ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ប្រកាសផ្តល់អាគារសិក្សា១ខ្នង ២៤បន្ទប់ របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសហគមន៍ខ្មែរឥស្លាម អ្នកឃុំជំនីក ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ តំណាងសម្តេចតេ អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើ ប្រាស់ វិទ្យាល័យ ម៉ាអាហាទហាជ្ជីហ្វិកក្រី១ខ្នង នៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានតម្លៃជាង ១៤ម៉ឺន ដុល្លារ ក្នុងឱកាសនោះ លោកបានប្រកាសប្រគល់បន្ថែមនូវអាគារសិក្សា១ខ្នង ទៀតដែល មាន កំពស់៤ជាន់២៤ បន្ទប់ ជាកាដូរចំណងដៃ ពីសម្តេចតេ ជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសហគមន៍អ្នកឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលសាងសង់នៅក្នុងបរិវេណ វិហារឥស្លាមភូមិបន្ទាយ ឃុំជំនីក នៅជាប់នឹងវិទ្យាល័យម៉ាអាហាទហាជ្ជីហ្វិកក្រីតែម្តង។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យ ម៉ាអាហាទហាជ្ជីហ្វិកក្រី១ខ្នងនេះ បានប្រព្រត្ដទៅកាលពី ថ្ងៃសៅរ៏ ១កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្ដ រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា៖ សម្ដេចសម្រេច ផ្ដល់អំណោយដ៏ថ្លៃថ្លា តាមរយៈ លោក ហ៊ុន ម៉ានីនេះ សម្រាប់សហគមន៏ មានការរំភើបចិត្តកាន់តែខ្លាំងឡើងដល់សហគមន៍ខ្មែរឥស្លាម ជូនអ្នកឃុំជំនីក ស្របពេលនឹងសហគមន៍មួយនេះ ក៏បានទទួលនូវសមិទ្ឋផលអាគារ សិក្សា ១០ខ្នង ស្មើ២០បន្ទប់ ពីសប្បុរសជន ម៉ាឡេស៊ី បន្តែនៅតែមិនទាន់គ្រប់គ្រាន់សម្រាប់តម្រូវការជាក់ស្តែងរបស់ពួកគាត់ ខណៈសិស្សានុសិស្សកាន់តែមានការកើនឡើងពី១ ឆ្នាំ ទៅ១ឆ្នាំ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ បន្ទាប់ ពីមានការយកចិត្ដទុកដាក់ ពីសម្ដេចអគ្គមហាសេនា បតីតេជោ សមិទ្ធផលជា ច្រើនមហិមា ដែលសហគមន៍ខ្មែរឥស្លាមរបស់លោក បាននិងកំពុងទទួលបានជារឿយៗ ។ លោកអូស្មាន ហាស្សាន់ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសហគមន៍ខ្មែរឥស្លាម របស់ខ្លួន ឲ្យរួបរួមសហការគ្នាបំពេញតួនាទីជាពលរដ្ឋមានតម្លៃ គុណធម៌ ក្នុងសង្គម និងដឹងគុណជានិច្ចដល់គណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្តល់កំណើត ទី២ ដល់យើងគ្រប់

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ទោះក្នុងកាលៈ ទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែឈរ លើឆន្ទៈមួយ ដែលយករាស្រ្តជាធំ និងបន្តកសាង រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ត្បិតយើងទទួលស្គាល់ថា ចំណុចខ្វះចន្លោះមួយចំនួន វាតែងតែមាន ហើយប្រទេសណាមួយដែលគ្មានចំណុចខ្វះខាតនោះ? តែយើងនៅតែមានមោទនៈភាព ចំពោះស្នាដៃនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានបំពេញ នូវភាពខ្វះខាតស្ទើរទាំងស្រុង ហើយធ្វើអោយប្រទេសជាតិទាំងមូលកាន់តែមានការរីកចម្រើនទៅមុខ ពី១ឆ្នាំទៅ១ឆ្នាំ ពី១អាណត្តិទៅ១អាណត្តិ។ ស្របពេលនេះ លោកហ៊ុន ម៉ានី ក៏បាន ប្រកាសផ្ដល់ អំណោយ របស់សម្តេចតេជោ នូវអាគារ សិក្សា ១ខ្នង២៤ បន្ទប់បន្ថែមទៀត ជូនសហគមន៏ខ្មែរឥស្លាម ។

