ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោក ឃួង ស្រេង កោះប្រជុំជាបន្ទាន់ជាមួយមន្ដ្រីពាក់ព័ន្ធរឿងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានលឿនតាមរយៈច្រកចេញចូលតែមួយ នៅសាលារាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាបន្ទាន់ ជាមួយមន្រ្ដីក្រោមឱវាទ ពាក់ព័ន្ធ ស្តីពី ការផ្តល់សេវា រដ្ឋបាល លើវិស័យសូរិយោដី ដល់ប្រជាពលរដ្ឋ ដែលមានបំណងស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញតាមរយៈអង្គភាពច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ព្រោះកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ នូវមិនទាន់ឆ្លើយតបបានលឿន ជូនប្រជាពលរដ្ឋ ទៅលើវិស័យនេះនៅលើយ ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃ អង្គារ៏ ៦កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឲ្យដឹងក្នុងកិច្ចប្រជុំនោះថា៖ អង្គភាពច្រកចេញចូលតែមួយគឺជាយន្តការថ្មីមួយ ដែលជាគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដើម្បីជំរុញ ការផ្តល់សេវាដល់សាធារណៈ ពិសេសសេវាចាំបាច់ឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការថ្នាំងថ្នាក់ និងកាត់បន្ថយការយកសេវាកម្រៃក្រៅផ្លូវការច្រើនក្រៅពីច្បាប់បានកំណត់។

លោកបន្ដថា៖ លោក អភិបាល ក្រោយពីបានស្តាប់នូវរបាយការណ៍របស់លោកស្រីប្រធានច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការលើកឡើងរបស់មន្រ្តីជំនាញពាក់ព័ន្ធជុំវិញ ដើម្បីឱ្យការអនុវត្តការងារជូនប្រ ជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និង អាចទុកចិត្តបាននោះ លោក ឃួង ស្រេង ក៏បានដាក់ចេញនូវផែនការមួយចំនួនបន្ថែមទៀត ពាក់ព័ន្ធនិងនិតិវិធីផ្តល់សេវានេះ ដល់ខណ្ឌទាំងអស់ ក៏ដូចជាមន្ទីរ ដើម្បីបន្តផ្សព្វផ្សាយដល់មន្រ្តី នៅថ្នាក់ក្រោម ជាតិសម្រាប់អនុវត្តកិច្ចការនេះឱ្យបានយល់ពីការផ្តល់សេវាជូនប្រជាពលរដ្ឋឆ្លើយតបបានទាន់ពេលវេលាដែលបានកំណត់ដោយច្បាប់ សម្រាប់ការផ្តល់សេវានិមួយៗ។

លោក ម៉េត មាសភក្ដី បានរំលឹកថា៖ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញមានពី៖ គឺជួរមុខ ជាអ្នកអនុវត្តកិច្ចការផ្នែករដ្ឋបាល និងជួរក្រោយ នៅក្នុងនេះផ្ទាល់និងមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ និង ទីចាត់ការដែលពាក់ព័ន្ធ។ នៅក្នុងអង្គភាពនេះដែរ ក៏មាន១២វិស័យសម្រាប់រៀបចំសេវាជូនពលរដ្ឋ ដែលក្នុងផ្តោតសំខាន់លើវិស័យសូរិយោដី និងសាធារណការ ដែលមានការពាក់ព័ន្ធច្រើន ក្នុងកិច្ចការបំរើជូនពលរដ្ឋចំពោះមុខ ដើម្បីដំណើរការឯកសារតាំងពីដើមរហូតដល់ចប់តាមរយៈច្រកចេញចូលតែមួយនេះ។

យ៉ាងណាការដំណើរកិច្ចការផ្តល់សេវាកម្មនេះ មានភាពស្មុគស្មាញ និង ត្រូវការពេលវេលា ដើម្បីរៀបចំឯកសារ តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើមករដ្ឋបាលរាជធានីភ្នំពេញ។ ហើយមន្រ្តីទាំងអស់បាននិងកំពុងបំរើការដោយយកចិត្តទុកដាក់ និងប្រឹងប្រែង អនុវត្តឱ្យបានតាមការកំណត់នៃច្បាប់ជាធរមាន ៕ សំរិត


ចែករំលែក៖