ព័ត៌មានទាន់ហេតុការណ៍៖

លោក​ យី​ វាសនា​ ផ្ដាំផ្ញើ​ និង​ប្រគល់​សម្លៀក​បំពាក់​ដល់​អត្ដ​ព​លិ​ក​ជន​ពិការ​ទាំង​៣០​នាក់​

​ភ្នំពេញ​ ៖​ លោក​ យី​ វាសនា​ អគ្គ​ លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​ កីឡាការិនី​ជន​ពិការ​ប្រភេទ​កីឡា​អត្ដ​ ពលកម្ម​មាន​ដូច​ជា​ រត់​ចម្ងាយ​ ជិះរទេះ​ ចោល​ថាស​ ចោល​ស្ន​ កីឡាហែលទឹក​ និង​កីឡា​បោះ​ប៊ូ​លីង​ រីឯ​កីឡា​បាញ់​កាំ​ ភ្លើង​កម្ពុជា​មិន​បាន​ទៅ​ចូលរួម​ទេ​ ដោយ​ សារ​គណៈកម្មការ​អន្ដរជាតិ​មិន​អនុញ្ញាត​ ឱ្យ​ខ្ចី​កាំភ្លើង​ម្ចាស់ផ្ទះ​សិង្ហ​បុរី​ហើយ​ជា​ មួយ​គ្នា​នោះ​លោក​ក៏​បាន​ប្រគល់​សម្លៀក​បំពាក់​ដល់​អត្ដ​ព​លិ​ក​ទាំង​៣០​នាក់​មុន​ ចេញដំណើរ​ទៅ​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​ កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៨​នៅ​ ប្រទេស​សិង្ហ​បុរី​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​លោក​យី​ វាសនា​ មាន​ប្រសាសន៍​ផ្ដាំ​ ផ្ញើ​ដល់​អត្ដ​ព​លិ​ក​បងប្អូន​ជន​ពិការ​ទាំង​ អស់​ចំនួន​៤​ចំណុច​សំខាន់ៗ​បន្ថែម​ទៀត​មុន​ចេញដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​ គឺ​ទី​១-​លោក​សុំ​ឱ្យ​គ្រូបង្វឹក​និង​កីឡាករ​ កីឡាការិនី​គ្រប់​ប្រភេទ​កីឡា​ដែល​មាន​ ឈ្មោះ​ទៅ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៨​ត្រូវ​តែ​បន្ធូរ​សាច់ដុំ​ វិញ​មាន​ន័យ​ថា​ ការ​ហ្វឹកហាត់​ត្រូវ​កាត់​បន្ថយ​១​កម្រិត​ ដើម្បី​ជៀសវាង​ជួប​ឧបទ្ទវហេតុ​ដោយ​ ចៃដន្យ​មុន​ថ្ងៃ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី​។​ ទី​២-​កីឡាករ​កីឡាការិនី​ក្រោយ​ពេល​ ចប់​ការ​ហ្វឹកហាត់​ត្រូវ​ត្រឡប់​ទៅ​សម្រាក​ នៅ​សណ្ឋាគារ​ឱ្យ​បាន​ច្រើន​និង​មិន​ត្រូវ​ លេង​ឬ​ក៏​ពិសា​គ្រឿង​ស្រវឹង​នាំ​ឱ្យ​ប៉ះពាល​ដល់​សុខភាព​មុន​ប្រកួត​នោះ​ទេ​ ពីព្រោះ​ អត្ដ​ព​លិ​ក​របស់​យើង​សុទ្ធ​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា​ហើយ​ពួក​យើង​ត្រូវ​តែ​និយាយ​ ថា​ទេ​ចំពោះ​គ្រឿងញៀន​។​ ទី​៣-​អត្ដ​ព​លិ​ក​ ទាំងអស់​ត្រូវ​ជៀសវាង​ឱ្យ​បាន​នូវ​អំពើ​ ពុក​រលួយ​និង​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ ពេល​ចូល​ទៅ​ដល់ទី​លាន​សម្រាប់​កម្ដៅ​សាច់ដុំ​ពីព្រោះ​ការ​កម្ដៅ​សាច់ដុំ​មាន​ លក្ខណៈ​សំខាន់​ ពិសេស​កុំឱ្យ​ភាគី​ម្ខាង​ ទៀត​មើលឃើញ​ពី​ចំណុចខ្លាំង​របស់​ យើង​ ។​ ម្យ៉ាងវិញទៀត​ការ​ស្លៀកពាក់​ ត្រូវ​យក​ឈុត​ណា​ដែល​សម្គាល់ថា​ យើង​ ជា​ខ្មែរ​និង​មិន​ត្រូវ​ស្លៀកពាក់​ខោអាវ​ណា​ដែល​មាន​លូ​ហ្គោ​បែប​ផ្សាយពាណិជ្ជកម្ម​នោះ​ទេ​ ពីព្រោះ​គណៈកម្មការ​រៀបចំ​ការ​ ប្រកួត​គេ​ពិន័យ​យើង​ ។​ ចំណុច​ទី​៤​គ្រូ​ បង្វឹក​ប្រធាន​ក្រុម​ឬ​ក៏​កីឡាករ​កីឡា​ ការិនី​មិន​អាច​សម្រេចចិត្ដ​ដកសិទ្ធិ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ណាមួយ​ដោយ​ មិន​បាន​ឆ្លងកាត់​ការ​ឯកភាព​ពី​ប្រធាន​ ដឹកនាំ​ប្រតិភូ​នោះ​ទេ​ ។​

