ព័ត៌មានទាន់ហេតុការណ៍៖

លោក​ទ្រី​ ប៊ុ​ន​ហៀ​ង​បង្កើត​ ឱ្យ​មាន​អំពើ​ពុក​រលួយ​ទឹកតែ​ ករណី​ដេញថ្លៃ​ធ្វើ​ផ្លូវ​

​ផ្លូវ​បេតុង​ចំនួន​៧​ខ្សែ​ និង​ផ្លូវ​ក្រួស​ក្រហម​២​ខ្សែ​ទៀត​ ដែល​ដាក់​ឱ្យ​ដេញថ្លៃ​សាង​ សង់​ស្ថាបនា​ កាលពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៥​ ចាត់ចែង​ដោយ​លោក​ទ្រី​ ប៊ុ​ន​ ហៀ​ង​ នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ដកណ្ដាល​ ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា​ ការ​ដេញថ្លៃ​នេះ​ មាន​អំពើ​ពុក​រលួយ​ ប្រយោជន៍​ទឹកតែ​ ខណៈ​អ្នក​ចាត់ចែង​រក្សា​ទុក​ ក្រុមហ៊ុន​ជា​ច្រើន​សម្រាប់​ចង​មុង​ ទើប​ការ​ដេញថ្លៃ​គេ​រៀបចំ​រួច​ជា​ស្រេច​សម្រាប់​ ឱ្យ​ក្រុមហ៊ុន​ចំនួន​២​ទទួល​សិទ្ធិ​ស្ថាបនា​ផ្លូវ​ទាំង​៧​ខ្សែ​ខាងលើ​ ។​

​អ្នកចូលរួម​ដេញថ្លៃ​បាន​បង្ហើប​ថា​ ក្រុមហ៊ុន​ដែល​មានឈ្មោះ​ចូលរួម​ដេញថ្លៃ​ ត្រូវ​បាន​គេ​ចាត់ចែង​ឱ្យ​ទឹកតែ​ ចំនួន​១០០០​ដុល្លារ​ក្នុង​១​ក្រុមហ៊ុន​ ហើយ​ការ​ចំណ​យ​ ទឹកតែ​នេះ​ បើ​ប៉ាន់​ប្រមាណ​ជិត​៣​ម៉ឺន​ដុល្លារ​ ក្នុង​នោះ​គេ​ដាក់​ភាព​សង្ស័យ​ថា​ លោក​ ទ្រី​ បុ​ន​ហៀ​ង​ នាយក​ទីចាត់ការ​ផ្នែ​ការ​វិនិយោគ​ខេត្ដកណ្ដាល​ ទទួល​បាន​ទឹកតែ​មិន​ តិច​ជាង​៦០០០​ដុល្លារ​ ។​

​ម​ន្ដ្រី់​បាន​រិះគន់​ថា​ ករណី​ដេញថ្លៃ​របៀប​ចង​មុង​បែប​នេះ​ មិនមែន​ទើបនឹង​កើត​ ឡើងជា​លើក​ទី​១​នោះ​ទេ​ គឺ​គេ​ធ្វើ​របៀប​នេះ​ ដើម្បី​ទាញ​យក​លាភ​សក្ការ​យូរ​មក​ ហើយ​ ដែល​មាន​លោក​ទ្រី​ ប៊ុ​ន​ហៀ​ង​ កំពុង​អនុវត្ដ​ផ្ទុយ​ពី​គោលការណ៍​ ការ​ចំណាយ​ របស់​ថវិកាជាតិ​ ។​ អំពើ​ពុក​រលួយ​នេះ​ បាន​នឹង​កំពុង​តែ​ធ្វើ​ឱ្យ​ការ​ស្ថាបនា​ផ្លូវ​ពុំ​មាន​ គុណភាព​ ដោយសារ​តែ​ក្រុមហ៊ុន​ដែល​ចំណាយ​ទឹកតែ​ មាន​ចេតនា​កេង​ចំណេញ​ បច្ចេកទេស​ ខុស​ពី​ស្ដង់ដារ​តម្លៃ​ថវិកា​របស់​រដ្ឋ​ ។​

​ករណី​បែប​នេះ​ គួរ​ណាស់​តែ​ថ្នាក់លើ​ មេត្ដា​ពិនិត្យ​ឡើង​វិញ​ ជៀសវាង​អំពើ​ពុក​ រលួយ​ឃុបឃិត​គ្នា​បែងចែក​ទឹកតែ​ លើ​គម្រោង​នីមួយៗ​បណ្ដាល​ឱ្យ​ក្រុមហ៊ុន​ដែល​ ត្រូវ​ចាយប្រាក់​ឥតប្រយោជន៍​ដ៏​ច្រើន​នោះ​ កេង​ចំណេញ​បច្ចេកទេស​ដើម្បី​ទាមទារ​ ផល​ចំណេញ​របស់​ខ្លួន​ ហើយ​ធ្វើ​ឱ្យ​ការ​ស្ថាបនា​សំណង់​ គ្មាន​គុណភាព​ ធ្វើ​ឱ្យ​បាត់បង់​ ថវិកាជាតិ​ដ៏​ធ្ងន់ធ្ងរ​នេះ​ ។​

​រាល់​ការ​ដេញថ្លៃ​ គេ​ទទួលស្គាល់​ថា​ មាន​ក្រុមហ៊ុន​ជា​ច្រើន​ពិតជា​បាន​ចូលរួម​ ដេញថ្លៃ​ស្រប​តាម​នីតិវិធី​លទ្ធកម្ម​ ប៉ុន្ដែ​គេ​គ្រាន់តែ​ប្រើ​រូបភាព​ក្រុមហ៊ុន​ចូលរួម​ ដេញថ្លៃ​ ប៉ុន្ដែ​ការ​កំណត់​មាន​សិទ្ធិ​គឺ​មាន​តែ​១​ឬ​២​ក្រុមហ៊ុន​ប៉ុណ្ណោះ​ ក្រុមហ៊ុន​ដទៃ​ ទៀត​គ្រាន់តែ​ដាក់​ចូល​ដេញថ្លៃ​ ដើម្បី​យក​ទឹកតែ​ប៉ុណ្ណោះ​ ។​

​លោក​ ទ្រី​ ប៊ុ​ន​ហៀ​ង​ ក៏​រង​នូវ​ការ​រិះគន់​ពី​ក្រុមហ៊ុន​ផង​ដែរ​ថា​ ពេល​ក្រុមហ៊ុន​ ស្ថាបនា​ផ្លូវ​ធ្វើ​រួចរាល់​ រាល់​ឯកសារ​ឆ្លងកាត់​ លោក​ទ្រី​ ប៊ុ​ន​ហៀ​ង​ ត្រូវ​តែ​ចំណាយ​ លុយ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​គាត់​ទទួលស្គាល់​ថា​ សំណង់​នោះ​មានគុណ​ភាព​ឬ​អត់​?