពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ចំនួន ២០០នាក់ ។

ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការ បានមានប្រសាសន៍ថា៖ ថ្ងៃនេះ ជាមោទនភាពរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយបានការផ្តល់ទំនុកចិត្តពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍​ សៅ​ សុខា អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តយើងទទួលបានការតែងតាំង ផ្លាស់ប្តូរមុខងារ ចំនួន ៣៦នាក់ ក្នុងនោះមាន ថ្នាក់មេបញ្ជាការរងខេត្ត ០១នាក់ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន និងនាយទាហានរងចំនួន ១៦៤នាក់ ក្នុងនោះ ៖ -ថ្នាក់វរសេនីយ៍ទោ ចំនួន ០២នាក់ -ថ្នាក់វរសេនីយ៍ត្រី ចំនួន ០១នាក់ -ថ្នាក់អនុសេនីយ៍ឯកចំនួន ២៥នាក់ -ថ្នាក់អនុសេនីយ៍ទោចំនួន ២៧នាក់ -ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៦៥នាក់ -ថ្នាក់នាយចំណង់ ចំនួន ២៩នាក់ និងថ្នាក់ព្រិន្ទបាលទោ ចំនួន ១៥នាក់ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ថា ៖ ការទទួលបាននូវមុខងារ និងឋានន្តរសក្តិថ្ងៃនេះ គឺជាការលើកទឹកចិត្តជូនអស់លោក ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងមានស្នាដៃល្អក្នុងការអនុវត្តន៍តួនាទី-ភារកិច្ច កន្លងមក ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍បន្តទៀតថា ៖ បន្ទាប់ពីការផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំរួចហើយ សូមអស់លោកត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី-ភារកិច្ច និងគោរពតាមការណែនាំ និងបទបញ្ជារបស់ថ្នាក់លើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ច ជូនជាតិ និងប្រជាជន ជាពិសេស ត្រូវស្មោះត្រង់ចំពោះព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំ ៕ ស សម

NKD-36x6_outline