ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ​លី​ ​សា​វេ​ត​ ​ចុះ​សួរ​សុខ​ទុក្ខ​ប្រធាន​ភូមិ​បា​យ៉ា​ប​ដល់​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​

ភ្នំពេញ​ ​៖ កាល​ពី​វេលា​ម៉ោង​៩និង​១០នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មក​រា​ ​ឆ្នាំ​២០១៤ លោក​ ​លី​ ​សា​វេ​ត​ ​និង​លោក​ ​ម៉ូ​វ​ ​ម៉ា​និ​ត​ ​អភិបាល​ ​អភិបាល​រង​នៃ​គ​ណៈ​អភិបាល​ខណ្ឌ​សែន​សុខ​បាន​ដឹកនាំ​ក្រុម​ការងារ​របស់​សាលា​ខណ្ឌ​ចុះ​មក​សាកសួរ​សុខ​ទុក្ខ​ដល់​លោក​ ​មុ​យ​ ​ជា​ ​ប្រធាន​ភូមិ​បា​យ៉ា​ប​ដែល​បាន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូន​ពេញ​ ​រាជ​ធានី​ភ្នំពេញ​ ​។

លោក​ ​លី​ ​សា​វេ​ត​ ​អភិបាល​នៃ​គ​ណៈ​អភិបាល​ខណ្ឌ​សែន​សុខ​បាន​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​ចំពោះ​លោក​ ​មុ​យ​ ​ជា​ ​និង​ក្រុម​គ្រួសារ​ឲ្យ​យក​ចិត្ត​ទុកដាក់​ថែទាំ​សុខ​ភាព​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូ​ពេទ្យ​ដើម្បី​ឲ្យ​ឆាប​បាន​ជា​សះ​ស្បើយ​ ​។

លោក​អភិបាល​បាន​បន្ត​ថា​ ​បើ​ទោះជា​ពេល​នេះ​លោក​ប្រធាន​ភូមិ​បា​យ៉ា​ប​មាន​ជំងឺ​ ​ហើយ​មិន​បាន​បំពេញ​ការងារ​ក៏​ដោយ​ទាំង​ថ្នាក់​ដឹកនាំ​សាលា​ខណ្ឌ​ ​រួម​ទាំង​ម​ន្ត្រី​នៅ​តែ​មាន​ការ​នឹក​រលឹក​ ​និង​ឆ្លៀត​ឱ​កាស​ដើម្បី​មក​សួរ​នាំ​ ​ហើយ​កុំ​ចាត់​ទុក​ថា​ខ្លួន​យើង​មាន​ជំងឺ​ ​ឯ​កោ​ឲ្យ​សោះ​ ​។

លោក​ ​មុ​យ​ ​ជា​ ​ប្រធាន​ភូមិ​បា​យ៉ា​ប​បាន​ស​ម្តែ​ង​ភាព​ក្តុ​ក​ក្តួ​ល​ចំពោះ​កាយ​វិការ​របស់​ថ្នាក់​ដឹកនាំ​សាលា​ខណ្ឌ​ដែល​បាន​ចុះ​មក​សួរ​សុខ​ទុក្ខ​ដល់​រូប​លោក​ ​និង​ក្រុម​គ្រួសារ​ដល់​មន្ទីរ​ពេទ្យ​ផ្ទាល់​ ​។

លោក​បាន​មក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​នេះ​អស់​រ​យៈ​ពេល​ជិត​១ខែ​ដោយសារ​តែ​ជំងឺ​សម្ពាធ​ឈាម​ ​ហើយ​ស្ថាន​ភាព​គ្រួសារ​ក៏​ជួប​ការ​លំបាក​ផង​ដែរ​ ​។ ក្នុង​នោះ​គាត់​ក៏​បាន​សម្រក់​ទឹក​ភ្នែក​ផង​ដែរ​និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោក​អភិបាល​ ​និង​ក្រុម​ការងារ​ចុះ​មក​ ​ព្រម​ទាំង​បាន​នាំ​យក​ជា​សម្ភារ​រួម​ទាំង​ថវិកា​ចំនួន​១លាន​រៀល​នា​ពេល​នេះ​ផង​ដែរ​ ​៕

Ly savet 1

Ly savet 2

Ly savet 3

Ly savet 4