ព័ត៌មានទាន់ហេតុការណ៍៖

លោក អុឹម សួស្តី ត្រូវបានជ្រើសរាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គលើកទី៨ នីតីកាលទី៥ ដើម្បីបោះឆ្នោតជ្រើសតាំងលោក អុឹម សួស្តី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភាដោយមានការចូលរួមពីសមាជិកសមាជិការដ្ឋ សភា៨២រូប។ ក្នុងនោះក៏មានសមាជិក សភាមកពីគណបក្សសង្គ្រោះជាតិចំនួន ១៧រូប និងសមាជិកសភាគណបក្សប្រជាជនកម្ពុជា៦៥រូប ។

ការជ្រើសតំាងអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក អឹុម សួស្តី ត្រូវបានធ្វើឡើងដោយសមាជិក សភាបោះឆ្នោតម្តងម្នាក់ៗនៅចំពោះមុខប្រធានរដ្ឋសភា ។

ជាលទ្ធផលសន្លឹកឆ្នោតនោះមានសមាជិកសភាពចំនួន៦៦រូបបានបោះឆ្នោត គំាទ្រលោក អឹុម សួស្តី ជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញសមាជិក១៤រូបមិនព្រម និងសន្លឹកឆ្នោត២រូបអនុបវាទ(សន្លឹកឆ្នោតមិនបានការ) ។

ការបោះឆ្នោតនេះបន្ទាប់ពីគណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចពិភាក្សាគ្នាកាលពីថ្ងៃទី១១ ខែឧសភាដើម្បីបោះ ឆ្នោតជ្រើសរើសលោក អឹុម សួស្តី ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជំនួសលោក ពិត តំាងសាន ដែលទទួលមរណភាព ។

លោក ឡេង ប៉េងឡុង អ្នកនំាពាក្យរដ្ឋ សភាបានឲ្យដឹងថា ទាក់ទិននឹងការជ្រើសរើសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញផ្អែកតាមច្បាប់ស្តីពីការប្រព្រឹត្តិទៅនៃជ្រើសរើស តំាងក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា ។

NKD-36x6_outline

លោកបញ្ជាក់ថា «ប្រទេសយើងមានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូល ដែលធ្វើការគ្រប់គ្រងប្រទេស។ ក្នុងច្បាប់ នេះសមាជិកមួយរូបត្រូវជ្រើសតំាងដោយ រដ្ឋសភា។ ពេលនេះសមាជិកម្នាក់ត្រូវបានទទួលមរណភាពគឺលោក ពិត តំាងសាន។ អ៊ីចឹងហើយតាមច្បាប់ស្តីពីការប្រព្រឹត្តិទៅនៃជ្រើសរើសតំាងក្រុមប្រឹក្សាធម្មនុញ្ញចែង ថា កាលណាមានសមាជិកណាសុំលាលែង ឬទទួលមរណភាពត្រូវមានសមាជិកជំនួសក្នុងរយៈពេលមួយខែ។ ដូច្នេះរដ្ឋសភាចាត់នីតិវិធីជ្រើសរើសសមាជិកជំនួស។ រដ្ឋ សភាបានប្រកាសជ្រើសរើសតាំងពីថ្ងៃ២៥ ខែមេសាដល់ថ្ងៃទី៩ ខែឧសភារួចហើយ»៕ សហការី