ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ថោ​ង​ ខុន​ និង​លោក​ អ៊ី​ន​ ហា​រ៉ា​កា​សេ​ម​ព្រមព្រៀង​ចុះ​អនុស្សរណៈ

ភ្នំពេញ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែ​ មក​រា​ ឆ្នាំ​២០១៥​ លោក​ ថោ​ង​ ខុន​ បាន​ ជួប​សវនាការ​ជាមួយ​ប្រតិភូ​គណៈ​ក​ម្មា​ ធិ​ការ​អូ​ឡាំ​ពិ​ក​ជាតិ​ឡាវ​ដឹកនាំ​ដោយ​ លោក​ អ៊ី​ន​ហា​រ៉ា​ កា​សេ​ម​ អនុប្រធាន​ NOCL​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ យោគយល់​គ្នា​រវាង​ស្ថាប័ន​កីឡា​ទាំង​២​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​ អូ​ឡាំ​ពិ​ក​កម្ពុជា​ ។​

​ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​កំពូល​ នៃ​ស្ថាប័ន​កីឡា​កម្ពុជា​និង​ឡាវ​បាន​ សម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ស្ដី​ពី​ការ​ពង្រឹងសមត្ថភាព​កីឡា​ទៅ​វិញ​ ទៅ​មក​ ។

​ក្រោយ​ជំនួប​ពិភាក្សា​រវាង​ថ្នាក់​ដឹក​ នាំ​ទាំង​២​រួច​មក​លោក​ វ៉ា​ត់​ ចំរើន​ អគ្គ​ លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​ អ្នក​សារព័ត៌មាន​ថា​ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​គឺជា​ជំនួប​ពិភាក្សា​ រវាង​លោក​បណ្ឌិត​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ដឹក​ នាំ​មន្ដ្រី​ក្រោម​ឱវាទ​ជួប​ពិភាក្សា​ការងារ​ ជាមួយនឹង​ប្រតិភូ​គណៈកម្មាធិការ​អូ​ឡាំ​ ពិ​ក​ជាតិ​ឡាវ​ និង​នាយកដ្ឋាន​កិច្ចការ​ បរទេស​ជាតិ​ឡាវ​ស្ដី​ពី​កិច្ច​សហ​ប្រតិបត្ដិ​ ការ​រវាង​ NOCC​ នឹង​ NOCL​ ពង្រឹង​លើ​ សមត្ថភាព​កីឡា​ទៅ​វិញ​ទៅ​មក​ ។​

​គោលបំណង​នៃ​កិច្ច​ពិភាក្សា​របស់​ ថ្នាក់ដឹកនាំ​ទាំង​២​ដើម្បី​ចុះ​អនុស្សរណៈ​ យោគយល់​គ្នា​មួយ​សម្រាប់​ជួយ​ដល់​ការ​ រៀបចំ​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ត្រូវការ​បទ​ ពិសោធន៍​ជា​ចាំបាច់​ក្នុង​ការ​រៀបចំ​កីឡា​ ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​នា​ពេល​ ខាង​មុខ​ ។​

​លោក​ វ៉ា​ត់​ ចំរើន​ បន្ដ​ថា​ អ្វី​ដែល​ សំខាន់​ក្នុង​កិច្ច​ពិភាក្សា​ខាងលើ​នោះ​គឺ​ ចង់​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​ មក​ ជា​ពិសេស​ផ្ដោត​ទៅ​លើ​គ្រូ​បរទេស​ ដែល​មាន​សមត្ថ​ភាពល្អ​ក្នុង​ប្រភេទ​កីឡា​ ណាមួយ​ ភាគី​ឡាវ​នឹង​បញ្ជូន​ក្រុមកីឡា​ ករ​កីឡាការិនី​របស់​គេ​ឱ្យមក​ហ្វឹកហាត់​ នៅ​កម្ពុជា​ ។​ រីឯ​គ្រូ​បរទេស​ដែល​មាន​ សមត្ថភាព​នៅ​ប្រទេស​ឡាវ​លើ​ប្រភេទ​ កីឡា​ណាមួយ​ កម្ពុជា​នឹង​បញ្ជូន​អត្ដ​ព​លិ​ក​ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ឡាវ​ផង​ដែរ​ ។​ ចំពោះ​ការ​រៀបចំ​ចុះ​អនុស្សរណៈ​យោគ​ យល់​គ្នា​ខាងលើ​នេះ​នឹង​ធ្វើ​នៅ​ក្រោយ​ ពេល​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨​ នៅ​ប្រទេស​ហិ​ង្ហ​បុរី​រួច​ ។​
លោក​ អ៊ី​ន​ហា​រ៉ា​ កា​សេ​ម​ បាន​ អញ្ជើញលោក​ ថោ​ង​ ខុន​ ធ្វើ​ទស្សន​ កិច្ច​នៅ​ប្រទេស​ឡាវ​និង​ចុះ​អនុស្សរណៈ​ យោគយល់​គ្នា​ផង​ដែរ​ ។​ ជា​ការ​ឆ្លើយ​តប​ លោក​ ថោ​ង​ ខុន​ ក៏​បាន​សន្យា​ថា​នឹង​ធ្វើ​ ទស្សនកិច្ច​ជា​ផ្លូវការ​ដោយ​ដឹកនាំ​ប្រតិភូ​ NOCC​ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ ឡាវ​ក្រាយ​ពេល​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​ ២៨​នៅ​ប្រទេស​សិង្ហ​បុរី​ចប់​រួចរាល់​ ៕

4

2

3