ព័ត៌មានទាន់ហេតុការណ៍៖

លោក ធាន វុទ្ធី បដិសេធថា រូបភាពដែលបានបង្ហោះតៗគ្នាផ្អើលពេញហ្វេសប៊ុកនោះមិនមែនជារូបភាពរបស់លោកនោះឡើយឮ

ខេត្តតាកែវ៖ លោក ធាន វុទ្ធី បានប្រកាសមិនទទួលស្គាល់ថា រូបបុរសដែលតាំង ខ្លួនជាព្រះអរហន្តដោយពាក់មកុដ អង្គុយលើបល្ល័ង្កជារូបរបស់លោកឡើយ ហើយ​លោកក៏មិនដែលប្រាថ្នាចង់លើកខ្លួនជាព្រះនោះឡើយ ។

លោក ធាន វុទ្ធី បានបដិសេធចំពោះការចោទប្រកាន់ទាំងឡាយដែលអះអាងថា លោកបានតាំងខ្លួនជាព្រះមហាក្សត្រឬព្រះបរមតនកោតដ្ឋដែលសូម្បីតែគិតក៏លោកគ្មានដែរនោះ ។

លោក ធាន វុទ្ធី បាននិយាយដូច្នេះថា «ចំពោះធាន វុទ្ធី នេះមិនដែលនឹកថាចង់ សូម្បីតែធ្វើប្រធានភូមិក៏អត់ដែរកុំថាឡើយរហូតទៅដល់ហ្នឹង(ព្រះមហាក្សត្រ)។ ប្រសិនជាធ្វើវិញចង់ប្រាថ្នាជាព្រះឲ្យចាក ផុតទុក្ខចង់ត្រាស់ដឹងជាព្រះពុទ្ធប៉ុណ្ណោះ មិនចង់បានទៅជាស្តេចជាអ្វីនោះទេ ពីព្រោះ ពុំមានសេចក្តីប្រាថ្នាសូម្បីតែគិត។ ខ្ញុំសុំមិន ទទួលស្គាល់ទេអត់តែគិតអ៊ីចឹងទេ»។

សូមរំឮថា ប៉ុន្មានថ្លៃមកនេះមានការបែក ធ្លាយរូបបុរសម្នាក់បានប្រកាសនិងតាំងថាខ្លួនជាព្រះអរហន្ត ហើយបុរសម្នាក់នេះបាន ស្លៀកពាក់របៀបព្រះមហាក្សត្រអមដោយស្ត្រីម្នាក់ទៀតក៏តាំងខ្លួនជាព្រះមាតាដែរ។

ជាមួយគ្នានេះបុរសម្នាក់នេះជាមួយនឹងមនុស្សមួយចំនួនដង្ហែអម ឬឈរអម និង ក្រាបបង្គំផងនោះក៏បានប្រកាសថា ខ្លួនជា ស្តេចចក្រវាឡ និងព្រះពោធិសត្វ….ដោយមានទាំងកន្លែងរៀបចំជារាជបល្ល័ង្គសោយរាជទៀតផងដែលមើលទៅហាក់បីដូចជាហំហួនសម្បើមណាស់ ។

បន្ទាប់ពីមានការផ្ទុះឡើងដែលពោរពេញ ដោយពាក្យរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីបុរសម្នាក់តាំងខ្លួនជាព្រះ អរហន្តនៅក្នុងពិធីមួយឯស្រុកព្រៃកប្បាស ខេត្តតាកែវនោះកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧អភិបាលស្រុកព្រៃកប្បាសបាន ចេញមុខបំភ្លឺចំពោះករណីនេះ ។

NKD-36x6_outline

លោក អុិត សារ បានថ្លែងថា ពិធីបុណ្យ នោះពិតជាបានរៀបចំនៅក្នុងភូមិចំប៉ា ឃុំ ចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវកាលពីថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១៧ ប្រាកដមែន។ ប៉ុន្តែតាមអ្វីដែលលោក ធាន វុទ្ធី ម្ចាស់ទីតាំង ប្រាប់លោកថាគឺគ្រាន់តែជាកម្មវិធីបុណ្យ ធម្មទានធម្មតាៗតែប៉ុណ្ណោះ ហើយក៏បាន សុំច្បាប់ត្រឹមត្រូវដែរ។ចំពោះរឿងពាក់ព័ន្ធដែលថា លោក ធាន វុទ្ធី តាំងខ្លូនជាព្រះ អរហន្តនិងយកព្រះឆាយាល័ក្ខណ៍ព្រះបរមកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ដាក់តាំងនៅខាងក្រោមនោះគឺមិនមែន ប្រព្រឹត្តដោយឈ្មោះ ធាន វុទ្ធី ទេ ។

សេចក្ដីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីមានការរិៈគន់យ៉ាងចម្រូងចម្រាសនៅលើបណ្ដាញសង្គមទៅលើបុរសម្នាក់ដែលបានអះអាងខ្លួនឯងជាព្រះអរហន្ត ហើយបាន ដាក់ព្រះឆាយាលក្ខណ៍ព្រះបាទសម្ដេច ព្រះ នរោត្តម សីហនុ ពីក្រោមដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រ ។

គួរបញ្ជាក់ថា ឈ្មោះ ធាន វុទ្ធី ក៏ធ្លាប់ ទទួលរងការរិះគន់និងចាត់វិធានការពី ក្រសួងធម្មការ និងកិច្ចការសាសនាកាលពីជាង៣ឆ្នាំមុនគ្រាដែលបុគ្គលនេះបានតាំងខ្លួនជាព្រះសិអារ្យមេត្រីដែលនាំឲ្យមានភាព វឹកវរ។ ប៉ុន្តែយ៉ាងណាក៏ដោយតាមសេចក្ដីរាយការណ៍ថា នាថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៧ ក្រុមការងារដែលមកពីក្រសួង ធម្មការបានចុះស្រាវជ្រាវចំពោះសំណុំរឿងនេះឲ្យប្រាកដ ។

ពាក់ព័ន្ធនឹងពាក្យព្រះអរហន្តបើតាម ការពន្យល់នៅក្នុងវនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាតថា អ្នកឆ្ងាយចាក កិលេស ឬអ្នកដែលបានសម្រេចលោកុត្តរធម៌ផុតថ្នាក់, បើស្ត្រីគេហៅថាអរហន្តី ៕ ហេង សូរិយា