ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៊ួយ ដារី ៖ ចង់បានឱកាស កសាងទីលានបាល់ទាត់ស្មៅសប្បនិមិត្តស្តង់ដារ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ អ្នកចាត់ទូទៅក្រុមហ៊ុន កសាងទីលានបាល់ទាត់ ស្មៅសិប្បនិមិត្ត ដែលមានដៃគូជំនាញ និងមានបទពិសោធន៍យូឆ្នាំមានឈ្មោះល្បីៗគឺ (SPORTS FIELD CONSTRUCTOR) ចង់បានឱកាសកសាងទីលានបាល់ទាត់ ស្មៅសិប្បនិមិត្តកម្រឹតស្តង់ដារអន្តរជាតិមួយ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។ អ្នកជំនាញរូបនោះបានអះអាង បច្ចុប្បន្ន ក្រុមហ៊ុន របស់លោក បានកំពុងពន្យល់ ដល់អតិថិជនខ្លួន ពីគុណភាព ប្រសើរជាង គិតតែរឿងតម្លៃទាប នាំឲ្យប៉ះពាលដល់ការប្រើប្រាស់ និងចំណាយថវិកាមិនសមរម្យ ខុសលក្ខណៈបច្ចេកទេស ។

លោក ប៊ួយ ដារី អ្នកចាត់ការទូទៅក្រុមហ៊ុនសាងសង់ទីលានបាល់ទាត់ SPORTS FIELD CONSTRUCTORដែលជាក្រុមហ៊ុនម៉ៅការសាងសងទីលានបាល់ទាត់ស្មៅសិប្បនិមិត្ត និងទីលានស្មៅធម្មជាតិ កម្រឹតស្តង់ដានៅកម្ពុជាបានឱកាសមួយសម្រាប់ក្រុមហ៊ុនលោកបង្ហាញ ស្នាដៃដោយបញ្ជាក់ពីគុណភាពធន តាមលក្ខណៈបច្ចេកទេស ដែលទីលានបាល់ទាត់ធំៗនៅលើពិភពលោកបាននិងកំពុងបម្រើដល់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិនានាទាំងកម្រិតទ្វីប តំបន់ ។ មហិច្ចតារបស់អ្នកចាត់ការទូទៅក្រុមហ៊ុនសាងសង់ទីលានបាល់ទាត់ SPORTS FIELD CONSTRUCTOR គ្រោងចាប់យកគម្រោងសាងសងទីលានបាល់ទាត់ស្មៅសិប្បនិមិត្ត សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

NKD-36x6_outline

អ្នកចាត់ការទូទៅរូបនេះ បញ្ចាក់ថា មូលហេតុចំបងរបស់ក្រុមហ៊ុនលោកបង្កើតឡើងគឺ បំណងចង់អភិវឌ្ឍន៍ទីលានបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាតាមស្តង់ដាដូចបណ្តាប្រទេសផ្សេងៗ ពិសេស គម្រោងសាងសងទីលានបាល់ទាត់ស្តង់ដាអាចបំរើដល់ការប្រកួតកីឡាស៊ីហ្គេម។ សក្តានុពល និងភាពជឿទុកចិត្តទៅកាន់អតិថិជន ក្រុមហ៊ុន SPORTS FIELD CONSTRUCTOR បានចាប់ដៃគូរជាមួយក្រុមហ៊ុន Green Fields ដែលជាក្រុមហ៊ុនផលិតស្មៅសិប្បនិមិត្តល្បីនៅលើពិភពលោក ។

លោក បន្តទៀតថា ស្មៅសិប្បនិមិត្ត របស់ក្រុមហ៊ុនGreen Fields គឺជាស្មៅដែលសហព័ន្ធបាត់ទាត់អន្តរជាតិ ក្រាលសម្រាប់បម្រើដល់ការប្រកួតបាល់ទាត់កម្រឹតអន្តរជាតិ។ ផលិតស្មៅរបស់Green Fields គឺប្រទេសនៅក្នុងតំបន់និងពិភពលោកប្រើប្រាស់សម្រាប់ក្រាលទីលានបាល់ទាត់ស្ទើរតែគ្រប់ប្រទេសទៅហើយ។

ជាមួយគ្នានោះ លោករំពឹងខ្ពស់ថា អតិថិជននៅកម្ពុជា ដែលមានបំណងចង់ដាក់ទុន វិនិយោគទីលានបាលទាត់ខ្នាត់តូចដោយក្រាលស្មៅសិប្បនិមិត្ត និងខ្នាតធំនៅកម្ពុជា និងងាកមកចាប់យកសេវារបស់ក្រុមហ៊ុន SPORTS FIELD CONSTRUCTOR៕ សារីម