ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ភី ប្រធានមន្ទីរដែនដីដែលមានរឿងអាស្រូវច្រើនត្រូវបានផ្លាស់ប្ដូរពីតំណែង

ខេត្ដព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅសាលាខេត្ដព្រះសីហនុមានពិធីផ្លាស់ប្ដូរតំណែងប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម, លោក យន្ដ មីន អភិ បាលនៃគណៈអភិបាលខេត្ដព្រះសីហនុ និងមន្ដ្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។ យោងតាមប្រកាសរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចដំឡើងឋានៈលោក នួន ប៉ុក ពីអនុប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម និង សំណង់ខេត្ដព្រះសីហនុ ទៅជាប្រធានមន្ទីរជំនួសលោក ហ៊ុន ភី ដែលត្រូវចូល និវត្ដន៍ចាប់ពីខែមីនានេះតទៅ ។

លោក ហ៊ុន ភី អតីតប្រធានមន្ទីរ ដែនដីនគរូបនីយកម្ម និងសំណង់ខេត្ដ ព្រះសីហនុ ត្រូវបានមជ្ឈដ្ឋាននានាទាំងមន្ដ្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋអះអាង ថា មានបញ្ហាមិនប្រក្រតីជាច្រើន ក្នុង ការកាន់កាប់តំណែងមួយរយៈកន្លងមក ចំពេលដែលលោកស្បោង សារ៉ាត់ នៅ ជាអភិបាលខេត្ដ ។ ដីសាធារណៈរបស់រដ្ឋ ជាច្រើនកន្លែង ត្រូវបានលោក ហ៊ុន ភីចុះហត្ថលេខាទទួលស្គាល់ជាកម្មសិទ្ធិឯក ជនស្ទើរតែទាំងអស់ ជាពិសេសដីដែលមន្ដ្រីធំៗនៅក្នុងខេត្ដនេះទន្ទ្រានបានពីកម្ម សិទ្ធិសាធារណៈ ។ ជាក់ស្ដែងដីនៅតំបន់ បឹងព្រែកទប់ត្រូវបានក្រុមអ្នកមាន អំណាចពុះអង្កន់ចែកគ្នា ហើយលោក ហ៊ុន ភី ចុះហត្ថលេខាទទួលស្គាល់លើដីកម្មសិទ្ធិទាំងនោះ ។ ករណីបែបនេះមិន មែនមានតែមួយកន្លែងនោះទេ ដែល លោកហ៊ុន ភី ត្រូវគេអះអាងថា ពាក់ ព័ន្ធនឹងអំពើពុករលួយដ៏ធ្ងន់ធ្ងរក្នុងអំណាច ជាប្រធានមន្ទីរដែនដីនគរូបនីយកម្មនិង សំណង់ខេត្ដព្រះសីហនុ ។

លោកទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម ក៏ ដូចជាលោកអភិបាលខេត្ដព្រះសីហនុ យន្ដ មីន បានក្រើនរំលឹកដាស់តឿនណែនាំ ឱ្យប្រធានមន្ទីរថ្មីនៃមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់លោក នួន ប៉ុក ត្រូវខិតខំធ្វើការឱ្យបានល្អ ជាពិសេសកិច្ចសហការនៅក្នុងមន្ទីរ ។ លោកទេសរដ្ឋមន្ដ្រីបានផ្ដាំផ្ញើចំពោះលោកប្រធានមន្ទីរត្រូវសហ ការជាមួយមន្ដ្រីក្រោមឱវាទធ្វើការឱ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ ជា ពិសេសមិនត្រូវឱ្យមានសំណង់អនាធិបតេយ្យនៅក្នុងមូលដ្ឋាននោះឡើយ ។

លោក នួន ប៉ុក បានឡើងប្ដេជ្ញាចិត្ដថា នឹងខិតខំធ្វើការនៅក្នុងមន្ទីរឱ្យមានការឯកភាពគ្នាក៏ដូចជាការខិតខំរៀបចំ រចនាសម្ព័ន្ធពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងសំណង់ឱ្យមានរបៀបរៀបរយ ។ លោក ប្រធានមន្ទីរថ្មីរំពឹងថា នឹងដោះស្រាយ បានបញ្ហាដែលមានវិបត្ដិនាគ្រាកន្លង មកនេះ ។ យ៉ាងណាក៏ដោយរឿងរ៉ាវជាច្រើនដែលបន្សល់តាំងពីជំនាន់ប្រធានមុនៗ គឺជារឿងលំបាកសម្រាប់ប្រធាន ក្រោយដោះស្រាយ ដូច្នេះត្រូវមានការគាំទ្រពីថ្នាក់ក្រសួងក៏ដូចជាអាជ្ញាធរខេត្ដផង ៕ ឆ្លាមសមុទ្រ

851308032_119000

851312591_119086

851312731_118912

851322129_118830