ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ៖ គាំទ្រ និងជំរុញឲ្យមានសកម្មភាព មនុស្សធម៌ គ្រូពេទ្យសហភាពសហព័ន្ធ យុវជនកម្ពុជាចុះពិនិត្យព្យាបាល ជំងឺឥតគិតថ្លៃជូនពលរដ្ឋក្រីក្ររៀងរាល់១ខែម្ដង

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ៖គាំទ្រនិងជំរុញឲ្យមានសកម្មភាព ចុះពិនិត្យព្យាបាល ជំងឺឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ និងកម្មករ កម្មការិនី និងជូនបងប្អូន ខ្មែរឥស្លាម រៀងរាល់១ខែម្ដង របស់ក្រុមគ្រូពេទ្យ សហភាព សហពន្ធ័ យុវជនកម្ពុជា នៅសហគមន៏តំបន់ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ។ លោកអូស្មាន ហាស្សាន់ ប្រតិភូអម នាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំបែបនេះ ខណៈ លោក ចូលរួមជាអធិបតី ក្នុងកម្មវិធី សកម្មភាព មនុស្សធម៏របស់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ដសហភាព សហពន្ធ័យុវជនកម្ពុជា ចុះពិនិត្យនិងព្យាបាល ជំងឺឥតគិតថ្លៃជូនបងប្អូនពលរដ្ឋក្រីក្រ ចំនួន ៣០០០នាក់មកពីខណ្ឌឫស្សីកែវនិងខណ្ឌសែនសុខ នៅវិហារគីឡូម៉ែត្រ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាល លោកនូវតែទទួល ពេញចិត្ដនិងដើតាម នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខ សន្តិភាព យ៉ាងពេញលេញនៅទូទាំង ប្រទេស ជាពិសេស ជោគជ័យដ៍ ធំៗជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ សម្រេចបានជូនជាតិ និងប្រជាជន មានដូចជាហេដ្ឋារចនាសម្ព័ន្ធ,គមនាគមន៍,ផ្លូវ,ស្ពាន,សាលារៀន មន្ទីរពេទ្យ,វត្តអារ៉ាម ,សំណង់អគារតូច ធំ នៅទីក្រុង ទី ប្រជុំជន នានាទូទាំងប្រទេស ជាពិសេស សន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ។

មិនតែប៉ុណ្ណោះសម្ដេចតេជោ បានយកចិត្ដទុកដាក់ ផ្ដល់សិទ្ធិសេរីភាព គ្រប់យ៉ាងដល់សហគមន៏ឥស្លាមឲ្យគោរព្ធប្រតិបត្ដិ តាមជំនឿសាសនាឥស្លាម ដូចសាសនាព្រះពុទ្ធ ដែរ ។

លោកអូស្មាន ហាស្សាន់ ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ឱ្យចូលរួមថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខ របស់ប្រជាជាតិ យើង ។ សូមឪពុក ម្ដាយដែលជាអាណាព្យាបាល ទាំងអស់ត្រូវចូលរួមអប់រំ បងប្អូនកូនចៅ ឲ្យយល់ដឹង ពីតម្លៃគ្រួសារ បើសិនគ្រួសារមួយមានសុខភាពល្អ គ្រួសារ នោះ និងទទួលបានសុភង្គល ន៨ងរកស៊ីទទួលទានបានរីកចម្រើន ៕ សំរិត

NKD-36x6_outline