ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់បញ្ហាបរិស្ថាន ក្នុងតំបន់វិមានឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្ដទុកដាក់ បញ្ហាបរិស្ថាន និងអនាម័យគឺជារឿងចាំបាច់ដែលត្រូវដោះស្រាយជាបន្ទាន់នៅជុំវិញទីតាំងបរិវេណវិមានឈ្នះ ឈ្នះ ព្រោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅតែអញ្ជើញមកទស្សនាជាហូរហែមិនដាច់ ដោយសារតំបន់នេះក្លាយ ជាតំបន់ទេសចរដ៏សំខាន់ សម្រាប់ភ្ញៀវជាតិ អន្ដរជាតិចូលមកទស្សនា ។ លោក ឃួង ស្រេង បានដាក់បញ្ជា ទៅអាជ្ញាធរបែបនេះ ខណៈលោក កោះប្រជុំ ជាបន្ទាន់ ជាមួយ អាជ្ញាធរពាក់ព័ន្ធ កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រហូតមកដល់ពេលនេះ វិមានឈ្នះឈ្នះ ត្រូវបានដាក់ឲ្យប្រជាពលរដ្ឋ ចូលមកទស្សនាកំសាន្តមានរយៈពេលជាងមួយខែមកហើយ ភ្ញៀវជាតិនិងអន្តរជាតិនៅតែអញ្ជើញមកទស្សនាវិមានប្រវត្តិសាស្ត្រនេះហូរហែមិនដាច់ ហេតុដូច្នេះត្រូវតែរក្សាឲ្យបាននូវបញ្ហាបរិស្ថាន និងអនាម័យ ពោលគឺមិនឲ្យមានសំរាម ឬស្បោងផ្លាស្ទិកហោះហើរនៅពេលមានខ្យល់បក់ ។ ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន ក៏ត្រូវយកចិត្តទុក ដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ឲ្យបានល្អផងដែរ ។

សូមបញ្ជាក់ថា ៖ វិមានឈ្នះ ឈ្នះចាប់ផ្តើមសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ និងដាក់សម្ភោធឲ្យប្រើប្រាស់នៅកំឡុងចុងខែធ្នូឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន មានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជាទទួលបានក្រោយ ពីបញ្ចប់ សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សកន្លង មក ជាងនេះទៅទៀតវិមានឈ្នះឈ្នះនិងក្លាយជាកេមរតកសម្រាប់កូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ផងដែរ៕ សំរិត


ចែករំលែក៖