ព័ត៌មានទាន់ហេតុការណ៍៖

លោក គិត ទ្រី អភិបាលរងខេត្តរតនគិរី អញ្ជើញជាអធិបតីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោក គិត ទ្រី អភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០១៥-២០១៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៦ នៅក្នុងខេត្តរតនគិរី មានសិស្សានុសិស្សត្រូវប្រឡងសរុបចំនួន ៨៩៤ នាក់ ស្រី ៣៦៩នាក់ចែកជា ០២ មណ្ឌល គឺមណ្ឌលវិទ្យាសាស្ត្រសង្គមមានចំនួន ០៦ បន្ទប់ ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី និងមណ្ឌលវិទ្យាសាស្ត្រពិត ស្ថិតនៅក្នុងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ មានចំនួន ០៦ បន្ទប់ ។

នៅតាមមណ្ឌលប្រឡងទាំងពីរកន្លែងនេះ ក៏មានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចទាំងពីរស្ថាប័នក្រុមគ្រួពេទ្យ គណៈកម្មការអនុរក្ស មន្ត្រី និងអ្នកសង្កេតការណ៍ ដែលពាក់ព័ន្ធជាច្រើនចូលរួមផងដែរ ៕  វុទ្ធឦសាន

 

9 8 7 6 5 4 3 2 1 se
សូមអានបន្តទៀត ៖​អស្ចារ្យមែនបុរស់ម្នាក់បានយកខ្សាច់ឆ្លាក់ជារូបនាងមច្ឆា!!