ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្ដ​ប៉ៃលិន​និង​មន្ដ្រី​មន្ទីរ​ ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ចំណតរថយន្ដ​ថ្មី​ ក្រុងប៉ៃលិន​ក្រោយ​ភ្លៀង​លិច​ទឹក​

​ខេត្ដ​ប៉ៃលិន​ ៖​ លោក​អភិបាលខេត្ដ​ ប៉ៃលិន​និង​ប្រធាន​មន្ទីរ​សាធារណ​ការណ៍​ និង​មន្ដ្រីរាជការ​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ មើល​ចំណតរថយន្ដ​ថ្មី​ក្រុងប៉ៃលិន​ក្រោយ​ ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​ចំណតរថយន្ដ​ លិច​ទឹក​ដោយសារ​ស្ទះលូ​។​

​ការ​ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​លូ​នេះ​បាន​ ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១​និង​ថ្ងៃ​ ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ ហើយ​នៅ​ថ្ងៃ​ទី​ ២​ នោះ​លោក​អភិបាលខេត្ដ​បាន​ដាក់​បទ​ បញ្ជា​ឱ្យ​លោក​ ឌិន​ គឹ​ម​ ប្រធាន​មន្ទីរ​ សាធារណៈ​ការណ៍​និង​ដឹក​ជញ្ជូន​សហការ​ ជាមួយ​មន្ដ្រី​ពាក់ព័ន្ធ​ដាក់​គ្រឿងចក្រ​ ស្ដារ​កាយ​កាក​សំណង់​ក្នុង​ប្រព័ន្ធ​លូ​ដើម្បី​ រំដោះ​ទឹកភ្លៀង​ដែល​បាន​លិចលង់​ចំណត​ រថយន្ដ​ថ្មី​ក្រុងប៉ៃលិន​ឱ្យ​ប្រសើរ​ឡើង​វិញ​។​

​លោក​ កើត​ សុធា​ អភិបាលខេត្ដ​ប៉ៃ​ លិ​ន​ខណៈ​ចុះ​ពិនិត្យ​មើល​ប្រព័ន្ធ​លូ​និង​ រំដោះ​ទឹកភ្លៀង​ដែល​លិចលង់​នៅ​ចំណត​ រថយន្ដ​ថ្មី​ក្រុងប៉ៃលិន​នេះ​បាន​មាន​ ប្រសាសន៍​ថា​ ការ​ស្ដារ​កាក​សំណល់​ ចេញពី​ប្រព័ន្ធ​លូ​មិន​ត្រឹមតែ​ធ្វើ​ទឹក​ដែល​ លិច​នៅ​ចំណតរថយន្ដ​ថ្មី​នៅ​ក្រុងប៉ៃលិន​ ប៉ុណ្ណោះ​ទេ​ តែ​បាន​ធ្វើ​ឱ្យ​ឈប់​មានការ​ លិចលង់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ នៅ​ជិត​នឹង​ចំណត់រថយន្ដ​ថ្មី​នៅ​ក្រុង​ប៉ៃ​ លិ​ន​នេះ​ថែម​ទៀត​។​

​ដោយឡែក​លោក​ ឌិន​ គឹ​ម​ ប្រធាន​ មន្ទីរ​សាធារណៈ​ការណ៍​និង​ដឹក​ជញ្ជូន​បាន​ ឱ្យ​ដឹង​ដែរ​ថា​ បន្ទាប់​ពី​បាន​ទទួលបញ្ជា​ា​ លោក​អភិបាលខេត្ដ​រួច​មក​លោក​ក៏​បាន​ ដាក់​កម្លាំង​កម្មករ​និង​គ្រឿងចក្រ​ធ្វើ​ សកម្មភាព​ស្ដារ​កាយ​ប្រព័ន្ធ​លូ​ដើម្បី​ រំដោះ​ទឹក​កុំឱ្យ​មានការ​លិចលង់​នៅ​ ចំណុច​ចំណតរថយន្ដ​ថ្មី​ក្រុងប៉ៃលិន​ ស្ថិត​ នៅ​ភូមិ​តា​ពុក​លើ​ សង្កាត់​-​ក្រុងប៉ៃលិន​ ចំណុច​ប​ណ្ដោ​ល​ផ្លូវជាតិ​លេខ​៥៧​ មុខ​ ចំណតរថយន្ដ​ ដែល​លូ​មាន​ប្រវែង​ បណ្ដោយ​១២​ម៉ែត្រ​ពោរពេញ​ទៅ​ដោយ​កាក​សំណល់​កកស្ទះ​។​

​សកម្មភាព​ការ​ចុះ​ពិនិត្យ​និង​កាយ​ ប្រព័ន្ធ​លូ​នៅ​ចំណុច​ខាងលើ​ពី​សំណាក់​ លោក​អភិបាលខេត្ដ​និង​មន្ដ្រី​មន្ទីរ​ពាក់​ ព័ន្ធ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ ទីនោះ​បាន​ថ្លែងអំណរគុណ​ដល់​លោក​ អភិបាលខេត្ដ​ប៉ៃលិន​និង​ប្រធាន​មន្ទីរ​ សាធារណៈ​ការណ៍​និង​ដឹក​ជញ្ជូន​ខេត្ដ​ប៉ៃ​ លិ​ន​ព្រមទាំង​មន្ដ្រីរាជការ​មួយ​ចំនួន​ ទៀត​ដែល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ បរិស្ថាន​និង​ដើម្បី​សុខភាព​បងប្អូន​ប្រជា​ ពលរដ្ឋ​ទូទៅ ៕ស​ សា​រ៉េ​ត​

 

dwe (1) dwe (2) dwe (3)