ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោង ខុន ផ្តាំផ្ញើអត្តពលិកពេលចូលរូមកម្មវិធីជប់លៀងជាមួយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ ៖ ដើម្បីបពង្រឹងនូវវិន័យ សេចក្តីថ្លៃថ្នូរ នៅពេលជួបជាមួយថ្នាក់ដឹកនាំកំពូលក្នុងឱកាសពិធីជប់លៀងនាល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ បានផ្តាំផ្ញើដល់អត្តពលិកកម្ពុជាទាំងអស់ ត្រូវតែមានរបៀបរៀបរយត្រឹមចេះគោរពឱនលំទោនដោយការគួរសមនៅពេលបានជួបថ្នាក់ដឹងនាំរបស់យើង ។

ពិធីជប់លៀងដែលគ្រោងឲ្យអត្តពលិក និងមន្ត្រីរាជការពាក់ព័ន្ធចូលរួម ប្រមាណ៤០០០នាក់ដើម្បីពិសាអាហារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រៀបចំនៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រនាថ្ងៃទី ៤ ខែ មេសា។ ក្នុងនោះNOCC បានត្រៀមរថយន្តក្រុងចំនួន៤០គ្រឿង និងអគារចំនួន៦អគាររួមចូលគ្នាតែមួយដើម្បីទទួលអត្តពលិក និងប្រតិភូកីឡាប្រមាណ៣៤០០នាក់ ។

លោក ថោង ខុន មានប្រសាសន៍បន្តថា នេះគឺលើកទី១សម្រាប់មហាគ្រួសារកីឡាជាតិ ដែលបានកលារអនុញ្ញាតពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតដើម្បីបានទទួលទាន អាហារសាមគ្គីរួមគ្នាជាមួយមន្ដ្រីជំនាញកីឡានិងកីឡាករ-កីឡាការិនីទូទាំងប្រទេសនៅ មជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ទាំងនេះបានបង្ហាញកាន់តែច្បាស់នូវការគាំទ្រយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹងនាំ និងភាពកក់ក្តៅដល់បងប្អូនកីឡាករទាំងអស់ គោលបំណងសំដៅឆ្ពោះទៅកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕ សារីម

1915574_1696619940620832_2792472313906135596_n

1929883_1696619150620911_5837078497453385550_n

12933157_1696619153954244_4697843865158199019_n