ព័ត៌មានទាន់ហេតុការណ៍៖

លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុងភូមិ​ត្រពាំង​ស្វាយ​ សង្កាត់​ព្រៃវែង​

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែមិថុនា​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ទៅ​ចែក​ជូន​គ្រួសារ​ក្រីក្រ​ ចំនួន​ ៣៤​គ្រួសារ​ ក្នុង​សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​ដឹកនាំ​មន្ត្រី​សាលា​ខណ្ឌ​បាន​ សាកសួរ​សុខទុក្ខ​ ពី​សំណាក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​ជា​និច្ចកាល​សម្តេច​តែង​បាន​គិតគូរ​ដល់​ការ​លំបាក​ និង​សុខទុក្ខ​របស់​បងប្អូន​ដែល​ជា​ជន​ងាយ​រង​គ្រោះ​ ទុរគត​ជន​ ជន​ពិការ​ កុមារ​កំព្រា​ ចាស់ជរា​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ជាដើម​។​

​លោក​អភិបាល​ក៏​បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន​ផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​ លោក​ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ឲ្យ​ថែរក្សា​សុខភាព​ អនាម័យ​ការ​រស់នៅ​ស្អាត​ ដើម្បី​បន្ត​មើល​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​យើង​។​ ជាមួយ​គ្នា​នេះ​ដែរ​ លោក​អភិបាល​ខណ្ឌ​ បាន​ សួរសុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​លោកយាយ​ លោកតា​ ដោយ​មានការ​សប្បាយចិត្ត​។​

​ក្នុង​ឪ​កាស​នោះ​ដែល​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ៣៤​គ្រួសារ​ នៅ​សង្កាត់​ព្រៃវែង​ មាន​អំណោយ​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៣៤​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួល​បាន​រួម​មានៈ​ អង្ករ​២៥​គីឡូក្រាម​ មី​ ១​កេស​ ត្រីខ​១០​កំប៉ុង​ ឃី​ត​០១​ ក្នុង​នោះ​មាន​មុង​១​ ភួយ​១​ សារុង​១​ ក្រមា​១​ និង​ថវិកា​ ៤​ម៉ឺន​រៀល​ ៕​ វិ​រះ​ដង្កោ​

unnaemed
unnae4med