ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ជំរុញឲ្យយុវជន​រក្សាទុកសន្តិសុខស្ថិរភាពឆ្នាំ២០១៦

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កាល ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ បានជំរុញ ឲ្យយុវជនថ្មីថែរក្សាស្នាដៃយុវជនជំនាន់ មុនបន្សល់ទុកឲ្យ ជាពិសេសសុខសន្តិភាព ស្ថិរភាពក្នុងប្រទេស។ ថ្លែងទៅកាន់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ឃុំ ភូមិ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្នុងពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត អនុប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ ចាមនិងត្បូងឃ្មុំទទួលបន្ទុកការងារយុវជន មានប្រសាសន៍ថា គណបក្សប្រជាជនត្រូវបានបង្កើតមុនគេជាយូរមកហើយ ។

លោក បន្តថា យុវជនជំនាន់មុនបានចូលរួមរំដោះប្រទេសជាតិបម្រើប្រជាជនបានបង្កើតនិងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់មនុស្ស ជំនាន់ក្រោយ ដូច្នេះយុវជនត្រូវចូលរួមថែ រក្សាស្នាដៃទាំងអស់នេះជាពិសេសសុខ សន្តិភាពស្ថិរភាពដែលប្រជាពលរដ្ឋទាំង ក្នុងនិងក្រៅប្រទេសកំពុងតែមានមោទន ភាពចំពោះសុខសន្តិភាពការ រីកចម្រើនផ្នែក សេដ្ឋកិច្ចនិងការអភិវឌ្ឍនៅកម្ពុជា។

លោកបន្ថែមថា គណបក្សប្រជាជន បានឈ្នះជាបន្តបន្ទាប់និងបន្តឈ្នះដោយកត្តាខ្លួនឯង ក្នុងនោះគឺរាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់និងបានអភិ វឌ្ឍលើគ្រប់វិស័យដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋព្រមទាំងបន្តធ្វើសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឯកសណ្ឋាននិងអត្តសញ្ញាណគឺតំណាងឲ្យ គណបក្សទាំងមូលដូច្នេះយុវជនត្រូវមាន សីលធម៌ និងប្រព្រឹត្តតែអំពើល្អក្នុងការបម្រើការពារគណបក្សនិងប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែតបានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាសកម្មជនយុវជនដែលមានទឹកចិត្តនិងឆន្ទៈចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដោយស្ម័គ្រ ចិត្តនិងបានចំណាយកម្លាំងកាយចិត្តនិងពេលវេលាដើម្បីបម្រើកិច្ចការគណបក្សនិងប្រជាពលរដ្ឋដែលនេះជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។ បន្ទាប់មកលោកនិងក្រុមការងារយុវជនបានប្រគល់ផ្ទះចំនួន ២ខ្នងជូនស្ត្រីជរាគ្មានទីពឹងចំនួន២នាក់នៅភូមិបឹងទទា ឃុំរាយប៉ាយ ស្រុកកងមាសនិងបានសួរសុខទុក្ខប្រជាពលរដ្ឋនៅទីនោះផងដែរ៕

13187731_647922708692769_1886441679_n

13227931_647922748692765_1781069273_n
ដោយ៖ សហការី