លោកបន្តថា៖ សមិទ្ឋផលទាំងអស់នេះ វាមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺវាកើតឡើងដោយកិច្ចខិតខំស្តារប្រទេសជាតិដោយមានការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ពីប្រទេសអសន្តិសុខ ប្រទេសមានសង្គ្រាម ទៅជាសុខសន្តិភាព ពេញលេញ។ លោក ហ៊ុន ម៉ានី ក៏បានរំលឹកដែរថា យើងជាខ្មែរ យើងត្រូវមានគុណធម៌មួយកុំសូវមើលឃើញតែចំណុចខ្វះខាត ចំនុចខ្សោយខ្លះក្នុងសង្គមជាក់ស្តែង ព្រោះចំណុចវិជ្ជមាន ចំណុចខ្លាំងជាច្រើនលើសលុបនៅជុំវិញខ្លួនយើង ដែលត្រូវមើលរំលងសោះឡើយ ខណៈបើយើងនៅតែគិតតែពីចំណុចអវិជ្ជមានពេក តើមានអ្វីជាដើមទុនផ្ទាល់ខ្លួន ជាឆន្ទៈផ្ទាល់ខ្លួន ចូលរួមជាមួយគ្នាដោយសន្តិភាព សន្តិវិធីក្នុងការកសាងសង្គមជាតិរបស់យើង ។

លោក ហ៊ុន ម៉ានី ក៏បានពាំនាំអណោយរបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនចាស់ជរា ជនក្រីក្រ ១០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ៦៣នាក់ ម្នាក់ៗ ទទួលបាន ៣ម៉ឺនរៀល យុវជនកាកបាទក្រហមកម្ពុជា ៥០នាក់ ម្នាក់ៗ ១ម៉ឺនរៀល យុវជនកាយរិទ្ធ ៥០នាក់ ម្នាក់ៗ ១ម៉ឺនរៀល យុវជនសសយក ១០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល សម្ព័ន្ធយិវជនមុស្លិមកម្ពុជា ១០០នាក់ ម្នាក់ៗ ១ម៉ឺនរៀល សិស្សានុសិស្ស ៧២៨នាក់ ម្នាក់ៗ សៀវភៅ២ក្បាល ប៊ិច២ ថវិកា ៥០០០រៀល ។

NKD-36x6_outline

លោក អូស្មាន ហាស្សាន់ បាបរំលឹកថា៖ វិទ្យាល័យម៉ាអាហាទហាជីហ្វីកក្រី ចាប់ផ្តើមកសាង ក្នុងឆ្នាំ២០១៤ អគារចំនួន0១ខ្នង ពីរជាន់មាន១២បន្ទប់ ដែលមានទីតាំងនៅភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានដំណើរការរៀនបង្រៀនចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ ដោយប្អូនៗសិស្សានុសិស្សកាន់តែកើនឡើងជាមួយសិស្សមកពីបណ្តាឃុំផ្សេងៗមករៀន សាលា នេះដែរធ្វើឲ្យសាលាខ្វះបន្ទប់រៀន ហើយគណៈកម្មការសាលាបានធ្វើការស្នើសុំជាលើកទី២ ដោយម្ចាស់ជំនួយបាន ឃើញជាក់ស្តែងអំពីខ្វះបន្ទប់រៀន ក៏សម្រេចផ្តល់បន្ថែមនូវសមិទ្ធិផលដែលត្រូវដាក់សម្ពោធថ្ងៃនេះ មានដូចជា ៖-អគារមួយខ្នង បណ្តោយ៤០ម៉ែត្រ ទទឹង ០៩ម៉ែត្រ កម្ពស់ពីរជាន់ ០៨បន្ទប់។ អគារអន្តេវាសិកដ្ឋានមួយខ្នង បណ្តោយ១២ម៉ែត្រ ទទឹង ០៧ម៉ែត្រ កម្ពស់ពីរជាន់។ អាគារអហារដ្ឋានមួយខ្នង បណ្តោយ១៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ ០២បន្ទប់។ បន្ទប់ទឹកមួយខ្នង បណ្តោយ ០៧ម៉ែត្រ ទទឹង ០៥ម៉ែត្រ ១០បន្ទប់។ ផ្លូវបេតុងក្នុងបរិវេណសាលាពីរខ្សែ បណ្តោយ១៦០ម៉ែត្រ ទទឹង ០៣ម៉ែត្រសរុបរួមការចំណាយសាងសង់សាលា និងសមិទ្ធិផល ដែលត្រូវធ្វើពិធីសម្ពោធថ្ងៃនេះអស់ទឹកប្រាក់ ១៤៤.០៩៩ដុល្លារសហរដ្ឋអាមេរិក ៕ សំរិត