ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ថា បើក្នុងសភាមានតែគណបក្សប្រជាជនកម្ពុជានោះការងារងាយស្រួលធ្វើការ

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា បើនៅក្នុងរដ្ឋសភាមានតែគណបក្សប្រជាជនកម្ពុជាម្នាក់ឯងនោះការងារនៅក្នុងរដ្ឋ សភាកាន់តែងាយស្រួលធ្វើការ ហើយប្រព្រឹត្តទៅដោយរលូន។…

លោក សុខ ឥសាន បានឲ្យដឹងនៅ តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃ៦រោច ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែ សីហា ឆ្នាំ ២០១៨នេះថា «ទោះបីនៅក្នុងរដ្ឋសភា មានតែគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏នេះជាលទ្ធផលចេញមកពីការបោះឆ្នោត ប្រជាធិបតេយ្យសេរីពហុបក្ស។ ការសម្រេច យ៉ាងណាអាស្រ័យលើសិទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនភាគច្រើនលើសលប់នៃ ប្រទេសគ្មានជម្រើសណាក្រៅពីទទួលយក និងគោរពតាមការសម្រេចចិត្តរបស់ប្រជា ជនឡើយ។ មិនអាចនិយាយថា ជាសភា ឯកបក្សបានជាដាច់ខាត»។

លោកអ្នកនាំពាក្យបញ្ជាក់ថា «ក្នុង លក្ខណៈនេះរដ្ឋសភាកាន់តែមានភាព ងាយស្រួលក្នុងការបំពេញការងារដោយ រលូន ដោយគ្មានឧបសគ្គដូចពេលមុនៗ ដែលមានអតីតបក្សប្រឆាំង ចាំតែរារាំង កិច្ចការងាររបស់រដ្ឋសភា ដោយម្តងពហិកា ម្តងចូលប្រជុំម្តងអវត្តមានយ៉ាងអនាធិប តេយ្យគ្មានវិន័យអ្វីទាល់តែសោះ ហើយ​ អួតខ្លួនថាប្រជាធិបតេយ្យ? ប៉ុន្តែក្នុងស្មារតី ទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ និងប្រជាជន​ កម្ពុជា រដ្ឋសភានៃព្រះ រាជាណាចក្រកម្ពុជា ដឹកនាំដោយតំណាងរាស្ត្រមកពីគណបក្ស ប្រជាជនកម្ពុជាពិតជាអនុវត្តបានត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបណ្តានីតិវិធីជាធរមាន ដើម្បីធានា បំពេញតួនាទីប្រកបដោយប្រសិទ្ធភាព និង មានគុណភាពក្នុងការបម្រើប្រជាជនកម្ពុជា ទូទាំងប្រទេស ដែលជាម្ចាស់ឆ្នោតមិនឲ្យ ខកបំណងឡើយ ស្របតាមកម្មវិធី​នយោ បាយរបស់គណបក្សប្រជាជនកម្ពុជា និង បណ្តាវិធានការ ដែលបានលាតត្រដាងជា ចំហជូនម្ចាស់ឆ្នោតរួចហើយ»។

លោកបន្តថា លទ្ធផលនៃការបោះឆ្នោត តាមលក្ខណៈប្រជាធិបតេយ្យសេរីពហុ បក្ស? ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ ២០១៨ បានប្រព្រឹត្ត ទៅដោយប្រជាធិបតេយ្យ មានការចូលរួម ពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតយ៉ាងច្រើនកុះ ករហួសពីការស្មាន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ មានសណ្តាប់ធ្នាប់ សាធារណៈល្អប្រសើរ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធ៌ម គ្មានអំពើហិង្សា ឬ បាតុភាពអសកម្មអ្វីឡើយ។ ការបោះឆ្នោត មានការចូលរួមប្រកួតប្រជែងរវាងគណ បក្សចំនួន២០ ដែលឆ្លុះបញ្ចាំងថាជាប្រជា​ ធិបតេយ្យសេរីពហុបក្ស ស្របតាមប្រព័ន្ធ នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

លោកគូសបញ្ជាក់ថា «ឆ្លងកាត់ការ​បោះឆ្នោត ប្រជាពលរដ្ឋកម្ពុជាជាង៨២ ភាគរយបានសម្រេចឆន្ទៈរបស់ខ្លួនគាំទ្រ ជាឯកច្ឆន្ទឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាបេក្ខ ជននាយករដ្ឋមន្ត្រីបន្តដឹកនាំប្រទេសទៅ អនាគតទៀត ដើម្បីបន្តរក្សាការពារសន្តិ ភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខ​សុភមង្គលជូនប្រជាជន»៕ ហេង សូរិយា