ព័ត៌មានទាន់ហេតុការណ៍៖

លោក​ អូ​ស្មាន​ ហា​ស្សាន់​ ស្នើ​ឱ្យ​ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ខណ្ឌឫស្សីកែវ​ត្រូវ​បន្ដ​ចុះ​ពង្រឹង​មូលដ្ឋាន​ដើម្បី​យក​ប្រៀប​ឈ្នះ​បោះ​ឆ្នោត​ នៅ​ពេល​ខាង​មុខ​

​ភ្នំពេញ​ ៖​ លោក​ អូ​ស្មាន​ ហា​ស្សាន់​ ស្នើ​ឱ្យ​សមាជិក​ គណបក្ស​ប្រជាជន​កម្ពុជា​ ខណ្ឌឫស្សីកែវ​ត្រូវ​បន្ដ​ ចុះ​ពង្រឹង​មូលដ្ឋាន​ ដើម្បី​យក​ប្រៀប​ឈ្នះ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ​ដោយ​មិន​ត្រូវ​មើល​ស្រាល​ លើ​ដៃគូ​របស់​ខ្លួន​នោះ​ឡើយ​ ព្រោះ​ពេល​ វេលា​នៅ​ខ្លី​ណាស់​ សម្រាប់​យើង​ ។

​លោក​បាន​បញ្ជាក់​បែប​នេះ​ ក្នុង​ខណៈ​ ដែល​លោក​ចូលរួម​ពិធី​សំណេះសំណាល​ថ្នាក់ដឹកនាំ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ទូ​ទាំង​ខណ្ឌឫស្សីកែវ​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ស្នាក់​ការ​ គណបក្ស​ប្រជាជន​កម្ពុជា ​ខណ្ឌឫស្សីកែវ ​។

​លោក​ អូ​ស្មាន​ ហា​ស្សាន់​ សមាជិក​ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌឫស្សីកែវ​បាន​បញ្ជាក់​ថា​ មក​ ដល់​ពេល​នេះ​រាល់​សមាជិក​របស់​គណ​ បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌឫស្សីកែវ​ទាំងអស់​ត្រូវ​បន្ដ​ចុះ​ពង្រឹង​ដល់​សមាជិក​ របស់​ខ្លួន​ឱ្យ​ច្បាស់លាស់​និង​ក្ដាប់​ឱ្យ​បាន​ ថា​តើ​ពួក​គាត់​ត្រូវការ​អ្វី​ជា​ចាំបាច់​នៅ​ក្នុង​ សហគមន៍​របស់​ពួក​គាត់​ដូច​ជា​កត្ដា​ជីវភាព​ ការ​រស់នៅ​ ទំនាក់ទំនង​ រវាង​ សង្គម​ និង​គ្រួសារ​ជាមួយ​ស្ថាប័នរដ្ឋ​ និង​ឯកជន​ជាដើម​ ។​ លោក​ក៏​បាន​ធ្វើ​ ការ​ណែនាំ​ដល់​សមាជិក​ក្រុមការងារ​ ចុះ​ជួយ​ថ្នាក់​ខណ្ឌ​-​សង្កាត់​ និង​គ្រប់​ភូមិ​ ដែល​កន្លង​មក​បាន​អនុវត្ដ​នូវ​ការងារ​ នេះ​បាន​ល្អ​ក៏​ត្រូវ​បន្ដ​ដើម្បី​អនុវត្ដ​ការងារ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​បន្ដ​ទៀត​ផង​ដែរ ​។​

​ក្នុង​ឱកាស​នោះ​លោក​ អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​ដាក់​ជូន​ផែនការ​និង​យុទ្ធសាស្ដ្រ​ នានា​ ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​យក​ទៅ​អនុវត្ដ​ និង​ពង្រឹង​តាម​មូលដ្ឋាន​ក្នុង​គោលបំណង​បន្ដ​លើកកម្ពស់​ការពារ​គោ​លន​យោ​ បាយ​ ជា​ពិសេស​ការ​សាមគ្គីភាព​សហ​ ប្រតិបត្ដិការ​ក្នុង​ការងារ​សង្គម​ឱ្យ​បាន​ កាន់តែ​ទូលំទូលាយ​និង​ត្រូវ​យកចិត្ដ​ទុក​ ដាក់​ត្រៀមខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧​និង​បោះ​ឆ្នោត​ សកល​ឆ្នាំ​២០១៨​ខាង​មុខ​ ។​ លោក​បន្ដ​ ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​ នាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​យកចិត្ដទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ សាសនិក​អ៊ិ​ិ​ស្លា​ម​ និង​ផ្ដល់​សិទ្ធិ​ សេរីភាព​ និង​ឱកាស​គ្រប់​បែប​យ៉ាង​ ។​ ក្រោម​ការ​ ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ប្រទេស​ជាតិ​មាន​សុខ​សន្ដិភាព​ មានការ​អភិវឌ្ឍ​ ហើយ​សាសនា​អ៊ិ់​ស្លា​ម​ក៏​មានការ​អភិ​វ​ឌ្ឍ​ដែរ ​។​

​លោក​បន្ដ​ថា​ នៅ​កម្ពុជា​មិន​មាន​ទេ​ ការ​រើសអើង​ប្រកាន់ពូជសាសន៍​ប្រជា​ ជាតិ​កម្ពុជា​កំពុង​តែ​រស់នៅ​យ៉ាង​សុខ​ ដុមរ​មនា​ជាមួយ​គ្នា​។​ យើង​មិន​ត្រឹមតែ​ មាន​សុខដុម​នី​យក​ម្មខាង​ផ្នែក​សាសនា​ ប៉ុណ្ណោះ​ទេ​តែ​ថែម​ទាំង​មាន​សុខដុម​នី​យ​កម្ម​និកាយ​ទៀត​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជា​ សមាជិក​អាស៊ាន​និង​ប្រទេស​ដទៃ​ទៀត​ កំពុង​កោតសរសើរ​និង​យក​ធ្វើ​ជា​គំរូ​ ។

​លោក​បន្ដ​ថា​ ដោយសារ​តែ​គណបក្ស​ ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សន្ដិភាព​និង​ការ​អភិវឌ្ឍន​ ហើយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ ពី​១​ឆ្នាំទៅ​១​ឆ្នាំ​។​ដូចនេះ​គណៈ​ចលនា​ សាសនិក​អ៊ិ​វ​ស្លា​ម​ត្រូវ​សហការ​គ្នា​ក្ដាប់​ឱ្យ​បាន​ពី​សមាជិក​ សមាជិកា​របស់​ខ្លួន​។​ នៅ​ពេល​មាន​បញ្ហា​លំបាក​ត្រូវ​រាយការណ៍​ បន្ទាន់​មក​គណៈ​ចលនា​ថ្នាក់​កណ្ដាល​ ដើម្បី​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​២០១៧​ និង​ការ​បោះ​ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​២០១៨​ ទទួល​បាន​ជ័យជម្នះ ៕ ​ សំរិត​

Samrith001-(4)

Samrith001

Samrith001-(1)

Samrith001-(2)

Samrith001-(3)