ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ក់ហុង អធិការនគបាលខណ្ឌសែនសុខបានលើកឡើងថា នៅសង្កាត់ឃ្មួញពោរពេញទៅដោយល្បែងស៊ីសង

ភំ្នពេញ ៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ហុង បាននិយាយថា នៅ សង្កាត់ឃ្មួញពោរពេញទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ បើទោះបីជាសមត្ថកិច្ច គ្រប់ជាន់ថ្នាក់បាននឹងកំពុងរឹតបន្តឹងផ្នែកសន្តិសុខភូមិ-ឃុំមានសុវត្ថិភាពយ៉ាងណា ក៏ដោយក៏បញ្ហាអសកម្មតាមមូលដ្ឋាននៅតែបន្តកើតឡើង ។

លោក ម៉ក់ ហុងបានអោយដឹងទៀតថា នៅសង្កាត់ឃ្មួញពោរពេញទៅដោយ ល្បែស៊ីសង ដូចនេះប្រជាពលរដ្ឋត្រូវតែបញ្ឈប់សកម្មភាពបទល្មើសទាំងនេះ ពីព្រោះ តែល្បែងស៊ីសងធ្វើឱ្យមនុស្សប្រែក្លាយពីល្អទៅអាក្រក់ ពោលគឺប្រសិនបើប្រជាពលរដ្ឋ ប្រព្រឹត្តល្បែងស៊ីសងនោះ អំពើអសកម្មនិងកើតមានឡើង ពិសេសអំពើហិង្សាក្នុង គ្រួសារនិងបទល្មើសលួចឆក់ប្លន់ជាដើម ។

ការលើកឡើងពីលោក ម៉ក់ ហុង បែបនេះគ្រាដែលសាលាខណ្ឌសែនសុខបាន បើកវេទិកាសាធារណនៅសាលាសង្កាត់ឃ្មួញព្រឹកថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ២០១៥ ដែល មានការចូលរួមពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធានក្រុម ការងារចុះជួយខណ្ឌសែនសុខ និងលោក លី សាវេត អភិបាលខណ្ឌសែនសុខ ។

បើតាមការលើកឡើងពីប្រជាពលរដ្ឋកន្លងមកបាននិយាយថា ល្បែងស៊ីសង នៅតែបន្តកើតមានឡើង ប៉ុន្តែចំណាត់ការរបស់អាជា្ញធរ ឬសមត្ថកិច្ចហាក់ដូចជា ចន្លោះប្រហោង ពោលគឺបង្រ្កាបចោះៗ ។

នៅភូមិសែនសុខ២ សង្កាត់ឃ្មួញត្រូវបានប្រជាពលរដ្ឋចាត់ទុកថា សំបូរល្បែងស៊ីសងច្រើនជាងគេ ក្នុងនោះមានទាំងលេងបៀរ និងកន្ទុយជាដើម ។
ក្រៅពីសង្កាត់ឃ្មួញ សង្កាត់ភ្នំពេញថ្មី នៅក្នុងផ្សារឈូក និងផ្សាររីករាយក្បែរ នោះ ក៏សំបូរល្បែងស៊ីសងកន្ទុយលេខច្រើនផងដែរ ប៉ុន្តែសមត្ថកិច្ចមិនមានវិធាន ការបង្រ្កាបឡើយ និយាយជារួមគឺបង្រ្កាបដែរតែដោះលែងយកលុយ នេះបើតាមការ លើកឡើងពីប្រជាពលរដ្ឋនៅខណ្ឌសែនសុខ ។

ជាមួយនឹងការលើកឡើងទាំងនេះ ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ លោក ម៉ម ប៊ុនហេង ក៏បានរំលេចពីរឿងល្បែងស៊ីសងផងដែរ ដោយលោកបាន ចាត់ទុកថា ល្បែងស៊ីសងធ្វើឱ្យអន្តរាយដល់គ្រួសារនិងសង្គម ។

ក្រៅពីការរិះគន់ទាក់ទិននិងបញ្ហាអសន្តិសុខ បញ្ហាអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ក្រោមការដឹកនាំរបស់រដ្ឋាភិបាលក៍កើតមានផងដែរ នេះបើតាមថ្លែងពីអភិបាល ខណ្ឌសែនសុខ លោក លី សាវេត ។

អាជា្ញធខណ្ឌសែនសុខ បានឆ្លើយតបទៅនិងការលើកឡើងពីប្រជាពលរដ្ឋជំរុញឱ្យ អភិវឌ្ឍន៍នៅក្នុងមូលដ្ឋានដូចជាការថែរក្សាសម្អាតសួនសាធារណ:ស្ថាបនាផ្លូវបេតុង ដែលសេសសល់ និងតបណ្តាញទឹកស្អាតជាដើម ៕ តុង សីហា

Shihapp1

Shihapp