ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ឆ្លើយតបទៅទណ្ឌិត សម រង្ស៊ី រឿងសេចក្ដីព្រាងច្បាប់របស់អាមេរិកដាក់ទណ្ឌកម្មកម្ពុជា

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនំា ពាក្យគណបក្សប្រជាជនកម្ពុជាបានឆ្លើយ តបនឹងការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោយអះអាងថា សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសមាជិកអាមេរិកម្នាក់ ឬពីរនាក់ដែល សំដៅដាក់ទណ្ឌកម្មលើកម្ពុជានោះមិនអាចទៅរួចនោះឡើយ ។

លោក សុខ ឥសាន បានលើកឡើង ចំណុចចំនួន៦រួមមាន៖

១-សេចក្តីព្រាងច្បាប់សំដៅដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជាគឺផ្តួចផ្តើមដោយព្រឹទ្ធសមាជិកអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ហើយនៅឆ្លងនីតិវិធីវែងឆ្ងាយ ច្រើនទៀតទម្រាំបានអនុម័ត។ ក្នុងការប្រជុំ អនុម័តក៏នៅពិភាក្សាតវ៉ាគ្នាច្រើនទៀត ។

២-ការមិនចង់ឲ្យរដ្ឋាភិបាលសហរដ្ឋ អាមេរិកពិភាក្សាពីបញ្ហាបំណុលកម្ពុជាដែលមានតាំងពិសម័យសង្គ្រាមឆ្លុះបញ្ចាំងឲ្យឃើញថា ព្រឹទ្ធសមាជិកប៉ុន្មានរូបនោះគ្មាន សីលធ៌ម មនុស្សធ៌ម និងសិទ្ធិមនុស្សអី្វ បន្តិចសោះ ទម្លាក់គ្រាប់លើកម្ពុជា ហើយ តម្រូវឲ្យកម្ពុជាសងទៀត? គួរឲ្យហួសចិត្ត ណាស់ ។

៣-ការចង់បង្កកទ្រព្យសម្បត្តិលុយកាក់របស់មន្ត្រីកម្ពុជា អត់មានប្រសិទ្ធភាពទេ ដោយសារមន្ត្រីCPPនិងមន្ត្រីរាជរដ្ឋាភិបាល គ្មានប្រាក់ឯណារាប់លានយកទៅទុកនៅក្រៅប្រទេសឲ្យគេរឹបអូសទេ។ ដូច្នេះគ្មានរឿងអីត្រូវព្រួយបារម្ភ ឬភិតភ័យឡើយ ។

៤-ការហាមមិនឲ្យចូលទៅជាន់ទឹកដីអាមេរិកក៏មិនឈឺក្បាល វិលមុខអីដែរអ្នកដែលមិនបានទៅអាមេរិកមានដែលស្លាប់ឯណា? ហើយអ្នកដែលបាននិងកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកមានជីវិតអមតៈ ឯណា?

៥-ការប៉ុនប៉ងបិទទីផ្សារនាំចូលទំនិញពីកម្ពុជាហួសពេលហើយ ព្រោះក្រុមហ៊ុនបញ្ជាទិញបានចុះកិច្ចសន្យាទិញរួចហើយ បើមានបិទមែននោះនឹងមានប្រតិកម្មពីក្រុមហ៊ុនបញ្ជាទិញជាមិនខាន ។

៦-ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសភា អឺរ៉រុបមិនមែនចេះតែបញ្ជារដ្ឋាភិបាលបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបបានតាមចិត្តនោះដែរ។ ដូច្នេះការប៉ុនប៉ងប្រកបដោយ អមនុស្សធ៌ម អសីលធ៌មរបស់ព្រឹទ្ធសមាជិក អាមេរិកមួយចំនួនតូចនោះមិនងាយនឹង បានសម្រេចផលតាមចិត្តចង់ដែលដោយសារតែកាន់ជើងអាយ៉ងធ្វើបដិវត្តន៍ពណ៌ បរាជ័យ ហើយចង់ឲ្យរស់ឡើងវិញបាន រស់នោះទេ ។

លោក សុខ ឥសាន បានបញ្ជាក់ថា ដំណើរលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជានៅតែដំណើរការដោយរលូននិង កាន់តែរឹងមាំក្រោមដំបូលសន្តិភាព ស្ថិរភាព នយោបាយ ប្រទេសជាតិនៅតែរីកចម្រើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋា ភិបាល គណបក្សប្រជាជនកម្ពុជាប្រជាជន មានជីវភាពសម្បូរសប្បាយក្នុងក្តីសង្ឃឹមលើអនាគតភ្លឺស្វាងជានិច្ច។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅតែប្រព្រឹត្តទៅតាមកាលបរិច្ឆេទគ្រោងទុក គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

ការលើកឡើងរបស់អ្នកនំាពាក្យបក្សកាន់អំណាច បន្ទាប់ពីលោក សម រង្ស៊ី បាន សរសេរលើបណ្តាញសង្គមដោយជឿជាក់ ថា ច្បាប់ថ្មីនឹងត្រូវអនុម័តពេលឆាប់ៗខាងមុខដោយព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹង តម្រូវឲ្យរដ្ឋាភិបាលអាមេរិករឹតបន្តឹងទណ្ឌកម្មមកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ។

លោក សម រង្ស៊ី បានបង្ហាញជាសាធា រណៈក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេស ប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃសៅរ៍ ១០ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ថា សេចក្ដីស្នើច្បាប់នេះផ្តោតលើការទទួល ខុសត្រូវរបស់កម្ពុជា និងការវិលមកវិញនៃពាណិជ្ជកម្មឆ្នាំ២០១៨នឹងបន្តមានសុពលភាពរហូតដល់រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឲ្យអតីតគណបក្សសង្គ្រោះជាតិអាចដំណើរ ការឡើងវិញ ។

ហ្វេសប៊ុករបស់លោក សម រង្ស៊ី បាន ឲ្យដឹងថា «កាលពីម្សិលមិញនេះ (៩ ខែ កុម្ភៈ) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក៥រូបមកពីគណបក្សធំៗទាំង២បានបញ្ជូនសេចក្តីស្នើច្បាប់មួយស្តីពីកម្ពុជា។ ច្បាប់ថ្មី ដែលគេជឿជាក់ថានឹងអនុម័តក្នុងពេល ឆាប់ៗខាងមុខនេះនឹងតម្រូវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិករឹតបន្តឹងទណ្ឌកម្មមកលើ រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបាន បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុង ពេលថ្មីៗនេះ» ។

លោកបញ្ជាក់ថា ក្នុងចំណោមទណ្ឌកម្ម ទាំងនោះមានការទប់ស្កាត់មន្ត្រីកម្ពុជាមិនឲ្យទៅអាមេរិក ព្រមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីពុករលួយផងដែរ។ លោក អះអាងថា ទន្ទឹមនេះអាមេរិកនឹងជំរុញឲ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដូចជាធនាគារ ពិភពលោកឲ្យផ្អាកការផ្តល់ប្រាក់កម្ចីឲ្យទៅកម្ពុជាដរាបណាមិនមានការបោះឆ្នោតត្រឹមត្រូវនៅកម្ពុជា ៕ ហេង សូរិយា