ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧត្ដមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ ផ្ដល់​អំណោយ​និង​ថវិកា​ដល់​គ្រួសារ​កងកម្លាំង​សម្រាក​ឆ្លងទន្លេ​

ខេត្ដកំពង់ស្ពឺ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៥​ លោក​វរសេនីយ៍ត្រី​ សោម​ វិជ្ជា​រ៉ា​ នាយការិយាល័យ​ប្រឆាំង​ ភេរវកម្ម​នៃ​ស្នងការដ្ឋាន​ព័ត៌មាន​និង​ សន្ដិសុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង​ឱ្យ​លោក​ឧត្ដមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ ស្នងការ​ស្នងការដ្ឋាន​ព័ត៌មាន​ និង​សន្ដិសុខ​បាន​ដឹកនាំ​ប្រតិភូ​ នាយ​ នាយ​រង​អាវុធហត្ថ​នៃ​ស្នងការដ្ឋាន​ព័​ត៌​ មាន​និង​សន្ដិសុខ​នាំ​យក​អំណោយ​មាន​ ជា​គ្រឿង​ឧបភោគ​ បរិភោគ​ព្រមទាំង​ ថវិកា​ផ្ដល់​ឱ្យ​គ្រួសារ​កម្លាំង​ដែល​បាន​ សម្រាក​ឆ្លងទន្លេ​ដល់​គេហដ្ឋាន​ដែល​ស្ថិត​ នៅ​ភូមិ​ពោធិ៍​ ឃុំ​រលាំងចក​ ស្រុក​សំរោង​ ទង​ ខេត្ដកំពង់ស្ពឺ​ ។​

​លោក​ សោម​ វិជ្ជា​រ៉ា​ នាយ​កា​រិ​យា​ ល័យ​ប្រឆាំង​ភេរវកម្ម​បាន​នាំ​នូវ​ការ​ សាកសួរ​សុខទុក្ខ​ពី​លោក​ឧត្ដមសេនីយ៍​ ទោ​ ហុង​ វិ​ណុ​ល​ ដល់​គ្រួសារ​លោក​ កង​ វិបុល​ ដែល​ជា​កម្លាំង​សមត្ថកិច្ច​កង​រាជ​ អាវុធហត្ថ​នៅ​ក្នុង​អង្គភាព​កងអនុសេនាធំ​អន្ដរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​ ព័ត៌មាន​និង​សន្ដិសុខ​ដែល​មានធុរៈ​ភរិយា​ឆ្លងទន្លេ​ ។​

​លោក​ សោម​ វិជ្ជា​រ៉ា​ បាន​បន្ដ​ថា​ ជា​ និច្ចកាល​លោក​ឧត្ដមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ តែងតែបាន​គិតគូរ​ដល់​កងកម្លាំង​ ប្រដាប់​អាវុធ​ទាំងអស់​ បើ​ទោះ​គ្រឿង​ បរិភោគ​បរិភោគ​រួម​មាន​ ទឹកត្រី​១​យួរ​,​ ទឹកស៊ីអ៊ីវ​១​យួរ​,​ ស្ករស​២​គីឡូក្រាម​,​ ប៊ី​ ចេ​ង​១​គីឡូក្រាម​,​ អង្ករ​១០០​គីឡូក្រាម​,​ ទឹកដោះគោឆៅ​១​កេះ​ធំ​,​ មី​១​កេះ​ធំ​ និង​ ថវិកា​១​លាន​រៀល​មាន​ចំនួន​តិចតួច​ក៏​ ដោយ​ ប៉ុន្ដែ​សម្ភារ​និង​ថវិកា​ទាំង​អស់នេះ​ គឺជា​ការ​ចូលរួម​មួយ​ចំណែក​តូច​ជួយ​ ដល់​ក្រុម​គ្រួសារ​កងកម្លាំង​ ដែល​បាន​ លះបង់​ពេលវេលា​ កម្លាំងកាយ​ចិត្ដ​ ប្រាជ្ញា​ ស្មារតី​ប្រកបដោយ​ភាព​ទទួល​ ខុស​ត្រូវ​តាម​ភារកិច្ច​និង​តួនាទី​របស់​ខ្លួន​ នៅ​ក្នុង​អង្គភាព​ ។​

​លោក​ សោម​ វិជ្ជា​រ៉ា​ បាន​បញ្ជាក់​ថា​ កន្លង​ទៅ​ក៏​ដូច​ជា​បច្ចុប្បន្ន​លោក​ឧត្ដម​ សេនីយ៍​ទោ​ ហុង​ វិ​ណុ​ល​ ស្នងការ​ស្នង​ ការដ្ឋាន​ព័ត៌មាន​និង​សន្ដិសុខ​តែងតែ​ បាន​ធ្វើការ​ផ្ដាំផ្ញើ​និង​ក្រើនរំលឹក​ដល់​ នាយ​ នាយ​រង​អាវុធហត្ថ​ ប្រធាន​អង្គភាព​ នីមួយៗ​ចំណុះ​ឱ្យ​ស្នងការដ្ឋាន​ព័ត៌មាន​ និង​សន្ដិសុខ​ត្រូវ​តែ​រាយការណ៍​តាមដាន​ រាល់​ព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹង​ស្ថាន​ ភាព​រស់នៅ​របស់​កងកម្លាំង​ក៏​ដូច​ជា​ ក្រុម​គ្រួសារ​ជួប​ប្រទះ​ការ​ខ្វះខាត​ មាន​ ជំងឺ​ ជួប​គ្រោះអាសន្ន​ផ្សេងៗ​ដើម្បី​រក​ មធ្យោបាយ​ជួយ​ដល់​ពួក​គាត់​ទៅ​តាម​ លទ្ធភាព​ដែល​អាច​ជួយ​បាន​ដើម្បី​ជា​ការ​ ចូលរួម​ចំណែក​ជួយ​ដល់​ការ​ខ្វះខាត​ក៏​ដូច​ ជា​លើកទឹកចិត្ដ​ចំពោះ​វីរភាព​របស់​កង​ កម្លាំង​ទាំងអស់​ ។​

​លោក​ សោម​ វិជ្ជា​រ៉ា​ បាន​បន្ដ​ថា​ គ្រួសារ​របស់​កងកម្លាំង​ឈ្មោះ​ កង​ វិបុល​ ដែល​មាន​ភរិយា​ឆ្លងទន្លេ​ឈ្មោះ​ ញ៉ែ​ម​ សា​វី​ លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​ ទើបនឹង​បាន​ទទួល​ព័ត៌មាន​ពី​លោក​អនុ​ សេនីយ៍​ឯក​ យា​ គឹ​ម​យ​ន​ មេបញ្ជាការ​ កងអនុសេនាធំ​អន្ដរាគមន៍​ពិសេស​ ទើប​ លោក​បាន​ចាត់​ឱ្យ​ដឹកនាំ​ប្រតិភូ​ នាយ​នាយ​រង​អាវុធហត្ថ​នាំ​យក​អំណោយ​រួម​ទាំង​ថវិកា​មក​ផ្ដល់​ជូន​ដល់​លំនៅ​ឋាន​នា​ពេល​នេះ​ ៕
11

6

7

8

9

10