ព័ត៌មានទាន់ហេតុការណ៍៖

លោក រាម ខេត្ត មេបញ្ជាការវរៈការពារព្រំដែនលេខ៤០៥ល្បីកាងផ្ដាច់ពលករឆ្លងដែនកាប់ឈើគ្រញូង បង់ក្នុងម្នាក់២២ម៉ឺនរៀល

ខេត្តព្រះវិហារ ៖ លោកវរសេនីយ៍ឯក រាម ខេត្ត មេបញ្ជាការវរៈការពារព្រំដែន លេខ៤០៥ នៅតំបន់សមរភូមិមុខទិស ទី០១ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កំពុងតែល្បីឈ្មោះបោះសំឡេងក្នុងមុខជំនួញ ចរាចរណ៍ឈើគ្រញូងនិងកៀរគរពលករ ឆ្លងដែនចូលទៅក្នុងទឹកដីថៃ នៅច្រក របៀងចំនួនបី គឺច្រករបៀងដំណក់ទឹក ច្រកកណ្ដាល និងច្រករបៀងឈើទាល គង ក្នុងឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្ត ព្រះវិហារ។

ជាក់ស្ដែង កាលពីថ្ងៃចន្ទ ១រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ មានសេចក្ដី រាយការណ៍មកថា មានពលករប្រមាណជាង៦០នាក់បាននាំគ្នាឆ្លងដែន ទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃតាមច្រកទាំង៣ ខាងលើ ដោយមេការបានឆ្លើយថាក្នុងមួយនាក់បានបង់ប្រាក់ឲ្យទៅលោកមេបញ្ជា ការវរៈការពារព្រំដែន៤០៥ ម្ភៃពីរម៉ឺន រៀល ហើយក្នុងនោះមានមេការចំនួន២នាក់ ប្ដីប្រពន្ធជាអ្នកនាំផ្លូវយកក្នុងមួយគីឡូ ម៉ែត្រ មួយពាន់រៀលផ្សេងទៀត។

មេខ្យល់ត្រូវបានគេស្គាល់ ឈ្មោះម៉ឺន ភេទប្រុស និងឈ្មោះអូន ឌីណា ត្រូវជា ប្រពន្ធ។ ២នាក់ប្ដីប្រពន្ធនេះត្រូវបានគេ ដឹងថា ជាសេនារីយោប្រមូលពលករឆ្លង ដែនជំនួសមុខឲ្យលោកមេបញ្ជាការរាម ខេត្ត ។

សព្វថ្ងៃសកម្មភាពពលករឆ្លងដែននិងចរាចរណ៍ឈើគ្រញូងឆ្លងដែនយ៉ាងគគ្រឹក គគ្រេងបែបអនាធិបតេយ្យ ហើយពលករទាំងនោះប្រមាណ៧០ទៅ៨០ភាគរយត្រូវ បានបំពុលទៅដោយគ្រឿងញៀនវង្វេង វង្វាន់ភ្លេចប្រពន្ធភ្លេចកូន ។

អភិបាលស្រុកជាំក្សាន្ដ លោក ជា គឹម សេងបានឲ្យដឹងថាលោកទទួលស្គាល់ ចំពោះពលករឆ្លងដែនយ៉ាងគគ្រឹកគគ្រេងបែបអនាធិបតេយ្យប្រាកដមែន ក៏ប៉ុន្តែ លោកមិនមានសមត្ថភាពទប់ស្កាត់បានទេពីព្រោះតំបន់ព្រំដែនគ្រប់គ្រង ដោយកង កម្លាំងយោធា។

NKD-36x6_outline

លោកបានបន្ដថា សូម្បីតែរូបលោកចង់ចូលទៅមើលសកម្មភាពភាពទាំងនោះ​ក៏មិនបាន ផងព្រោះត្រូវរារាំងដោយកង កម្លាំងយោធាវរៈការពារព្រំដែនលេខ៤០៥របស់លោក រាម ខេត្ត ។ លោកក៏ធ្លាប់ប្រាប់ទៅកាន់យោធាឈរជើងនៅតំបន់ ខាងលើថា លោកជាចៅហ្វាយស្រុក តែ មន្រ្ដីយោធា របស់លោក រាម ខេត្ត ឆ្លើយ តបមកលោក វិញថា ទោះជាចៅហ្វាយ ស្រុកឬក៏អ្នកណាករដោយបើគ្មានបទ បញ្ជាពីលោករាមខេត្តទេនោះគឺមិនឲ្យចូល ទៅក្នុងតំបន់បទល្មើសជាដាច់ខាត។

នៅតំបន់លោកមេបញ្ជាការ រាម ខេត្ត គ្រប់គ្រងត្រូវបានអ្នកខ្លះចាត់ទុកថាជាតំបន់អបគមន៍ដែលសព្វថ្ងៃកំពុងតែប្រមូលផ្ដុំ បទល្មើសជាច្រើនដូចជាចរាចរណ៍ឈើ គ្រញូងឆ្លងដែនកៀរគរពលករខុសច្បាប់ គ្រប់ទិសទី និងជាប្រភពនៃតំបន់ញៀនថ្នាំ ដែលសុទ្ធសឹងជាអំពើខុសច្បាប់ទាំងអស់។

ជុំវិញករណីខាងលើភ្នាក់ងារកាសែត នគរវត្ត មិនអាចសុំការបំភ្លឺពីលោក រាម ខេត្តបានទេព្រោះទូរស័ព្ទចូលជាប់រវល់រហូត ៕ ប៉ែន នួន