ព័ត៌មានទាន់ហេតុការណ៍៖

លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយ លោក ជូប ស្តោតជេឌីក ប្រធានក្រុមផ្នែកវិស្វករធារាសាស្រ្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះលោក ថោ ជេដ្ឋា រដ្ឋលេខាធិការ បានបន្តជួបពិភាក្សាការងារជាមួយ លោក ជូប ស្តោតជេឌីក ប្រធានក្រុមផ្នែកវិស្វករធារាសាស្រ្ត និងក្រុមការងារ នៃធនាគារពិភពលោក ពាក់ព័ន្ធនឹងតម្រូវការជំនួយបច្ចេកទេស និងផែនការហិរញ្ញវត្ថុលើវិស័យធារាសាស្រ្ត កត្តាសេដ្ឋកិច្ច និងគោលគំនិតរបស់ស្ថាប័ន ដោយជាពិសេសផ្តោតលើក្របខណ្ឌយុទ្ធសាស្រ្តនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ក្នុងការបង្កើនផលិតភាពកសិកម្ម និងដំណាំរួមផ្សំ ។

លោករដ្ឋលេខាធិការ បានស្នើឲ្យធនាគារពិភពលោក ធ្វើការពិចារណាលើការផ្តល់ជំនួយ ឬកម្ចីហិរញ្ញប្បទានឡើងវិញ ក្នុងការរួមចំណែកកសាង និងស្តារឡើងវិញហេដ្ឋារចនាសម្ព័ន្ធធារាសស្រ្ត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាកត្តាប្រឈមក្នុងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងជាកាលានុវត្តភាពសម្រាប់ការងារបង្កបង្កើនផលកសិកម្ម ៕

1

13394021_487962191395692_3663642251297461035_n

13407080_487962114729033_552382104964469423_n