ព័ត៌មានទាន់ហេតុការណ៍៖

លោក ណុប ប៊ុនហ៊ល សកម្មជនដ៏ខ្លាំងរបស់អតីតបក្សសង្គ្រោះជាតិប្រកាសចូលរួមជាមួយ គណបក្សប្រជាជន

ខេត្តកំពង់ចាម៖ លោក ណុប ប៊ុនហ៊ល សកម្មជនដ៏ខ្លាំងរបស់អតីតបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន ដែលបំផុសឲ្យមនុស្សទៅចាំទទួល កឹម សុខា នៅគុកត្រពាំងផ្លុង បានប្រកាសចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាហើយ

លោក ណុប ប៊ុនហ៊ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ បានទៅអុជធូបស្បថស្បែនៅមុខព្រះអង្គដងកើ មុខព្រះបរមរាជវាំងថា នឹងសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។

ក្រោយពីទទួលបានអនុសាសន៍ដឹកនាំរបស់អភិបាលរាជធានីភ្នំពេញ, លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោក ព្រំ សំខាន់ អភិបាលខណ្ឌចំកាមន បាននាំលោក ណុប ប៊ុនហ៊រ ទៅស្បថនៅព្រះអង្គដងកើថា ឈប់បម្រើការងារឲ្យអតីត​គណបក្សសង្គ្រោះជាតិ​តទៅទៀតហើយ និងបានសុំចូលបម្រើគណបក្សប្រជាជនវិញដោយស្ម័គ្រចិត្តចេញពីបេះដូង ៕ វណ្ណៈ