ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយព្យុះ Florence ដោយគ្មានភរិយាទៅជាមួយខ្លាចរងការរិះគន់ដូចមុន

ព្យុះកំណាច Florence បានបំផ្លាញពីរ រដ្ឋ គឺរដ្ឋ ការ៉ូលីណាខាងជើងនិងខាងត្បូង ដោយបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតជាច្រើន ។ មកទល់ពេលនេះពលរដ្ឋនៅ មិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួននៅឡើយ ទេ។

ប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃទី ២០ខែកញ្ញា បានទៅកាន់តំបន់ភាគខាង ជើង រដ្ឋ Carolina ដើម្បីត្រួតពិនិត្យការខួច ខាត និងសួរសុខទុក្ខដល់ពលរដ្ឋដែលរងគ្រោះដោយព្យុះ Florence បង្កឡើង។

នៅតំបន់ New Bern ភាគខាងជើង រដ្ឋ Carolina ប្រធានាធិបតីត្រាំ បានចែកចាយស្បៀងអាហារដល់ពលរដ្ឋដោយផ្ទាល់ដៃ ។ ពលរដ្ឋក្នុងតំបន់បានបង្ហាញការសប្បាយចិត្តជាខ្លាំងដែលបានប្រធានាធិបតីមកសួរសុខទុក្ខ បើទោះបីពលរដ្ឋរងការបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើនដោយការបំផ្លាញពីព្យុះFlorenceក្តី។

តាមរបាយការណ៍ ពីមន្ត្រីគ្រប់គ្រង គ្រោះអាសន្នក្នុងតំបន់បានបញ្ជាក់ថា ព្យុះ Florence បានសម្លាប់មនុស្ស៣៧នាក់ ។ ក្នុងពេលជាមួយគ្នានេះ អភិបាលរដ្ឋ North Carolina បានអំពាវនាវដល់ពលរដ្ឋ រាប់​ពាន់នាក់ ដែលបានភៀសខ្លួន កំទាន់វិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញដោយសារស្ថានភាព មិនទាន់អំណោយផល។

លោកត្រាំបានបញ្ជាក់ពេលទៅសួរសុខទុក្ខពលរដ្ឋថា«យើង នឹងមិនភ្លេចនូវការបាត់បង់របស់អស់លោកអ្នកនោះឡើយ យើង នឹងមិនបោះបង់លោកអ្នកឡើយ »។

នៅក្នុងដំណើរទៅសួរសុខទុក្ខពលរដ្ឋ រងគ្រោះដោយសារព្យុះ របស់ប្រធានាធិប តីដូណាល់ ត្រាំលើកនេះមិនឃើញមាន ភរិយារបស់លោក ទៅជាមួយឡើយ ដោយ សារតែកន្លងមក ពេលទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយព្យុះដូចគ្នា ភរិយារបស់លោកត្រាំរងការរិះគន់យ៉ាងខ្លាំង ពេល ពាក់ស្បែកជើងកែងចោត ទៅតំបន់រងគ្រោះ ដោយព្យុះនិងទឹកជំនន់៕ ម៉ែវ សាធី