ព័ត៌មានទាន់ហេតុការណ៍៖

លោក​បាន​ គី​មូ​ន ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េ​ខាងជើង​

​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ ជាតិ​ លោក​បាន​ គី​មូ​ន​ កាលពី​ថ្ងៃ​ទី​១៩​ ខែឧសភា​បាន​ប្រកាស​ថា​ នៅ​ថ្ងៃ​ទី​២១​ ខែឧសភា​ លោក​នឹង​ធ្វើ​ដំណើរ​ទស្សន​ កិច្ច​ទៅ​កាន់​សួន​ឧស្សាហកម្ម​កែ​ស៊ុ​ង​ ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន​ឧបទ្វីប​កូរ៉េ​ ដើម្បី​កាត់​បន្ថយ​ស្ថានការណ៍​តានតឹង​ នៅ​តំបន់​នេះ​ បន្ទាប់​ពី​កូរ៉េ​ខាងជើង​សាក​ ល្បង​មី​ស៊ី​លបាញ់​ចេញពី​នាវាមុជទឹក​ ប្រកបដោយ​ជោគជ័យ​ ។​

​ក្រោយ​ការ​ចូលរួម​វេទិកា​អប់រំ​ពិភព​ លោក​នៅ​ទីក្រុង​កំពង់​Incheon​ កូរ៉េ​ខាង​ ត្បូង​ លោក​បាន​ គី​មូ​ន​ បាន​ថ្លែង​ក្នុង​ សន្និសីទកាសែត​ថា​ លោក​នឹង​ធ្វើ​ដំណើរ​ ទៅ​កាន់​តំបន់ឧស្សាហកម្ម​នេះ​ហើយ​ គម្រោង​ពិស្ដារ​កំពុង​ស្ថិត​ក្រោម​ការ​ ពិភាក្សា​។​
នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ ដំបូង​ហើយ​សម្រាប់​លោក​បាន​គី​មូ​ន​ទៅ​ កាន់​ទឹកដី​កូរ៉េ​ខាងជើង​ចាប់តាំងពី​ការ​ ឡើង​ កាន់​តំណែង​អគ្គលេខាធិការ​អង្គ​ ការ​សហប្រជាជាតិ​កាលពី​ឆ្នាំ​២០០៧​ ។​

​អតីត​អគ្គលេខាធិការ​អង្គការ​សហ​ ប្រជាជាតិ​ គឺ​លោក​ Boutros​ Boutros-Ghali​ ធ្លាប់​បាន​ឆ្លងកាត់​តំបន់​គ្មាន​ កម្លាំងយោធា​ទៅ​កាន់​ទីក្រុង​ព្យុ​ង​យ៉ាង​ ទី​ដែល​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​ កូរ៉េ​ខាងជើង​ គី​ម​ អ៊ី​ល​ស៊ុ​ង​ ជីតា​មេ​ដឹក​ នាំ​បច្ចុប្បន្ន​គឺ​លោក​គី​ម​ ជុង​អ៊ុ​ន​ កាលពី​ ឆ្នាំ​១៩៩៣​ផង​ដែរ​ ។​

​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​សាកល្បង់​ បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​ប្រកប​ ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​ លោក​បាន​ គី​មូ​ន​ បាន​ថ្លែង​ ថា​ លោក​មាន​ជំនឿ​ទៅ​លើ​អំណាច​នៃ​ការ​ ពិភាក្សា​គ្នា​ដែល​ជា​វិធី​តែ​មួយ​គត់​ក្នុង​ ការ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។​ លោក​សង្កត់ធ្ងន់​ថា​ សន្ដិសុខ​ និង​សន្ដិភាព​ ពិភពលោក​ជា​បញ្ហា​សំខាន់​បំផុត​ដែល​ ត្រូវ​តែ​ដោះស្រាយ​ ។​

​លោក​បាន​ គី​មូ​ន​ មាន​គម្រោង​ឆ្លង​ កាត់​ព្រំដែន​ភាគ​ខាង​លិចទៅ​ធ្វើ​ទស្សន​ កិច្ច​នៅ​សួន​ឧស្សាហកម្ម​កែ​ស៊ុ​ង​ ហើយ​ ដែល​លោក​រំពឹង​ថា​ នឹង​អាស្រ័យ​នៅ​ទី​ នោះ​រយៈពេល​មួយ​ម៉ោង​ជាមួយ​មន្ដ្រី​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ។​

​មន្ដ្រី​ជាន់​ខ្ពង់​អង្គការសហប្រជាជាតិ​ ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​YTN​ ដកស្រង់​ សម្ដី​មក​ចុះ​ផ្សាយ​ថា​ លោក​បាន​ គី​មូ​ន​ មាន​គម្រោង​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ ជើង​ដែល​មិន​ត្រឹមតែ​សួន​ឧស្សាហកម្ម​ កែ​ស៊ុ​ង​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​អាច​ ទៅ​ដល់ទី​ក្រុង​ព្យុ​ង​យ៉ាង​ផង​ដែរ​ដើម្បី​ ពិភាក្សា​ជាមួយ​មេដឹកនាំ​គី​ម​ ជុង​អ៊ុ​ន​ ។​

​សួន​ឧស្សាហកម្ម​រួម​កែ​ស៊ុ​ង​ដែល​ មាន​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ និង​កូរ៉េ​ខាង​ ជើង​វិនិយោគ​រួម​គ្នា​ស្ថិត​នៅ​តាម​បន្ទាត់​ ព្រំដែន​នោះ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​ ២០០៤​ ។​ វា​ជាទី​តាំង​តែ​មួយ​គត់​ដែល​ ស្ដែង​ពី​កិច្ច​សហ​ប្រប​ត្ដិ​ការ​សេដ្ឋកិច្ច​ រវាង​កូរ៉េ​ទាំង​ពីរ​តាម​រយៈ​សួន​ឧស្សាហ​ កម្មនេះ​។​ ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ប្រមាណ​ ១២០​បាន​និង​កំពុង​វិនិយោគ​នៅ​ទីនោះ​ ដែល​ជួល​កម្មករ​កូរ៉េ​ខាងជើង​ប្រមាណ​ ៥៣.០០០​នាក់​ ។​

​កាលពី​ឆ្នាំ​២០១៣​ សួន​ឧស្សាហកម្ម​ នេះ​បាន​បិទទ្វារ​អស់​រយៈពេល​៥​ខែ​ បន្ទាប់​ ពី​កូរ៉េ​ខាងជើង​បាន​ប្រកាស​ដក​កម្មករ​ របស់​ខ្លួន​ចេញពី​ទីនោះ​ដោយសារ​ស្ថាន​ ការ​តានតឹង​រវាង​កម្លាំងយោធា​នៅ​ ឧបទ្វីប​កូរ៉េ​ ៕

Ban-Ki-Moon