ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឃ្លាំង​ ហួត​ អភិបាល​ខណ្ឌ​ជ្រោយចង្វា​ដឹកនាំ​មន្ត្រីរាជការ​សាលា​ខណ្ឌ​ និង​សិស្សានុសិស្ស​ដើម្បី​ចុះ​រៀបចំ​ធ្វើ​អនាម័យ​ដើរ​ប្រមូល​សំរាម​

​ភ្នំពេញ​ ៖​ លោក​ឃ្លាំង​ ហួត​ អភិបាល​ខណ្ឌ​ជ្រោយចង្វា​ កាលពី​ព្រឹក​ថ្ង​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ដឹកនាំ​មន្ត្រីរាជការ​ជុំវិញ​សាលា​ខណ្ឌ​ និង​សិស្សានុសិស្ស​មក​ជួបជុំ​គ្នា​នៅ​សួនច្បារ​ក្បាលជ្រោយ​ចង្វា​ ដើម្បី​ចុះ​រៀបចំ​ធ្វើ​អនាម័យ​ដើរ​ប្រមូល​សំរាម​ និង​កាក​សំណល់​ផ្សេងៗ​ កាត់​ដើម​ត្រែង​នៅ​មាត់ច្រាំង​ទន្លេ​ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វា​ រហូត​មក​ដល់​សណ្ឋាគារ​សុខា​ ម្តុំ​ក្បាលជ្រោយ​ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ ។​

​លោក​ឃ្លាំង​ ហួត​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចុះ​សម្អាត​បរិស្ថាន​នៅ​តំបន់​នេះ​មាន​សារសំខាន់​ណាស់​ដោយសារ​តំបន់​នេះ​ជា​តំបន់​កំពុង​អភិវឌ្ឍន៍​ និង​ជា​បេះដូង​របស់​ខណ្ឌ​ជ្រោយចង្វា​ដូច្នេះ​លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ចូលរួម​សំអាត​បរិស្ថាន​នៅ​តំបន់​នេះ​ដែល​ជា​មុខមាត់​របស់​យើង​ទាំងអស់​គ្នា​។​

​ជាមួយ​គ្នា​នេះ​ដែរ​លោក​អភិបាល​ បាន​ចុះ​ទៅ​ច្រាំ​ទន្លេ​ដើម្បី​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​ចតទូក​នៅ​ច្រាំង​ទន្លេ​ ឲ្យ​នាំ​គ្នា​ទៅ​ចតទូក​នៅ​ខាងជើង​ស្ពាន​ជ្រោយចង្វា​វិញ​ ព្រោះ​ជា​តំបន់​សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​បុណ្យអុំទូក​។​

​ក្នុង​ឱកាស​នោះ​លោក​ឃ្លាំង​ ហួត​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៤​លាន​រៀល​ ឱ្យ​ប្រជា​ការពារ​សង្កាត់​កាត់​ដើម្បី​ចាត់ចែង​ប្រមូល​សំរាម​នៅ​តាម​ច្រាំង​ទន្លេ​ និង​កាត់​ដើម​ត្រែង​ចាប់​ពីមុខ​សាលាសង្កាត់​ជ្រោយចង្វា​ដល់​សណ្ឋាគារ​សុខា​ ម្តុំ​ក្បាលជ្រោយ​ ដើម្បី​សំអាត​ច្រាំង​ទន្លេ​ឱ្យ​មើលទៅ​មាន​សោភ័ណ​ភាព​ ជាមួយ​គ្នា​នោះ​លោក​អភិបាល​ខណ្ឌ​ក៏​បាន​ផ្តល់​ថវិការ​ចំនួន​៥០​ដុល្លារ​ដល់​ស្ត្រី​ម្នាក់​ដែល​ជា​កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​សិ​ុ​ន​ទ្រី​ បាន​ស្ពាយ​កូន​តូច​នៅ​ពីក្រោយ​កំពុក​ប្រមូល​សំរាម​ ៕​ ជ្រោយ​ពេជ្រ​

image9 image8 image7 image6 image5 image4 image3 image2 image10 image1