ព័ត៌មានទាន់ហេតុការណ៍៖

លោក​ Fikri​ ISIK​ ប្ដេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ទួ​រ​គី​ឱ្យ​ដល់​៥០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០

​ភ្នំពេញ​ ៖​ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​ គួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ Fikri​ ISIK​ រដ្ឋមន្ដ្រី​វិទ្យាស្ថាន​ឧស្សាហកម្ម​បច្ចេកទេស​ទួ​រ​គី​បាន​មាន​ ប្រសាសន៍​ថា​ លោក​រីករាយ​ណាស់​ដែល​ មក​ចូលរួម​ប្រជុំ​អន្ដររដ្ឋាភិបាល​លើក​ទី​ ១​នៅ​កម្ពុ​ជានា​ពេល​នេះ​ ។​

ក្នុង​ដំណើរ​ ទស្សនកិច្ច​នេះ​លោក​មាន​បំណង​ពង្រឹង​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​លើ​គ្រប់​ វិស័យ​ទាំង​វិស័យសេដ្ឋកិច្ច​ វប្បធម៌​ ពាណិជ្ជកម្ម​និង​លើ​វិស័យ​ដទៃ​ទៀត​ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​២​ ។​ ក្នុង​ន័យ​នេះ​លោក​រដ្ឋមន្ដ្រី​បាន​ប្ដេជ្ញា​ ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ឱ្យ​បាន​ដល់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ឆ្នាំ​២០២០​ ។​

លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ប្រាប់​ ឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា​ លោក​រដ្ឋមន្ដ្រី​ ទួ​រ​គី​បាន​មាន​ប្រសាសន៍​បែប​នេះ​នា​ព្រឹក​ ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​អគារ​ វិមាន​សន្ដិភាព​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ក្នុង​ឱកាស​ដែល​លោក​រដ្ឋមន្ដ្រី​ដឹកនាំ​ ប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​អន្ដរ​រ​ដ្ឋា​ភិ​ បាល​នៅ​កម្ពុជា​ ។​

សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៣​ កន្លង​ទៅ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​នឹង​ទួ​រ​គី​ មាន​ទំហំ​៨២,២​លាន​ដុល្លារ​ ហើយ​នៅ​ ឆ្នាំ​២០១៤​មាន​ទំហំ​១២៤,៤​លាន​ដុល្លារ​។​

ទន្ទឹម​នឹង​នេះ​លោក​ Fikri​ ISIK​ ក៏​ បាន​ញំ​នាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ នាយក​រដ្ឋមន្ដ្រី​ទួ​រ​គី​ ហើយ​ក៏​បាន​គោរព​ អញ្ជើញសម្ដេច​តេ​ជោ​ទៅ​បំពេញ​ទស្សន​ កិច្ច​នៅ​ប្រទេស​ទួ​រ​គី​ផង​ដែរ​ ។​

ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​បាន​មាន​ប្រសាសន៍​ថា​ កិច្ចប្រជុំ​អន្ដររដ្ឋាភិបាល​លើក​ទី​១​នេះ​ មាន​សារសំខាន់​ណាស់​ដើម្បី​ធ្វើ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្ដិការ​រវាង​ប្រទេស​ ទាំង​២​កម្ពុជា​-​ទួ​រ​គី​ ជា​ពិសេស​ពិនិត្យ​ មើល​សក្ដានុពល​ដែល​កម្ពុជា​មាន​ ។​

សម្ដេច​តេ​ជោ​បន្ដ​ថា​ កម្ពុជា​មិន​ចង់​ ឱ្យ​ប្រទេស​ទាំង​២​មាន​ទំនាក់ទំនង​ត្រឹមតែ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វប្បធម៌​ និង​វិ​និ​ យោគ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ពង្រឹង​ទំនាក់ទំនង​ ឱ្យ​ហួស​ពី​នេះ​ទៅ​ទៀត​ ។​ សម្ដេច​បាន​ ស្នើ​ឱ្យ​ទួ​រ​គី​ដែល​ជា​ប្រទេស​សមាជិក​ G20​ ជួយ​ចែករំលែក​បទ​ពិសោធន៍​និង​ បង្ហូរ​វិនិយោគ​មក​កាន់​កម្ពុជា​និង​ជំរុញ​ ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​មាន​ទំហំ​ថែម​ទៀត​ ជា​ពិសេស​សម្ដេច​តេ​ជោ​បាន​អរគុណ​ ចំពោះ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​សម្ដេច​ពី​ នាយក​រដ្ឋមន្ដ្រី​ទួ​រ​គី​ ។​

សម្ដេច​តេ​ជោ​បាន​ទទួល​ការ​អញ្ជើញ​នេះ​ហើយ​សម្ដេច​ស្នើ​ឱ្យ​លោក​ឯកអគ្គរដ្ឋទូត​ទួ​រ​គី​សហការ​ជាមួយ​ក្រសួង​ការ​បរ​ ទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​កម្ពុជា​ដើម្បី​ធ្វើ​ទស្សនកិច្ច​នេះ​ ៕

IMG_4773

IMG_4770