ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ ចំរើន បានអញ្ជើញចុះពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំដំណាក់អំពិល ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំដំណាក់អំពិលត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

ខេត្តកណ្តាល៖ នាថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ លោក ប្រាក់ ចំរើន អនុប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា បានអញ្ជើញចុះពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំដំណាក់អំពិល ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំដំណាក់អំពិលត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា និងកុំជឿការឃោសនារបស់បក្សប្រឆាំងមិនអោយទៅបោះឆ្នោត នៅសាលាឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
នាឱកាសនេះផងដែរ លោក ប្រាក់ ចំរើន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ២០០ដុល្លារ ដើម្បីជួសជុលម៉ាស៊ីនហ្វូតូកូពី សម្រាប់បំរើការងាររដ្ឋបាលដល់សាលាឃុំដំណាក់អំពិល ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕  ស រស្មី