ព័ត៌មានទាន់ហេតុការណ៍៖

លោកឪពុកចុង រំលោភកូនស្រីអាយុ ៥ឆ្នាំបានសម្រេច២ដង ត្រូវនគរបាលចាប់ខ្លួន

ខេត្ដត្បូងឃ្មុំ ៖ បុរសជាឪពុកម្នាក់ ដែលចាប់កូនស្រីអាយុ៥ឆ្នាំរំលោភ សេពសន្ថវៈរហូតបានសម្រេច២លើ លុះ បែករឿងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនឪពុកចុងល្មោភកាមកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នៅចំណុចភូមិចំបក់ ឃុំនាង ទើត ស្រុកតំបែរ ។

ក្មេងស្រីរងគ្រោះដែលត្រូវឪពុកចិត្ដ តិរច្ឆានចាប់រំលោភអាយុ៥ឆ្នាំ។ ចំណែក បុរសជាឪពុកចុងល្មោភកាមឈ្មោះលឹម សុខា អាយុ២៣ឆ្នាំ ស្នាក់នៅភូមិ-ឃុំ កើតហេតុខាងលើមានស្រុកកំណើតនៅភូមិអូរចំណារ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

តាមសម្ដីកុមារីរងគ្រោះបានឱ្យដឹង ថា ប្រហែលជា១ខែមកហើយដែលឪពុក ចុងរបស់នាង(ជនសង្ស័យ)បានចាប់ រំលោភសេពសន្ថវៈមកលើរូបនាង ពោល គឺខណៈដែលម្ដាយរបស់នាងចេញទៅធ្វើចម្ការឆ្ងាយពីផ្ទះ ។ ចុងក្រោយគឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ នៅម៉ោងប្រមាណ ៩យប់ឪពុកចុងនេះបានចាប់រំលោភនាងមួយលើកទៀត ហើយថែមទាំងបានគំរាម មិនឱ្យនាងនិយាយប្រាប់អ្នកណាម្នាក់ ឡើយពុំនោះទេ គាត់នឹងសម្លាប់ចោល។

តាមសម្ដីម្ដាយរបស់កុមារីរងគ្រោះ បានឱ្យដឹងថា នាងបានលែងលះប្ដីដើម (ឪពុកបង្កើតកុមារីរងគ្រោះ)អស់រយៈ ពេល៤-៥ឆ្នាំមកហើយ ក្រោយមកក៏ បានយកឈ្មោះ លឹម សុខា (ជនសង្ស័យ) ជាប្ដីទី២ ដោយរស់នៅជាមួយគ្នាក្នុងភូមិ -ឃុំកើតហេតុខាងលើដោយមានសមា ជិកគ្រួសារទាំងអស់៤នាក់ គឺរូបនាង ជន សង្ស័យ កូនស្រី និងម្ដាយបង្កើតរបស់ នាងម្នាក់ទៀត ។

ម្ដាយក្មេងស្រីរងគ្រោះបន្ដថា រៀង រាល់ថ្ងៃនាងតែងចេញទៅធ្វើចម្ការជា មួយប្ដីចុងដោយទុកកូនស្រីឱ្យម្ដាយជួយ មើលថែ ហើយពេលខ្លះប្ដី(ជនសង្ស័យ) ក៏នៅផ្ទះជាមួយកូនស្រីដែរ ។ លុះដល់ថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០១៥ ម្ដាយនាងបាន ប្រាប់នាងថា កុំចេញទៅធ្វើការអី ព្រោះ មើលទៅកូនស្រីហាក់មានអាការប្លែក ទំនងជាឈឺ ព្រោះឃើញដេកកន្ធែកជើង រហូត និងមានសភាពស្លេកស្លាំងហាក់ គ្មានកម្លាំងកំហែងសោះ ។ ភ្លាមនោះនាង ក៏ទៅពិនិត្យមើលកូនស្រីរួចក៏មើលឃើញ ប្រដាប់ភេទនាងហើមទើបឈ្លេចសួរនាំ រហូតនាងឆ្លើយប្រាប់ថា ត្រូវឪពុកចុង ចិត្ដខ្មៅចាប់រំលោភ២លើករួចមកហើយ ទើបនាងបានសម្រេចចិត្ដនាំកូនស្រីទៅដាក់ពាក់បណ្ដឹងឱ្យសមត្ថកិច្ចចុះចាប់ខ្លួន ប្ដីតិរច្ឆាននោះតែម្ដង ។

ក្រោយទទួលបានពាក្យបណ្ដឹងសមត្ថ កិច្ចបានចុះចាប់ខ្លួនជនសង្ស័យយកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅ កាន់សាលាដំបូងខេត្ដដើម្បីចាត់ការបន្ដ តាមនីតិវិធី ៕ ហេង នរិន្ទ្រ

Narin3

Narin1