ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម អញ្ជើញជាអធិបតីពិធី ផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញ របស់គណបក្ស ប្រជាជនកម្ពុជា

ខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹក ថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៥ នៅទីស្នាក់ការ គណបក្សប្រជា ជនកម្ពុជា ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ បានរៀបចំកម្មពិធី ប្រជុំផ្សព្វផ្សាយ សេចក្តី សម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជន កម្ពុជាក្រោមអធិបតីភាព លោកគន់ គីម ប្រធាន គណៈពង្រឹង គណបក្សប្រជាជន កម្ពុជា ចុះជួយខេត្ត ឧត្តរមានជ័យ ។

កម្មវិធីប្រជុំផ្សព្វផ្សាយ នេះផងដែរ មានការចូលរួម ពីគណៈពង្រឹង គណបក្សប្រជាជនកម្ពុជា ស្រុក ឃុំ រួមនឹងសមាជិក សមាជិកា ជាច្រើននាក់ ។

លោក គន់ គីម ប្រធាន គណៈពង្រឹងគណបក្សប្រជាជន កម្ពុជា ខេត្តឧត្តរមានជ័យ ទន្ទឹមនឹង ធ្វើការផ្សព្វផ្សាយ អំពីសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជន កម្ពុជា រួចមក លោកក៏បានលើកឡើង អំពីការខិតខំប្រឹង ប្រែងរបស់ ថ្នាក់ ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស នាំមកនូវសុខសន្តិភាព អភិវឌ្ឍន៍ តាមរយៈសមិទ្ធផល ជាច្រើនជូនដល់ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។ ក្នុងនោះ ថ្នាក់ដឹកនាំគណបក្សប្រជា ជនកម្ពុជា បាននិងបន្តលើយន្តការ អភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ទូទាំងប្រទេស ក៏ដូចជាជំរុញលើការអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីធានាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ ប្រកបដោយសន្តិភាព ជូនប្រជាពលរដ្ឋ ៕ សុខ ខេមរា

ph1

ph2

ph3

ph4

ph5