ព័ត៌មានទាន់ហេតុការណ៍៖

លោក​ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ​និង​ ទូរគមនាគមន៍ ​អញ្ជើញ​សួរសុខទុក្ខ​និង​សំណេះសំណាល​កងទ័ព​វរ​សេនា​តូច​ថ្មើរជើង ​លេខ​៤១

ខេត្តបន្ទាយមានជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លោក​ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ដឹកនាំ​គណៈប្រតិភូ​១​ក្រុម​អញ្ជើញ​ទៅ​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន​ នាយទាហានរង​ និង ​ពល​ទាហាន​ ព្រមទាំង​គ្រួសារ​ នៅ​កងពលតូច​ថ្មើរជើង ​លេខ​៤១​ក្នុង​ទីបញ្ជាការ​វរ​សេនា​តូច ​លេខ​៤១៣​។

​នៅ​ក្នុង​ពិធី​នោះ​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​ នាយសេនាធិការ​ចម្រុះ​ នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​អនុប្រធាន​ទី​១​គណៈ​បញ្ជាការ​ឯកភាព​សមរភូមិ​ព្រំដែន​កម្ពុជា​ថៃ​ រួម​នឹង​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ជា​ច្រើន​បាន​ទទួល​ស្វាគមន៍​ គណៈប្រតិភូ​យ៉ាង​កក់ក្តៅ​បំផុត​ ។​

​នៅ​ក្នុង​ឧិ​កាស​នោះ​ លោក​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​ លេខ​៤១​ បាន​ឡើង​អាន​របាយ​ ការណ៍​ជូន​ប្រតិភូ​អំពី​សកម្មភាព​ការងារ​របស់​កងពលតូច​ថ្មើរជើង ​លេខ​៤១​ ដោយ​បាន​លើក​ឡើង​ អំពី​ការ​យកចិត្តទុកដាក់​របស់​ក​ហង​យោធពលខេមរភូមិន្ទ​ដែល​កំពុង​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​ថា​ បច្ចុប្បន្ន​នេះ​មាន​សភាព​ស្ងាត់​ជា​ធម្មតា​ ។​ ជាមួយ​នោះ​ដែរ​ កងពលតូច​លេខ​៤១​បាន​ ជំរុញ​សកម្មភាព​លើ​ការងារ​គ្រប់​វិស័យ​ដើម្បី​ឆ្លើយ​តប​ផែនការ​កំណែទម្រង់​ កង​យោធពល​ ខេមរភូមិន្ទ​ រយៈពេល​៥​ឆ្នាំ​ (២០១៤២០១៨) ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ផែនការ​របស់​ ក្រសួង​ការ​ ពារ​ជាតិ​ ដោយ​ក្នុង​នោះ​អនុវត្ត​ការងារ​គ្រប់គ្រង​កម្លាំង​និង​គ្រឿង​បំពាក់​ ការងារ​ហ្វឹកហ្វឺន​ពង្រឹងកម្លាំង​ និង​បង្កើន​ ការ​អប់រំ​នយោបាយ​ចិត្តសាស្ត្រ​ ការងារ​ចិញ្ចឹម​ទ័ព​ និង​ ការងារ​សង្គម​ជាដើម​ ។

​បន្ទាប់​ពី​ស្តាប់​របាយការណ៍​ពិស្តារ​របស់​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​ លេខ​៤១​រួច​មក​ លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​សំដែង​ការ​កោតសរសើ​ចំពោះ​កងពលតូច​ថ្មើរជើង ​លេខ​៤១​ ដែល​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ត​និង​ស្មារតី​ការពារ​បូរណភាព​ទឹកដី​ ដោយ​មិន​ខ្លាច​ នឿយហត់​ ។​ ក្នុង​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ជូនពរ​ដល់​កងពលតូច​ថ្មើរជើង ​លេខ​៤១​ទាំងអស់​ សូម​ទទួល​បាន​នូវ​សុខភាព​ល្អ​បរិបូរណ៍​ និង​ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ជូន​ជាតិ​មាតុភូមិ​ ៕​ ​
14(26)

12(46)

11(40)

15(16)