ព័ត៌មានទាន់ហេតុការណ៍៖

លោក​ គាត​ ឈ​ន់​ ជំរុញឲ្យក្រសួង​សាធារណ​ការ​ឱ្យ​ពង្រឹងគុណភាព​និង​សុវត្ថិ​ភាព​ក្នុង​ការ​សាងសង់​សំណង់​ផ្លូវ​និង​ស្ពាន​

​ភ្នំពេញ​ ៖ លោក​ គាត​ ឈ​ន់​ ឧ​ប​នាយ​ ក​រដ្ឋមន្ដ្រី​ប្រចាំការ​បាន​ក្រើនរម្លឹក​ដល់​ ក្រសួង​សាធារណៈការ​និង​ដឹក​ជ​ញ្ជូន​ ត្រូវ​បន្ដ​ការ​យកចិត្ដទុកដាក់​ត្រួតពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​លើ​ផ្នែក​ប​ចេ្ច​ក​ទេស​សាងសង់​ថែទាំ​ជួសជុល​ផ្លូវ​ ស្ពាន​ ដើម្បី​ធានា​ ឱ្យ​មានគុណ​ភាព​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ ចរាចរ​និង​ការ​ដឹក​ជ​ពា្ជ​ូ​ន​នោះ​ ។​

​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធ​ ផល​ការងារ​ប្រចាំឆ្នាំ​២០១៤​និង​ទិស​ដៅ​ ការងារ​អនុវត្ដ​ឆ្នាំ​២០១៥​របស់​ក្រសួង​ សាធារណៈការ​និង​ដឹក​ជ​ញ្ជូន​​កាលពី​រសៀល​ ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៥​លោក​ គាត​ ឈ​ន់​ ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ​បាន​ មាន​ប្រសាសន៍​ថា​ មន្ដ្រី​ជំនាញ​ក្រសួង​ សាធារណការ​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ ប​ចេ្ច​ក​ទេស​និង​វិធានការ​ទៅ​លើ​ការ​ សាងសង់​ ជួសជុល​ និង​ការ​ថែទាំ​ផ្លូវ​ ស្ពាន​ ដើម្បី​ធានា​បាន​នូវ​គុណភាព​ សុវត្ថិភាព​និង​ទប់ទល់​ទៅ​នឹង​មូលហេតុ​ នៃ​ការ​នាំ​ឱ្យ​ខូចខាត​ផ្លូវ​ស្ពាន​ដែល​បាន​ សាងសង់​រួច​ពិសេស​បង្កើន​ការ​ត្រួត​ ពិនិត្យ​យានយន្ដ​ដែល​ដឹក​លើស​ទម្ងន់​ កំណត់​និង​ការ​ទន្ទ្រាន​លើ​ដី​ចំណី​ផ្លូវ​ ។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ដ​ថា​ គ្រប់ការ​អនុវត្ដ​គម្រោង​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​របស់​ ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជូន​​ ក្រសួង​ត្រូវ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​សំណង់​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ដើម្បី​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​និង​អង្គភាព​អនុវត្ដ​គម្រោង​ឱ្យធ្វើ​ការ​សាងសង់​ប្រកបដោយ​ការ​យកចិត្ដទុកដាក់​ខ្ពស់​ស្រប​តាម​លក្ខណ​ ប​ចេ្ច​ក​ទេស​និង​មានគុណ​ភាព​ដូច​មាន​ ចែង​ក្នុង​កិច្ចសន្យា​សាងសង់​ ។​ លោក​ ឧបនាយករដ្ឋមន្ដ្រី​ក៏​បាន​ស្នើ​ឱ្យ​គណៈកម្មការ​ចម្រុះ​ត្រួតពិនិត្យ​យានយន្ដ​ដឹក​ជ​ពា្ជ​ូ​ន​លើស​ទម្ងន់​កម្រិត​កំណត់​អតិបរមា​ ត្រូវ​ខិតខំ​ពង្រឹង​យន្ដការ​ការងារ​និង​បន្ដ​ កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​ទប់ស្កាត់​ឱ្យ​ បាន​ដាច់ខាត​នូវ​ការ​ដឹក​ជ​ពា្ជ​ូ​ន​លើស​ ទម្ងន់​ពីព្រោះ​បញ្ហានេះ​ជា​មូលហេតុ​ ចម្បង​នៃ​ការ​ការ​ធ្វើ​ឱ្យ​ផ្លូវថ្នល់​ស្ពាន​ឆាប់​ខូច​ទ្រុឌទ្រោម​ទៅ​វិញ​យ៉ាង​ឆាប់រហ័ស​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​ គាត​ ឈ​ន់​ ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវ​ខិតខំ​ព​ន្លឿ​ន​ការ​ផ្ដល់​ថវិកា​ឱ្យ​បាន​ទាន់​ពេលវេលា​សម្រាប់​កសាង​ជួសជុល​ និង​ថែទាំ​ផ្លូវថ្នល់​និង​ស្ពាន​ដើម្បី​ត​ភ្ជាប់​ ការ​ធ្វើ​ចរាចរណ៍​និង​ការ​ដឹក​ជញ្ជូន​នៅ​ ក្នុង​ប្រទេស​ក្នុង​តំបន់​និង​អន្ដរជាតិ​។​ តាម​ របាយការណ៍​ក្រសួង​សាធារណការ​និង​ ដឹក​ជ​ពា្ជ​ូ​ន​បានឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​២០១៤​ កន្លង​មកនេះ​ ការងារ​ថែទាំ​ផ្លូវជាតិ​និង​ ផ្លូវ​ខេត្ដ​ដែល​ចាក់​កៅស៊ូ​មាន​ចំនួន​ប្រវែង​ ៤.៦៦០​គីឡូម៉ែត្រ​និង​ផ្លូវ​ក្រួស​ក្រហម​ មាន​ប្រវែង​១.៨៤១​គីឡូម៉ែត្រ​។​ ចំណែក​ គម្រោង​កសាង​ផ្លូវថ្នល់​ក្នុង​ឆ្នាំ​២០១៥​ មាន​ចំនួន​៣១៩​ខ្សែ​ប្រវែង​សរុប​១៥.៣១៥​ គីឡូម៉ែត្រ​ក្នុង​នោះ​ផ្លូវជាតិ​និង​ផ្លូវ​ខេត្ដ​ មាន​ចំនួន​១០២​ខ្សែ​ប្រវែង​សរុប​៥៣២៤​ គីឡូម៉ែត្រ ៕ ​ហេង​ សូ​រិ​យា​

Heng-soriya

Heng-soriya-(1)