ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សុះ​ មុះ​សិន​ កម្ពុជា​ជា​ប្រទេស​ ដែល​មាន​សុខដុម​នី​យក​ម្មយ៉ាង​ល្អ​ខាង​ផ្នែក​សាសនា​

​ខេត្ត​ត្បូងឃ្មុំ​ ៖​ លោក​ សុះ​ មុះ​សិន​ បាន​បញ្ជាក់​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​ប្រទេស​ដែល​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​ ជនជាតិ​ រស់នៅ​ជាមួយ​គ្នា​យ៉ាង​សុខសាន្ត​ ហើយ​ក៏​ជា​ប្រទេស​ ដែល​គេ​ចាត់​ទុក​ថា​ មាន​សុខដុម​នី​យក​ម្មយ៉ាង​ល្អ​ ខាង​ផ្នែក​សាសនា​ នៅ​ក្នុង​តំបន់​យើង​ ។​ លោក​ សុះ​ មុះ​សិន​ រដ្ឋ​លេខា​ ធិ​ការ​ក្រសួង​ធម្មការ​ និង​សាសនា​ និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​អ៊ិ​ស្លា​ម​កម្ពុជា​ បាន​បញ្ជាក់​បែប​នេះ​នៅ​ ក្នុង​ពិធី​ប្រគល់​អណ្ដូងទឹក​ស្អាត​ ជួន​បងប្អូន​វ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ និង​ ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ ស្ថិត​ក្នុងភូមិ​ឈើទាល​តូច​ ឃុំ​ពាមជីលាំង​ ស្រុក​ខេត្ត​ត្បូងឃ្មុំ​ កាលពី​ថ្ងៃ​ទី​២០​ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​លោក​ សុះ​ មុះ​សិន​ បាន​បញ្ជាក់​ថា​ នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​ ការ​រើសអើង​ជាតិ​សាសន៍​ និង​ការ​រើសអើង​សាសនា​ គឺ​នៅ​តែ​បន្ត​កើត​មាននៅ​ឡើយ​។​ ដោយឡែក​នៅ​ក្នុង​តំបន់​យើង​នេះ​ ក៏​មាន​ប្រទេស​មួយ​ចំនួន​នៅ​តែ​រើសអើង​ផ្នែក​សាសនា​ ដែល​បង្ក​ឲ្យ​មាន​អ​ស្ថិរភាព​ និង​ភាព​វិក​វរ​នៅ​ក្នុង​សង្គម​ គឺ​ផ្ទុយ​ស្រឡះ​ពី​ប្រទេស​កម្ពុជា​ ។​

​លោក​បន្ត​ទៀត​ថា​ បើ​ទោះបី​កម្ពុជា​ជា​ប្រទេស​មួយ​តូច​ក៏​ពិតមែន​ ប៉ុន្តែ​ការ​រស់នៅ​របស់​ប្រជាជន​ បង្កើត​បាន​នូវ​សាមគ្គីភាព​ដ៏​ល្អ​ក្នុង​ការ​រស់នៅ​ជាមួយ​គ្នា​ គ្មាន​ការ​រើសអើង​ ប្រកាន់ពូជសាសន៍​ ព​ណ៍​ សម្បុរ​ ឬ​សាសនា​អ្វី​ឡើយ​ គឺជា​ប្រទេស​ សុខដុម​នី​យ​កម្ម​ផ្នែក​សាសនា​ ។​ ពោល​គឺ​គ្រប់​ជាតិ​សាសន៍​ និង​គ្រប់​សាសនា​ សុទ្ធតែ​អាច​រស់នៅ​ដ៏​ សុខសាន្ត​ ជាមួយ​គ្នា​ មានការ​គោរព​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ចេះ​ជួយ​យកអាសារ​គ្នា​ក្នុង​នាម​ជា​មនុស្សជាតិ​ដូច​គ្នា​ និង​សុទ្ធ​សឹង​ជា​អ្នក​ដែល​ចង់​រស់​ជ្រក​ក្រោម​ម្លប់​ សន្តិភាព​ជាមួយ​គ្នា​។​ លោក​បាន​លើក​ឡើង​ថា​ ឥឡូវនេះ​ ប្រទេស​យើង​មាន​សន្តិភាព​១០០%​ ឯ​សមិទ្ធផល​នានា​ លើ​គ្រប់​វិស័យ​ រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ នៅ​ទូ​ទាំង​ ផ្ទៃ​ប្រទេស​ កំពុង​ខិតខំ​កសាង​ឲ្យ​មានការ​រីក​ចំរើន​គួរ​ឲ្យ​កត់សម្គាល់​ ។​

​ ​ក្នុង​ឱកាស​នោះ​ដែរ​ លោក​និង​សហការី​ក៏​បាន​ចុះ​ពិនិត្យ​ និង​ប្រគល់​អណ្តូងស្នប់​ប្រភេទ​តូច​ចំនួន​៥​ នៅ​ភូមិ​អូរ​ពីរ​និង​ភូមិ​រោង​គោ​ ឃុំ​ថ្ម​ពេជ្រ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ អណ្តូង​ទាំងនេះ​ គឺជា​អំណោយ​របស់​សប្បុរសជន​ នៅ​ប្រទេស​អូស្ត្រាលី​ ម៉ា​ឡេ​ស៊ី​ និង​ក្រុ​ន​ហ៊ុន​ឯកជន​ ។​ អណ្តូងស្នប់​ទាំង​អស់នេះ​ ផ្តល់​តាម​រយៈ​សមាគម​គ្រូពេទ្យ​អ៊ិ​ស្លា​ម​កម្ពុជា​ ហើយ​ក្នុង​អណ្តូង​មួយ​មាន​តម្លៃ​៣០០​ដុល្លារ​អា​មេ​រិ​ក​ ។​ លោក​ក៏​បាន​ប្រកាស​ឲ្យ​ប្រធាន​ភូមិ​ជ្រើសរើស​កុមារ​កំព្រា​ឪពុក​ ហើយ​ត្រូវធ្វើ​លិខិត​ស្នាម​ត្រឹមត្រូវ​ បញ្ជូន​ ទៅ​សមាគម​គ្រូពេទ្យ​អ៊ិ​ស្លា​ម​កម្ពុជា​ ដើម្បី​ស្វែងរក​សប្បុរសជន​ នៅ​ក្រៅប្រទេស​ ជួយ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ចិញ្ចឹម​ក្មួយៗ​ ឲ្យ​បាន​សិក្សា​រៀនសូត្រ​ទៀត​ ៕​ សំរិត​

Samrith001-(4)

Samrith001-(3)

Samrith001-(2)

Samrith001-(1)

Samrith001