​លោក​ យី​ វាសនា​ បញ្ជាក់​សា​ជា​ថ្មី​ ថា​សម្រាប់​ការ​ចេញដំណើរ​ទៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៨​នៅ​ប្រទេស​សិង្ហ​បុរី​ បាន​ចែក​ចេញ​ជា​៣​ដំណាក់កាល​គឺ​ជើង​ ទី​១-​ចេញដំណើរ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ជើង​ ទី​២-​ចេញដំណើរ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ និង​ជើង​ ទី​៣-​ប្រតិភូ​មន្ដ្រីជាន់ខ្ពស់​របស់​រាជរ​ដ្ឋា​ ភិ​បាល​កម្ពុជា​ ។​ ចំណែកឯ​ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​ វេ​ល​ម៉ោង​៩​ព្រឹក​អត្ដ​ ព​លិ​ក​ជន​ពិការ​កម្ពុជា​ចំនួន​៣០​នាក់​ ទៅ​បង្ហូតទង់ជាតិ​កម្ពុជា​នៅ​លើ​ទឹកដី​ ប្រទេស​សិង្ហ​បុរី​ ដោយ​មាន​អត្ដ​ព​លិ​ក​ បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​១០​ផ្សេង​ ទៀត​ចូលរួម​គោរព​ភ្លេងជាតិ​កម្ពុជា​ដែរ​។​

​គួរ​រំលឹក​ថា​ គណៈកម្មាធិការ​ជាតិ​ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ធ្លាប់​បាន​បញ្ជូន​អត្ដ​ ព​លិ​ក​របស់​ខ្លួន​ចេញ​ទៅ​ប្រកួត​ព្រឹត្ដិ​ ការណ៍​កីឡា​អន្ដរជាតិ​ជា​ច្រើន​លើក​រួច​ មក​ហើយ​ក្នុង​នោះ​ពួក​គេ​ដណ្ដើម​បាន​ មេដាយ​សរុប​ចំនួន​១២០​គ្រឿង​មាន​ ដូច​ជា​មេដាយមាស​ចំនួន​២០​គ្រឿង​ មេដាយ​ប្រាក់​ចំនួន​៥៤​គ្រឿង​និង​មេដាយ​ សំរឹទ្ធិ​ចំនួន​៤៩​គ្រឿង​ ៕​ សារី​ម​

sed

sed (3)

sed (2)

sed (1)