ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ បន្ដយុទ្ធនាការឃោសនាទាំង១១០ កន្លែង និង២៥រាជធានី ខេត្ត របស់គណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា ចុះដល់ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជួបផ្ទាល់ជាមួយពលរដ្ឋជាង៥០០នាក់

ខេត្តត្បូងឃ្មុំ ៖ ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមគណ បក្សប្រជាជនកម្ពុជា និង លោកហ្សា ការីយ៉ា អាដាម អនុប្រធាន បានបន្ត ចុះយុទ្ធនាការឃោសនារកសម្លេងឆ្នោតគាំទ្រពីមហាជន បងប្អូនប្រជាពលរដ្ឋ នៅសហគមន៍ខ្មែរឥស្លាមឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃអង្គារ៏ ១២រោចខែបឋមាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី០៩កក្កដា ២០១៨ ។

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំឥស្លាម សកម្មជន និង តំណាងសមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងឃុំស្វាយឃ្លាំង ជាង៥០០នាក់ បន្ទាប់ពីបានផ្សព្វផ្សាយគោល នយោបាយសំខាន់ៗ ទាំ១១ចំនុច របស់គណបក្សសម្រាប់អាណត្តិទី៦នេះ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ចំនុចដែល គណបក្សប្រជា ជនកម្ពុជា ប្ដេជ្ញាការពារឯករាជ្យ អធិបតេយ្យ បូរណ ភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិអោយរឹងមាំ ស្ថិតស្ថេរគង់វង្ស។ លោកបន្តថា៖ ដើម្បីយើងបានបន្តរួមរស់ក្រោមម្លប់សន្តិភាព ការអភិវឌ្ឍ គ្រប់វិស័យ និងទទួលបាននូវការផ្តល់សិទ្ធិសេរីភាពក្នុងការប្រតិបត្តិតាមប្រ ពៃណីសាសនា សូមបង ប្អូនបន្តបោះឆ្នោតជូបគណបក្សប្រជាជនកម្ពុជា ។

លោកបានបន្ដថា៖ សេរីភាពដែល យើងទទួលបានជាង ៣០ឆ្នាំមកនេះ គឺមានតែគណ បក្សប្រជាជនកម្ពុជា តែ មួយគត់ ដែលបានអភិវឌ្ឍប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង ស្តារ និងជំរុញការអភិវឌ្ឍឱ្យមានការរីក ចម្រើន មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយមិនសន្យាខ្យល់ ដូចអ្នកនយោបាយប្រថុយប្រឋានមួយចំនួននោះឡើយ ។ គណបក្ស ប្រជាជនមាន គោលការណ៍ និងយុទ្ធសាស្រ្តដឹកនាំដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាច្រើនអាណត្តិ ជាពិសេសក្នុងអាណត្តិទី៥នេះ បានជំរុញ ប្រទេសជាតិឱ្យមានការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន,ថ្នល់, ផ្សារ ,សាលារៀន ,មន្ទីរពេទ្យ,វត្តអារាម គឺទទួលបានសមិទ្ធផលជាច្រើនកើត ឡើង ជាហូរហែរជាក់ស្តែងផ្ដល់ការអភិវឌ្ឍ លើគ្រប់វិស័យមកដល់ពេលនេះ ៕ សំរិត