ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហុង​ វិ​ណុ​ល​ ដឹកនាំ​កម្លាំង​ជំនាញ​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ជំនាញ​តាម​តួនាទី​ភារកិច្ច​នៅ​ខេត្តកំពង់ស្ពឺ​

​ខេត្តកំពង់ស្ពឺៈ​ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ នា​រសៀល​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទទួល​បន្ទុក​ព័ត៌មាន​ សន្តិសុខ​ និង​បង្ក្រាប​បទល្មើស​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ជំនាញ​តាម​តួនាទី​ ភារកិច្ច​នៅ​ខេត្តកំពង់ស្ពឺ​និង​វាយតម្លៃ​អំពី​សភាពការណ៍​បទល្មើស​ឧក្រិដ្ឋ​បាន​កើត​ឡើងជា​បន្តបន្ទាប់​ និង​ដើម្បី​ដាក់​ផែនការ​ឲ្យ​កម្លាំង​ជំនាញ​បំពេញ​តួនាទី​ក្តាប់​យក​ព័ត៌មាន​ឲ្យ​ជុំ​ដើម្បី​ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​ ។​

​គួរ​រំលឹក​ថា​ បញ្ហា​បទល្មើស​តែងតែបាន​កើតឡើង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ក្នុង​នោះ​ការ​បង្ក្រាប​នៅ​មាន​កម្រិត​ ទើប​នៅ​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បើក​សិក្ខាសាលា​មួយ​នៅ​សាលា​កងរាជអាវុធហត្ថ​កំ​បូល​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​បណ្តា​កម្លាំង​ជំនាញ​មក​ពី​២៥​រាជធានី​-​ខេត្ត​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ផែនការ​ ស្រាវជ្រាវ​បង្ការ​ និង​បង្ក្រាប​បទល្មើស​ ។​

​អង្គ​សិក្ខាសាលា​មាន​ចំណុច​ប្រឈម​ និង​បទ​ពិសោធន៍​ល្អៗ​មួយ​ចំនួន​ធំ​ ក្នុង​នោះ​ក៏​បាន​ចងក្រង​ចេញ​ជា​ផែនការ​យក​មក​អនុវត្ត​ ។​

​បញ្ហា​សន្តិសុខ​ សុវត្ថិភាព​ក្នុង​សង្គម​ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​បំផុត​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ អ្នក​វិនិយោគទុន​ ភ្ញៀវ​ទេសចរណ៍​បរទេស​ អង្គការ​ មន្ត្រី​ការទូត​នេះ​ជាដើម​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ បាន​មាន​ប្រសាសន៍​ថា​ ចោរ​គឺជា​សត្រូវ​រួម​របស់​សមត្ថកិច្ច​ នឹង​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ ដែល​ត្រូវ​បង្ក្រាប​ មិនមែន​សំដៅ​ទៅ​លើ​សមត្ថកិច្ច​ណាមួយ​នោះ​ទេ​ សំខាន់​សមត្ថកិច្ច​សហការ​គ្នា​ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ដើម្បី​ផ្តល់​ពី​ព័ត៌មាន​ អត្តសញ្ញាណ​ជនល្មើស​ឈាន​ដល់​ការ​បង្ក្រាប​ ស្រប​តាម​គោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ៕​ សុខ​ ខេមរា​

abc (4)

abc (3)

abc (2)

abc (1)