ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ី ឈានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត ព្រមទាំងលោកអភិបាលរងខេត្តលោកស្នងការខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត និងប្រធាន អនុប្រធានមន្ទីរ តាមមន្ទីរខេត្ត ក្រុមការងារ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៃបុណ្យភ្ជុំបិណ្ឌ ២វត្ត នៅវត្តមេត្តាគុណធារាម ហៅវត្តផ្ទះស្បូវ ស្រុកសាលាក្រៅ និងវត្តពោធិ៍មារាម ហៅវត្តប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តមេត្តាគុណធារាម (ហៅវត្តផ្ទះស្បូវ) និងវត្តពោធិ៍មារាម (ហៅវត្តប៉ាហ៊ី) លោកប្រធាន និងលោកស្រី ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃ មាន អង្ករ ១៤ការ៉ុង មី៥០កេស ទឹកដោះគោ៣កេសធំ ទឹកក្រូច៣០កេស ទឹកសុទ្ធ១០០យួរ ត្រីខ ៦កេសធំ ប្រេងឆា ២កេសធំ ទឹកត្រី ៤កេសធំ អំបិល ៤៨គីឡូក្រាម ប៊ីចេង ១០គីឡូក្រាម ស្ករស ២៦គីឡូក្រាម ត្រីងៀត២០គីឡូក្រាម សាច់ក្រ២០គីឡូក្រាម ស្លាដក់៣១អង្គ បច្ច័យកសាង ៨ ៥៧០ ០០០រៀល ប្រគេនព្រះសង្ឃ៣១អង្គ ក្នុងមួយអង្គៗ ថវិកា៥ម៉ឺនរៀល ព្រមទាំងបានចែកជូនលោកយាយ លោកតា ចំនួន១៥០នាក់ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀល។

ព្រមទាំងបានអញ្ជើញរាប់បាត្រប្រគេនដល់ព្រះសង្ឃជាកិច្ចឧទ្ទិសកុសលជូនចំពោះបុព្វ ការីជនមានមាតា បិតា ជីដូន ជីតា សាច់សាលោហិតទាំង៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមឲ្យបានស្ថិតក្នុងឋានបរមសុខ និងងាកក្រោយឲ្យសព្វសារធុការពរមកដល់កូនចៅដែលមានជីវិតរស់នៅ នៅឡើយឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន តរៀងទៅកប្បីអាក់ខានឡើយ៕ ស សារ៉េត