ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ហៅការតវ៉ារបស់ក្រុមប្រឆាំងនៅក្រៅប្រទេសជារុយ និងមូសកំពុងចោមរោមការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាបានហៅ សកម្មភាពរបស់ក្រុមប្រឆាំងកំពុងតវ៉ានៅក្រៅប្រទេសជារុយ និងមូសដែលចោមរោម ការបោះឆ្នោតនៅកម្ពុជាដែលកាន់តែជិតមកដល់។

លោកសុខ ឥសាន បានឲ្យដឹងនៅថ្ងៃ ទី១៨ ខែមិថុនាថា នៅពេលដែលការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨នេះ មជ្ឈដ្ឋានប្រឆាំងនិង អ្នកគាំទ្រអតីតបក្សប្រឆាំង បាននិងកំពុង ហ៊ុមព័ទ្ធសភាពការណ៍នយោបាយ សេដ្ឋ កិច្ចសង្គម ដើម្បីធ្វើឲ្យមើលទៅហាក់ដូចជាច្របូកច្របល់ខ្លាំងណាស់ តែតាមពិត គ្មានទេ។ ជាងនេះពួកប្រឆាំងមួយចំនួន នៅបរទេសបាននាំគ្នាធ្វើបាតុកម្មប្រឆាំង នឹងប្រទេសជប៉ុន ដេីម្បីឲ្យឈប់ផ្តល់ជំនួយ មកឲ្យ គ.ជ.ប ។

ជាមួយគ្នានោះដែរលោកក៏បានលើក ឡើងថា មានមតិអគតិមួយចំនួននាំគ្នាបំផុស ប្រជាជនកម្ពុជាមិនឲ្យទៅបោះឆ្នោតដោយ ប្រើពាក្យថា នៅផ្ទះឈ្នះឯងចង់រារាំងការបោះឆ្នោត។ អុ្នកទាំងនេះនាំគ្នាវាយប្រហារ មកលើ គ.ជ.ប ថាជាស្ថាប័នមិនឯករាជ្យ ការបោះឆ្នោតមិនស្មើភាពដោយសារតែកាន់ ជើង អតីតបក្សប្រឆាំង ។

លោកក៏បានបន្ថែមថា អ្នកខ្លះដែល លម្អៀងនយោបាយបានបំផុសថាការ បោះឆ្នោតគឺក្លែងក្លាយដោយសារគ្មានអតីត បក្សប្រឆាំង ដោយមិនគិតថា អតីតបក្ស ប្រឆាំងល្មើសច្បាប់ធ្ងន់ធ្ងរនោះទេ។ ជាងនេះ បានវាយតម្លៃដោយអគតិថាស្ថប័នធ្វើ ច្បាប់ផ្សេងៗដោយមិនបានល្អនៅខ្វះខាត ចន្លោះប្រហោងជាច្រើនរំលោភលើតួនាទីសិក្សាស្រាវជ្រាវម៉ត់ចត់នៃស្ថាប័នកំពូល របស់រដ្ឋ។

លោកគូសបញ្ជាក់ថា «ទោះបីពួករុយ ពួកមូសមកឆាឆៅសភាពការណ៍នយោ បាយយ៉ាងណាក៏ដំណើរការឆ្ពោះទៅរក ការបោះឆ្នោតនៅតែទៅមុខដោយរលូន ដែរ ដោយមានប្រជាជនកម្ពុជាជាង៨៤ ភាគរយ ដែលមានឈ្មោះក្នុងបញ្ជីនឹង ទៅបោះឆ្នោតតាមការិយាល័យបោះឆ្នោត និងធ្វើឲ្យការបោះឆ្នោតទទួលជោគជ័យ ជាមិនខាន»។

ការលើកឡើងរបស់អ្នកនាំពាក្យគណ បក្សកាន់អំណាចខណៈក្រុមអ្នកគាំទ្រអតីត គណបក្សប្រឆាំងនៅក្រៅប្រទេសធ្វើសកម្ម ភាពតវ៉ានៅមុខស្ថានទូតជប៉ុននៅក្រៅ ប្រទេស និងសកម្មភាពនៅបណ្តាប្រទេស ផ្សេងទៀតក្នុងគោលបំណងរារាំងដំណើរ ការបោះឆ្នោតនៅកម្ពុជាដោយគ្មានគណ បក្សសង្គ្រោះជាតិចូលរួម។

យ៉ាងណាក្តីបើតាមគ.ជ.បធ្លាប់បានអះ អាងថាទោះបីគ្មានគណបក្សប្រឆាំងចូល រួមក៏ដោយ ឬមានការរំខានយ៉ាងណាក៏ គ.ជ.បនៅតែរៀបចំដំណើរការបោះឆ្នោត ជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ នៅតែដំណើរជាធម្មតាទាំងការបោះឆ្នោត ទាំងការប្រកាសលទ្ធផលបោះឆ្នោត៕ ហេង សូរិយា